ខេត្តព្រះវិហារ ៖ បុរសដែលជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធ
ហត្ថខេត្តព្រះវិហារធ្វើការឃាត់ខ្លួនតាមដី ការបញ្ជាលេខ០៥៨៩ អ.យ/២១ ។ ដែលចេញដោយលោក វុធ សាវី ព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីប្រើអំពើហឹង្សាដោយចេតនាដែលរូបគេបានប្រព្រឹត្តទៅលើជនរងគ្រោះកាលពីថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០២១កន្លងទៅថ្មីៗនេះនៅភូមិឆែបកើត ឃុំឆែប១ស្រុកឆែបខេត្តព្រះវិហាបណ្តាលឲ្យជនរងគ្រោះរងរបួសឈានទៅដល់ដាច់ចង្អុលម្រាមដៃខាងស្តាំអស់មួយកំណាត់។
បើតាមការបញ្ជាក់ពីលោក វុធ ដាវី ព្រះរាជអាជ្ញារងនឹងជាអ្នកពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានប្រាប់មកអ្នកយកព័ត៌មានឲ្យទូរទស្សន៏ កែវភ្នែក អាយធីវី អនឡាញ ប្រចាំខេត្តព្រះវិហារនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២១នេះថា ក្រោយកើតហេតុ បុរសដែលជាជនរងគ្រោះបានដាក់ពាក្យប្តឹងទៅលោកអធិការនគរបាលស្រុកឆែប តែពេលនោះលោកអធិការស្រុកឆែបរូបនោះ មិនព្រមទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនោះឡើយ ដោយលោកអធិការឲ្យជនរងគ្រោះដាក់ពាក្យប្តឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំវិញ ។ មិនតែប៉ុណ្ណោះ បទល្មើសជាក់ស្ដែង ជនសង្ស័យមិនត្រូវបានសមត្ថកិច្ឆធ្វើកាឃាត់ខ្លួនភ្លាមៗនោះឡើយ ដោយលោកព្រះរាជអាជ្ញារងថា បានទុកបណ្តែតបណ្តោយឲ្យជនសង្ស័យមានសេរីភាពដោយមិនមានចំណាត់ការនោះ ទើបជនរងគ្រោះដាច់ចិត្តបោះសន្ទួចរំលងភ្នំដាក់ពាក់បណ្តឹងមកកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារដើម្បីសុំកិច្ចអន្តរាគមន៏សុំឲ្យស្ថាប័នតុលាការខេត្តព្រះវិហាររកយុត្តិធម៏ជូនដល់រូបគាត់នោះ ។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់ទៀតថា បើយោងតាមមាត្រា៨៩ក្រមនិតិវិធីព្រហ្មទណ្ឌ វិធានការដំបូងក្នុងករណីបទឩក្រិដ្ឋឬបទមជ្ឈឹមជាក់ ស្តែងមន្ត្រីនគរបាលយុត្តិធម៏ត្រូវរាយការណ៏ភ្លាមជូនព្រះរាជអាជ្ញា ។
លោកបន្តរទៀតថា មាត្រា៥២៨នៃក្រមព្រហ្មទណ្ឌបទមិនប្តឹងបរិហាបទឩក្រិដ្ឋឬបទមជ្ឈឹមដោយអ្នករាជការសាធារណ:ជាអាទ៍។
អំពើរបស់អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណ:ដោយកាបោះឆ្នោតដែលមិនបានប្តឹងបរិហាដល់អាជ្ញាធរស្ថាប័នតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតពីបទឩក្រិដ្ឋឬបទមជ្ឈឹមដែលខ្លួនបានដឹងនៅក្នុងក្របខណ្ឌ័នៃមុខងារឬក្នុងឱកាសនៃកាបំពេញមុខងាររបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនឹងពិន័យជាប្រាក់ពីរ២លានរៀលទៅ៦លានរៀល។
យ៉ាងណាក៏ដោយក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមនឹងបានឃើញមាត្រា៣៧.៩៤នឹងមាត្រា១១៤នៃក្រមនិតិវិធីព្រហ្មទណ្ឌដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ.នស/រកម/០៨០៧/០២៤/ចុះថ្ងៃទី១០ខែសីហាឆ្នាំ២០០៧។
នឹងបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៤៧៤ចុះថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០២១។
បានឃើញពាក្យបណ្តឹងចុះថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០២១របស់ឈ្មោះយិន ចិន្ទ្រីភេទប្រុសអាយុ៣៨ឆ្នាំដែលជាជនរងគ្រោះលោកព្រះរាជអាជ្ញារងក៏បានចេញដីការបញ្ជាភ្លាមៗដើម្បីឲ្យកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យតាមនិតិវិធីដោយបានការយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារផងនោះលុះមកដល់រសៀលថ្ងៃទី២៥ខែវិច្ឆិការឆ្នាំ២០២១នេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រោមកិច្ចសម្របសម្រួលដោយលោកផ្ទាល់បានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរនៅចំនុចភូមិអណ្តូងពោធិ៍សង្កាត់កំពង់ប្រណាកក្រុងនឹងខេត្តព្រះវិហារ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលកនម្លាំងមន្ត្រីកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះខេង វុត្ថាហៅហៀងភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅភូមិឃុំនឹងស្រុកកើតហេតុខាងលើក្រោយកាឃាត់ខ្លួនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានធ្វើការសួរនាំស្តាប់ចម្លើយដើម្បីចង់ក្រងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនិតិវិធីនៃច្បាប់បន្តទៀត ៕