រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំធ្វើពិធីអបអរសាទរផ្លូវការ ដល់កញ្ញា ណា មុន្នីចន្ទកន្និកា ដែលបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ក្នុងកម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិ ឆ្នាំ២០២៥

ឧត្តរមានជ័យ ÷នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំធ្វើពិធីអបអរសាទរផ្លូវការ ដល់កញ្ញា ណា មុន្នីចន្ទកន្និកា សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យមួយក្នុងស្រុកអន្លង់វែង ដែលបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ក្នុងកម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិ ឆ្នាំ២០២៥។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អ្នកគ្រប់គ្រងវិទ្យាស្ថាន មាតាបិតា លោកអ្នកគ្រូអ្នកគ្រូ និងសិស្សនុសិស្ស និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីសម្ដែងការសរសើរនិងលើកទឹកចិត្តដល់កញ្ញា ណា មុន្នីចន្ទកន្និកា ដែលបានបង្ហាញពីសមត្ថភាព និងកិត្ដិយសខ្ពង់ខ្ពស់សម្រាប់ខេត្តឧត្តរមានជ័យនៅលើវេទិកាជាតិ។

បញ្ជាក់ថា គោលបំណងសំខាន់នៃពិធីនេះ ឡើងគឺដើម្បីលើកស្ទួយស្មារតីប្រកួតប្រជែងក្នុងវិស័យអប់រំ បណ្តុះបណ្តាលយុវជនឲ្យខិតខំសិក្សាស្រាវជ្រាវ ដើម្បីក្លាយជាកម្លាំងមនុស្សគុណភាពខ្ពស់ សម្រេចបាននូវជោគជ័យលើកមុខមាត់និងផ្តល់កិត្តិយសដល់ខេត្ត និងជាតិ និងជម្រុញនៃការលើកទឹកចិត្តនេះដល់សិស្សានុសិស្សផ្សេងទៀតឲ្យមានគំនិតខិតខំប្រឹងប្រែង និងបន្តដំណើរការសិក្សាឱ្យពូកែដូចកញ្ញាណា មុន្នីចន្ទកន្និកា ទទូលបានថ្ងៃនេះ។

អាជ្ញាធរខេត្តបានថ្លែងនៅអបអរសាទរនិងផ្តល់អំណោយជូនសិស្សពូកែរូបនេះ ដើម្បីជាការលើកទឹកចិត្ត និងជាគំរូល្អសម្រាប់សិស្សានុសិស្សទាំងអស់នៃខេត្តឧត្តរមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *