ក្រុម​អ្នក​ញៀន​ល្បែង​ម្នាក់​ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៤១​និង​ម្នាក់​ទៀត​មាន​ងារ​ជា​ឧកញ៉ា​ម្ទេស​ភ្នាល់​គ្នា​ចាក់​មាន់​ជល់​តាម​ទូរទស្សន៍​ទាស់សំដី​គ្នា​រឿង​លុយ​១​ម៉ឺន​រៀល​កើត​ជា​ជម្លោះ​និង​អំពើហឹង្សា​ប្តឹងផ្តល់​គ្នា​បញ្ចប់រឿង​ត្រឹម​PM​ស្រុក​

បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់ និង​ហៅ​ងារ​ជា​ឧកញ៉ា ម្ទេស បាន​រងរបួស​ស្រាល ដោយសារ​ត្រូវ​គេ​វាយ​បែក​មាត់​នឹង​ដៃ​ចំនួន ៣​ដៃ គ្រាន់តែ​ជា​រឿង​លុយ​១​ម៉ឺន​រៀល​សោះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង​៣០​នាទី ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ហាង​ការ​ហ្វេ​មួយកន្លែង ក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​យោងតាម​របាយការណ៍​របស់​PM​ស្រុក​អន្លង់វែង បានអោយ​ដឹង​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ មូលដ្ឋាន​PM​ស្រុក​អន្លង់វែង បាន​ទទួល​ពាក្យបណ្តឹង ១​ច្បាប់​ពី​ឈ្មោះ ប៑ុន​កេត សន​សុ​រ៉ាត់ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​អាជីវករ​រស់នៅ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ប្តឹង ឈ្មោះ មាន និត ហៅ​ណប់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​មន្ត្រី​យោធា បំរើការ​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤១​រស់នៅ ភូមិ​អូរ​ជញ្ជៀន​ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​ចោទប្រកាន់​ឈ្មោះ មាន និត​ហៅ ណប់ បាន​វាយ​ទៅ​លើ​ខ្លួន​ចំ​លើ​មុខ​ចំនួន​៣​ដៃ មូលហេតុ​ទាស់​ពាក្យសំដី​គ្នា​។ ហើយ​ឈ្មោះ ប៊ុនកេត សន​សុ​រ៉ាត់ បាន​បញ្ចប់រឿង ដោយ​បាន​យល់ព្រម​ធ្វើ​កំណត់ហេតុ​សុំ​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹង​តវ៉ា​បន្តទៀត​។​

​តាម​អោយដឹងពី​អ្នក​នៅ​ក្នុង​រោងការ​ហ្វេ​បាន​និយាយថា នៅ​មុន​កើតហេតុ មានការ​ភ្នាល់​គ្នា​លេង​មាន់​ជល់​តាម​ទូរទស្សន៍ រវាង​ឈ្មោះ ប៊ុនកេត សន​សុ​រ៉ាត់ ហៅ​ឧកញ៉ា​ម្ទេស ជាមួយ​នឹង​ឈ្មោះ ណប់ ដាក់​លុយ​ចំនួន ៤​ម៉ឺន​រៀល​។ ពេល​នោះ​មាន់​ឧកញ៉ា​ម្ទេស បាន​ចាញ់ ក៏​អោយ​លុយ​ទៅ​អោយ​ឈ្មោះ ណប់ ។ ហើយ​ស្រាប់តែ​ឮ​ប្រកែក​ពាក្យ​គ្នា​រឿង​លុយ​១​ម៉ឺន​រៀល ដែល​អោយ​ក្រដាស​៥​ម៉ឺន​រៀល មិនទាន់​អាប់​អោយ ដោយ​ឈ្មោះ ណប់ និយាយ​ស្បថ​ថា ខ្លួន​អោយ​អាប់​អស់ហើយ​។ តែ​ឧកញ៉ា​ម្ទេស​ប្រកែក​ថា មិន​បាន​យក ពេល​នោះ​ឧកញ៉ា​ម្ទេស​បាន​និយាយ​គំរាមថា បើ​មិន​អោយ​លុយ​១​ម៉ឺន​រៀល​ទេ ក៏​មិន​អាច​ចេញ​ពី​រោងការ​ហ្វេ​បានដែរ​។ ស្រាប់តែ​ឈ្មោះ ណប់ បាន​ដើរចេញ​ពី​តុ ឧកញ៉ា​ម្ទេស បាន​ដើរ​ទៅ​ស្ទាក់​ពីមុខ ហើយ​បួ​ងករ​.​អាវ​ឈ្មោះ​ណប់ បាន​វាយ​៣​ដៃ​ត្រូវ​កញ្ចប់មាត់​បណ្តាលអោយ​បែក​ឈាម​។ ហើយ​លោក​ឧកញ៉ា​ម្ទេស និង​មាន​គ្នីគ្នា​ម្នាក់ទៀត បាន​ចាប់​ឈ្មោះ ណប់ វាយ​ប្រតាយប្រតប់​គ្នា ដែល​អ្នក​នៅ​ក្បែរ​ជួយ​បំបែក​ទើប​។ ក្រោយមក​ភ្លាមៗ កម្លាំង​អន្តរាគមន៍​ពី​PM​ស្រុក​បាន​នាំ​អ្នក​ពាក់ព័ន្ធ​ទៅ​ស្នាក់​ស្រុក ដើម្បី​ដោះស្រាយ​៕
​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *