លោក​ឧត្តមសេនីយ៍ទោហួ​ត​សុធី​ស្នងការ​នគរបាល​ខេត្តឧ​ត្ត​រ​មានជ័យ​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះទៅ​សួ​សុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​អន្តរាគមន៍​ពិសេស​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ ឧសភា ឆ្នាំ​២០២០១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត អមដំណើរ​ដោយ លោក​ស្នងការរង លោកនាយ​ការិយាល័យ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​អន្តរាគមន៍​ពិសេស ប្រជុំ​ក្រើនរំលឹក ពង្រឹង​ណែនាំ​បន្ថែម អំពី​តួនាទី​ភារកិច្ច ប្រចាំការ​២៤​ម៉ោង​/២៤​ម៉ោង នៅ​ស្នងការដ្ឋាន ដើម្បី​ត្រៀម​អន្តរាគមន៍ ។

​ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏​បាន​កោត​ស​សើរ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​គោរព​វិន័យ និង​អនុវត្ត​តាម​ផែនកា​របស់​ថ្នាក់ដឹកនាំ​ទទួលបាន​លទ្ធផល​ល្អ ។

បន្ទាប់មក លោកស្នងការ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​កម្លាំង​កង​អន្តរាគមន៍​ទាំងអស់​ត្រូវ​បន្ត ៖
– ចុះ​ល្បាត​ពួនស្ទាក់​ពេល​ថ្ងៃ​+​យប់​តាម​គោលដៅ​ងាយ​រងគ្រោះ
– ត្រូវ​មាន​ការសហការ​គ្នា និង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​
– ត្រៀម​អនុវត្ត​នូវ​បទបញ្ជា​ផ្សេងៗ​
– គោរព​អនុវត្ត​ទៅ​តាម​វិន័យ ០០៦ បប​ជ របស់​កម្លាំង​នគរបាលជាតិ
-​បន្ដ​ពង្រឹង ណែនាំ​នូវ​វិធានការ របស់ ក្រសួង សុខាភិបាល និង​អនុវត្ត​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី គឺ ៣​កុំ ៣​ការពារ ៕​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *