បន្ទាប់ពី​មាន​ការ​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​យួន​ឈី​វចាង​ហ្វាង​គេហទំព័រ​ព័ត៌មាន​កោះកុង​ទាន់​ហេតុការណ៍​ជម្រិត​ទារប្រាក់​ពី​ប្រជា​នេសាទ​ផង​កាង​បទល្មើស​នេសាទ​នឹង​ដើរតួ​ជា​មន្ត្រី​ជំនាញ​ផង​នោះ តើ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ធ្លាប់​បាន​បើក​ការស៊ើបអង្កេត​ដែរ​ឬទេ​? ជាពិសេស ឯកឧត្តម នេ​ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​គិត​យ៉ាង​ណា​?​ចំពោះ​ជន​នេះ​

ខេត្ត​កោះកុង ៖ (​ចេញផ្សាយ​វគ្គ​២) ក្រោយ​ពី​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​បាន​ធ្វើ​ការចុះផ្សាយ​ទម្លាយ​រឿងរ៉ាវ​អាស្រូវ​របស់​អ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ​យួន​ឈី​វ​កាលពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លង​ទៅ​ប្រាំ​ខែ​មុន​ពាក់ព័ន្ធ​និង​ករណី​លោក​ចាងហ្វាង​គេហទំព័រ​រូបនេះ​ដើរ​ជម្រិត​ទា​ប្រាក់​ពី​ប្រជា​នេសាទ​ព្រមទាំង​កាង​បទល្មើស​នេសាទ​ផង​ក្នុង​ទឹកដី​ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​ដោយ​ប្រើប្រាស់​តួនាទី​ជា​អ្នកសារព័ត៌មាន​ផង​និង​ជា​មន្ត្រី​ជំនាញ​អ្នកស៊ើប​អង្កេត​នៅ​ក្នុង​លំហ​សមុទ្រ​ផង​ក្នុងការ​ធ្វើ​សកម្មភាព​គ​ម្រាម​កំហែង​និង​បំភិតបំភ័យ​ដើម្បី​ទទួលបាន​នូវ​លាភសក្ការៈ​ពី​បទល្មើស​នេសាទ​ទាំងនោះ​។​

​បើទោះបី​អង្គភាព​សារព័ត៌មាន​យើង​ធ្លាប់​ធ្វើ​ការចុះផ្សាយ​រឿង​លោក​យួន​ឈី​វ​ប្រព្រឹត្ត​ស្មូក​គ្រោគ​ស្អុយរលួយ​ដែល​សង្គម​ស្អប់ខ្ពើម​និង​ប្រាស់ចាក​និង​ផ្លូវ​ច្បាប់​យ៉ាងណា​ក្តី​មក​ដល់​ថ្ងៃ​ទី ១១ ខែ​ឧសភា​ឆ្នាំ ២០២៥​នេះ​គេ​នៅតែ​ឃើញ​វត្តមាន​លោក​យួន​ឈី​វ​ដើរ​រាតត្បាត​នឹងធ្វើ​សកម្មភាព​ដដែលៗ​ដោយ​មិន​ញញើត​ច្បាប់​សោះឡើយ​។​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ថ្ម​ស​បាន​លើកឡើង​ថា​ចំពោះ​ករណី​លោក​យួន​ឈី​វ​នេះ​តើ​លោក​ជំទាវ​ចា​ត​សូ​រស្មី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​កោះកុង​បាន​បើក​ការស៊ើបអង្កេត​ករណី​ខាងលើ​នេះ​ដែរ​ឬ​មួយ​យ៉ាងណា​?​ជាពិសេស​ឯកឧត្តម​នេត​ភក្ត្រា​រដ្ឋមន្ត្រីក្រសួងព័​ត៌​មាន​គិត​យ៉ាងណា​?​ចំពោះ​អាជ្ញាប័ណ្ណ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ដែល​បាន​ផ្តល់​ឱ្យទៅ​លោក​យួន​ឈី​វ​តើ​ខាង​ក្រសួង​មិន​បានដឹង​ទេ​ឬ​?​ថា​ចាងហ្វាង​សារព័ត៌មាន​ត្បាញ​អាយ​រូបនេះ​កំពុង​តែ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​យ៉ាង​ពេញបន្ទុក​។​

​ចំពោះ​ឯកសារ​បែកធ្លាយ​វីដេអូ​និង​សារ​សំឡេង​ជាច្រើន​ដែល​លោក​យួន​ឈី​វ​បាន​ប្រព្រឹត្ត​ធ្វើ​សកម្មភាព​ជំរិត​ទា​ប្រាក់​ពី​ប្រជា​នេសាទ​និង​តាំងខ្លួន​ជា​មន្ត្រី​ជំនាញ​ដើម្បី​កៀបស៊ី​បទល្មើស​នេសាទ​និង​រៀបចំ​ផែនការ​កាង​បទល្មើស​ជលផល​ផង​នោះ​ត្រូវបាន​លោក​យួន​ឈី​វ​ធ្លាប់​ធ្វើការ​បដិសេធ​នា​មិន​ទទួលស្គាល់​នា​ពេល​កន្លង​ទៅ​ហើយ​ថា​រឿង​នេះ​ជា​រឿង​មិន​ពិត​!​ជាមួយគ្នា​នោះ​លោក​យួន​ឈី​វ​ធ្លាប់​ធ្វើការ​គំរាម​ព្រមាន​ដល់​អ្នកសារព័ត៌មាន​ដែល​សម្ភាសន៍​រូបលោក​ហាម​យក​សំឡេង​លោក​ទៅ​ចាក់​ផ្សាយ​ផងដែរ​។​

​ប្រជា​នេសាទ​អ្នករកស៊ី​លក្ខណៈ​គ្រួសារ​ក៏​ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​នៅតែ​មាន​ក្តី​សង្ឃឹម​លើ​លោកជំទាវ​ចា​ត​សូរ​ស្មី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង​និង​បើក​ការស្រាវជ្រាវ​រឿង​លោក​យួន​ឈី​វចាង​ហ្វាង​គេហទំព័រ​ព័ត៌មាន​កោះកុង​ទាន់​ហេតុការណ៍​ដោយយោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​យក​បុគ្គល​នេះ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ជាពិសេស​ឯកឧត្តម​នេត​ភក្ត្រា​រដ្ឋមន្ត្រីក្រសួងព័​ត៌​មាន​សូម​ឯកឧត្តម​ជួយ​ពិនិត្យមើល​អាជ្ញាប័ណ្ណ​របស់លោក​យួន​ឈី​វដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ថា​តើ​គួរ​ទុក​ឲ្យ​បន្ត​ធ្វើ​រឿង​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​តទៅទៀត​ឬ​ក៏​គួរតែ​នឹង​ដក​ចោល​។​ព្រោះ​ថា​ជន​នេះ​កំពុង​ជ្រក​ក្រោម​ស្លាក​អ្នកសារព័ត៌មាន​ទៅ​ប្រព្រឹត្ត​បទល្មើស​ដែល​ផ្ទុយ​ទៅ​នឹង​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ផង​នោះ​។​

​អង្គភាព​សារព័ត៌មាន​យើង​សន្យាថា​នឹង​វិល​មក​រាយការណ៍​នៅ​ព័ត៌មាន​បន្ត​ទៀត​នៅ​លេខ​ក្រោយ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​សូម​អរគុណ​៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *