​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​

(​ខេត្ត​កំពត​) ៖ មាន​សេចក្តីរាយការណ៍​មក​ថា បច្ចុប្បន្ន​ល្បែស៊ីសង​កត់​កន្ទុយលេខ​ឆ្នោត​វៀ​មណា​ម បាន​កម្រើក​ឡើង​វិញ​សាជាថ្មី ហើយ​ក្រោយពេល​ស្ងាត់​មួយរយៈ បន្ទាប់ពី​មាន​ការ​កាច់​កុង​គ្នា​រវៀង​មេ​ឆ្នោត​ធំៗ​ចំនួន​ពី​ក្រុម ក្នុងនោះ​រួមមាន​ក្រុម T77 និង​ក្រុម​k9​រឿង ចង់បាន​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ​ផ្តាច់មុខ​ដើម្បី​ពង្រាយ​កូនកញ្ច្រែង​កត់​លេង​ភ្នាល់​ឆ្នោត​ទូ​រទាំង​ខេត្ត​កំពត​នា​ពេល​កន្លង​ទៅ​។​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​មាន​ក្រុម​ប៉ូលីស​ដែល​បំរើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ដែល​គេ​ស្គាល់ឈ្មោះ​គឹម ចំរើន និង​ម្នាក់​ទៀត​ឈ្មោះ​ឡេង ដើរ​ទៅ​គំរាមកំហែង​ក្រុម​អ្នក​កត់​ឆ្នោត​តាំងពី​ទី​រួម​ខេត្ត​រហូត​ដល់​តំបន់​ជនបទ​អោយ​ងាក​មកត់​ឆ្នោតល​ក់​អោយ​ឈ្មោះ ហ៊ី ទូច (​ហៅ​T77) ។ បើ​មិន​ដូច​ច្នេះ​ទេ ក្រុម​T77 គេ​និង​ធ្វើការ​ចាប់​ចង​ដោយ​យក​លេស​ថា​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​។​

​ប្រភព​ពី​ក្រុម​កូនកញ្ច្រែង​កត់​ឬ​លក់​ឆ្នោត​វៀមណាម​ជាច្រើន​នាក់ បាន​បង្ហើប​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ពួកគាត់​គ្មាន​សិទ្ធ​កត់​ឆ្នោត​អោយ​មេ​ឆ្នោត​ផ្សេង​ឡើយ​ព្រោះ​ឈ្មោះ​ហ៊ី ទូច (​ហៅ​T77)​បាន​បង់លុយ​ទៅអោយ​សមត្ថកិច្ច​ក្នុង​មួយខែៗ​អស់​រាប់​ម៉ឺន​ដុល្លា ដើម្បី​ទទួលបាន​សិទ្ធ​ផ្តាច់មុខ ហើយ​ក្រុម​លោក​ហ៊ី ទូច ក៏​បាន​និយាយប្រាប់​ពួក​គាត់​ថា ព្រមព្រាង​កត់​ឆ្នោត​វៀតណាម​អោយ​ពួកគេ នោះ​មេ​កញ្ច្រែង​និង​កូនកញ្ច្រែង​ទាំងអស់​បើក​លេង​បាន​ម៉ា​សេរី​នៅ​ក្នុង​អាណាចក្រ​ខេត្តកំពត​មួយ​នេះ​។​

​ប្រភព​ក៏​បាន​បន្តថា លោក ហ៊ី ទូច (​ហៅ​T77) ជា​អ្នក​មាន​លុយ​និង​អំណាច​ហើយ​មាន​ឧត្តមសេនីយ៍​យោធា​ផ្កាយ ២ ម្នាក់​ឈ្មោះ ហេង ឡា​លីន ជា​ខ្នងបង្អែក​ចំណែក ឈ្មោះ គឹម ចំរើន និង​ឈ្មោះ ឡេង ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​នោះ ត្រូវ​គេ​ប្រគល់​ភារកិច្ច​ដឹកនាំ​កម្លាំង​ចាំ​សង្កេតមើល​ក្រុម​កូនកញ្ច្រែង​កត់​ឆ្នោត​គ្រប់​ច្រកល្ហក​ទាំង​អស់​នៅក្នុង​ខេត្ត ដោយ​ខ្លាចក្រែង​មាន​ក្រុម​មេ​ឆ្នោត​ផ្សេង​ចូល​កត់​លក់​ប្រជែង​ដោយ​គេ​អោយ​កូន​កញ្ចែ​ង​និមួយៗ​មាន​សញ្ញា​ត្រា​T77​និង​មាន​ស៊ីញ៉េ​ពីក្រោយ​ដើម្បី​សំគាល់​។​បើ​កូន​កញ្ចែ​ង​ណា​មិន​មាន​សញ្ញា​ខាងលើ​នោះទេ គឺ​គេ​ឃាត់ខ្លួន​ភ្លាម​ព្រោះ​ជា​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​។​

​ក្រុម​អ្នក​កត់​ឆ្នោត​តូចតាច​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ស្អែក​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រុម​ប៉ូលីស​ខាងលើ បែ​ជា​យក​តួនាទី​មក​គៀបសង្កត់​ពួកគាត់​ជា​អ្នកទន់ខ្សោយ ហើយ​ទៅ​បំរើ​ផលប្រយោជន៍​អ្នកមាន​លុយ​និង​អំណាច​ដោយ​ពួកគាត់​ចាត់ទុកថា ទង្វើ​បែប​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នកទន់ខ្សោយ ព្រោះ​ថា​ពាក្យ​ថា​ល្បែង​ស៊ី​ង​សង​គឺជា​បទល្មើស​ដូចគ្នា តែ​បង្ក្រាប​មិន​អោយ​ស្មើភាព​គ្នា​ឬ​មួយ ឬ​មួយ​ក៏​បាន​ផលប្រយោជន៍​ច្រើន​ពី​ក្រុម​(T77)​ទេ​ដឹង​បាន​ជា​ធ្វើបែបនេះ​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍​យោធា​ហេង ឡា​លីន និង​ឈ្មោះ​គឹម​ចំរើន​រួម​ទាំង​ឈ្មោះ​ឡេង​មន្ត្រីនគរបាល​ខេត្ត​កំពត​បាទ​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧​ខែគុម្ភៈ​ឆ្នាំ​២០២២​នេះ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​។​
​ចំណែក​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅច​ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ក៏​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បានដែរ ដោយ​ខ​ល​ចូល​លោក​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ក្រោយ​ប្រជុំ​ចប់​លោក​ថា លោក​និង​ខ​ល​មកវិញ តែ​រហូត​មកដល់​ថ្ងៃ​ទី​៨ ខែគុម្ភៈ​ឆ្នាំ​២០២២​នេះ ក្រុមការងា​សារព័ត៌មាន​យើង នៅតែ​មិន​ទាន់​ទទួល​បាន​ការ​ស្រាយ​បំភ្លឺ​ណាមួយ​ឡើយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *