​ពិធី​បញ្ចុះ​បឋមសិលា​សា​ង​សង់​អាគារ​ផ្តល់​ឈាម​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ ក្រោម​ធិបតី​ភាព ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ

ពិធី​បញ្ចុះ​បឋមសិលា​សា​ង​សង់​អាគារ​ផ្តល់​ឈាម​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ ក្រោម​ធិបតី​ភាព ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ ស្ថិតនៅ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​គម្រោង​សាងសង់​អាគារ​ផ្តល់​ឈាម​ដ៏​ទំនើប​នេះ គឺជា​ការឆ្លើយតប​ដ៏​ចាំបាច់​ចំពោះ​តម្រូវការ​ឈាម​ដែល​កំពុង​កើនឡើង​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ និង​តំបន់​ជុំវិញ​។ អាគារ​ថ្មី​នេះ​នឹង​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ និង​មាន​លំហរ​គ្រប់គ្រាន់​សម្រាប់​ការបរិច្ចាគ ការ​ស្តុក​ទុក និង​ការវិភាគ​ឈាម​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​។​

​អាគារ​ថ្មី​នេះ​មាន​សារៈសំខាន់​ក្នុង​ការលើកកម្ពស់​គុណ​ភាព​សេវា​សុខាភិបាល​នៅក្នុង​ខេត្ត នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានាបាន​នូវ​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ ជាពិសេស​ក្នុង​ករណី​សង្គ្រោះបន្ទាន់ និង​ការវះកាត់​ផ្សេងៗ​។​

​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ ដែល​លេចចេញ​ជា​រូបរាង​នាពេល​ដ៏​ខ្លី​ខាងមុខ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *