ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​គ្រឿងឧបភោគ​បរិភោគ មក​ចែក​ជូន​កម្លាំង​ប្រដាប់ អាវុធ ឈរជើង​ជួរមុខ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ​: លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ​មិថុនា​ឆ្នាំ ២០២៥​បាន​ដឹកនាំ លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង ផែន​នគរបាល​ការពារ​ព្រំដែន​គោក មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ គឺ​វរ​:៩១១, ៨៩១, ៨០៧, ៨១៥ និង​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ជាច្រើនរូប ទៅ​ចូលរួម ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ កងកម្លាំង​ព្រំដែន​ជួរមុខ ក្រោម​អធិបតីភាព ឯកឧត្តម ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ទន្ទឹម​គ្នា​នៃ​ការសួរសុខទុក្ខ ឯកឧត្តម ឌិ​ត ទីណា ក៏​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មុខ ចែកជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមមាន កម្លាំងយោធា កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ នៅ​ទិស​យោធភូមិភាគ​ទី​៥ ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *