លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​!

​កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:៤០ នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍ បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ត្រពាំង​តា​ឌួង ចម្ងាយ ១៥០០​ម៉ែត្រ ខាងលិច​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ និង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ស្រាវជ្រាវ​សាវតា ជនរងគ្រោះ​មានឈ្មោះ ងួ​យ សុ​ណី ភេទ​ស្រី អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មុខរបរ​កសិករ ។

​តាម​ការបំភ្លឺ​ពី​ឪពុក​_​ម្តាយ កាលពី​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលា​ម៉ោង ១២,០០ នាទី ក្មេងស្រី​រងគ្រោះ បាន​ជិះ​កង់​ទៅ​បេះ​ទុំ​ព្រីង​នៅ​ចំណុច​ខាងលើ លុះដល់​ពេល​ល្ងាច​ពុំ​ឃើញ​កូន​ត្រឡប់មកផ្ទះ​វិញ បាន​ប្រាប់​មេភូមិ និង​អ្នជិតខាងឲ​ជួយ​រក រហូតដល់ ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ :៤០ នាទី ទើប​ប្រទះឃើញ​សព​ដេកស្លាប់​តែម្តង ។​

​បន្ទាប់​ពី​ជំនាញ​បាន​ធ្វើ​កោសល្យវិច្ច័យ និង​ស្រាវជ្រាវ​ស៊ើបអង្កេត ខាង​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អឿ​ម សារី (​ហៅ​ស្រុី​) ភេទ ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន រួច​ហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ត្រពាំង​ដែល​មាន​ព្រៃស្តុក រីឯ​កង់​របស់​ជនរ​ង​គ្រោះ​យកទៅ​ទំលាក់​ចូល​ក្នុង​អូរ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល ២០០ ម៉ែត្រ ។​

​បច្ចុប្នន្ន​ជន​សង្ស័យខា​ង​លើ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕
​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *