លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ និង​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​

ថ្ងៃ​ពុធ ១១​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​និង​ដឹកនាំ​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ផែន​ជំនាញ​ប្រជុំ​ពង្រឹង​ការងារ និង ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង ផែន​ការងារ​ធនធាន​មនុស្ស ផែនកា​រងារ​អន្តោប្រវេសន៍ ផែន​ការងារ​សន្តិសុខ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​នាយការិយាល័យ​បុគ្គលិក នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​ឡើង​អាន​របាយការណ៍ ស្តីពី វឌ្ឍនភាព​ការងារ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អធិការដ្ឋានន​គ​របាល​ក្រុង​ប៉ោយប៉ែត ដែល​រក្សា​បាន​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន ថ្នាក់ដឹកនាំ បងប្អូន​ប្រជាពលរដ្ឋ​បានល្អ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ទាំងអស់ -​ត្រូវ​ពង្រឹង​បន្ថែម​នូវ​នីតិរដ្ធ​បាល ការគ្រប់គ្រង​កងកម្លាំង​​របៀបរបប​ការងា​រ​រដ្ធបាល ទំរ​ង ហត្ថលេខា គ្រីស ទំរ​ង​បែប​ប​របាយការណ៍​ផ្សេងៗ​- ការអនុវត្ត​នីតិវិធី រួម​លិខិតស្នាម​ផ្សេងៗ ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស ត្រូវគោរព​វិជ្ជាជីវៈ ការសម្ងាត់ -​ការគោរពវិន័យ គោរព​បទបញ្ជា​មេ​កើយ រួម​ទាំង​ការ​ស្លៀកពាក់​ឯកសណ្ធាន​ឱ្យបាន​ត្រូវ និង​ត្រូវមាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *