ខេត្តកំពង់ស្ពឺ ៖ មនុស្ស០២បានរងរបួស ធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនិងព្យាបាល ខណៈដែលជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តបើកបរលឿនបុកពេញទំហឹង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៧-ទៅលេខ៤៨ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ក្រុងច្បារមនបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BA-8604 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត (អ្នកបើកបរបានចុះរត់គេចខ្លួន)។ នគរបាលដដែលបន្តថាពេលបើកមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី ឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1Q. 9783 ដែលបើកពីទិសខាងកើតទៅទិសខាងលិចជិះគ្នាពីរនាក់ ពេញទំហឹងបណ្តាលឲ្យ៖
១-អ្នកបើកបរឈ្មោះស៊ុម ប្រុសពៅ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)
២-ឈ្មោះប្រាក់ ហ័ងហុង ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិជាមួយគ្នា(របួសធ្ងន់)
ករណីខាងលើបណ្តាលអោយរងរបួសនឹងខូចខាតសម្ភារះដូចខាងក្រោម÷
-របួសធ្ងន់ចំនួន០២នាក់ប្រុស(អ្នកជិះម៉ូតូ)
-ម៉ូតូខូចខាតធ្ងន់ធ្ងរ ០១គ្រឿង និងរថយន្តខូចខាតធ្ងន់ ០១គ្រឿង។
ក្រោយកើតហេតុនគរបាលចុះធ្វើការវាស់វែង។
ចំពោះវត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយនៅពេលក្រោយ ៕