រន្ទះ​ខែប្រាំង​បាន​ប្រល័យ​ជីវិត​បុរស​ម្នាក់​កំពុង​បង់​ត្រី​នៅ​ស្រុក​ភ្នំស្រុក

បុរស​ម្នាក់​កំពុង​បង់​ត្រី​ត្រូវ​រន្ទះបាញ់​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និ​៤០​នាទី​រសៀល​ថ្ងៃ​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ចម្ងាយ​១,៥០០​ម៉ែត្រ​ខាងលិច​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចា​រណ៍ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បានឲ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហៃ ព្រឿង​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។

​លោក​អធិការ​បាន​បញ្ជាក់ថា​៖​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មាន​អ្នកភូមិ​ជាច្រើន​នាក់​ទៀត បាននាំគ្នា ទៅ​បង់​ត្រី​នៅ​ចំណុច​ប្រឡាយ​ទំនប់​ធំ​ខាងលិច​ភូមិ​ប៉ោយ​ស្នួល​ចំងាយ​១,៥០០ ម៉ែត្រ​។​នៅពេល ដែល​កំពុង​បង់​នោះ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​(​មធ្យម​) ហើយ​អ្នក​បង់​ត្រី​ទាំងនោះ រួម​ទាំង​ជនរងគ្រោះ បាននាំគ្នា​ទៅ​ជ្រក​នៅ​រោង​ក្បែរ​កន្លែង​បង់​ត្រី ។ បន្ទាប់​មក​ក្រោយ​ភ្លៀង​បង្អោរ​ស្រិចៗ ជនរងគ្រោះ​និង ក្មេងៗ​ចំនួន​០២​នាក់​ទៀត​បាន​ចេញ​ពី​រោង​ដើម្បី​បង់​ត្រី​ទៀត នៅ​ពេល​កំពុងតែ​ឈរ​រលាស់​សំណាញ់​ក៏​ត្រូវ​រន្ទះបាញ់​ជនរងគ្រោះ​ដែល​ឈរ​នៅ​កណ្តាល បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បង់​នោះ​តែម្តង​។

​លោក​អធិការ​បាន​បញ្ជាក់បន្ថែម​ទៀតថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​សហការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ោយចារ ចុះ​ពិនិត្យ​សព​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​មានរ​ហែក​ខោ​និង​ស្នាម​ជាំ​ជិត​គ្រលៀ​ន ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​ប្រា​ដក​មែន​។​ក្រោយពី​ពិនិត្យ​រួច​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *