ផ្ទះសំណាក់ដែលមានយីហោឈ្មោះ នួន សម្បត្តិ ដែលត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ នួន សារឿន មានតួនាទីជាមេបញ្ជាការរងវរសេនាតូលេខ៣៩៤ នៃកងពលតូចអន្តរាគមន៍លេខ៩ បានបើកដំណើរការអាជីវកម្មជាងមួយឆ្នាំមកហើយ ដែលគេសង្ស័យថា មានការឃុបឃឹតជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងស្រុុក។
ផ្ទះសំណាក់នួនសម្បត្តិ ស្ថិតនៅទីរួមស្រុកត្រពាំងប្រាសាទ ក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានលើកស្លាក់យីហោបើកជាផ្ទះសំណាក់ មានរយៈពេលជាងមួយឆ្នាំ ហើយស្រាប់តែនៅពេលថ្មីៗនេះ មានការបែកធ្លាយពីមន្ត្រីតូចតាចលួចខ្សឹបមកថា គ្មានច្បាប់អនុញ្ញាតអោយបើកជាផ្ទះសំណាក់ ទេហើយកន្លងមកត្រូវបានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ចុះធ្វើការហាមឃាត់និងអោយធ្វើច្បាប់ តែម្ចាស់ឈ្មោះ នួន សារឿន ដែលមានមន្ត្រីយោធាមានតួនាទីជាមេបញ្ជាការរងវរសេនាតូចលេខ៣៩៤ នៃកងពលតូចអន្តរាគមន៍លេខ៩មិនព្រមស្តាប់។
លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារតែសាលាស្រុកត្រពាំងប្រាសាទ ពុំដាក់អោយដំណើរការការិយាល័យច្រកចេញ ហើយម្ចាស់ផ្ទះកំពុងរៀបចំស្នើរសុំច្បាប់។
ទោះបីជាការអះអាងពីសំណាក់មន្ត្រីជំនាញយ៉ាងនេះក្តី តែមានការរិះគន់ថា ផ្ទះសំណាក់របស់លោក នួន សារឿន បានបើកទ្វារដាក់យីហោរធ្វើអាជីវកម្មជាងមួយឆ្នាំមកនេះ តែលោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ បំភ្លឺថា ការយឺតយ៉ាវធ្វើច្បាប់អាជីវកម្មបើកផ្ទះសំណាក់ ដោយលើកហេតុផលថា សាលាស្រុកត្រពាំងប្រាសាទ មិនទាន់បើកអោយដំណើរច្រកចេញចូលទៅទើបគេធ្វើច្បាប់មិនទាន់បានទៅវិញ៕