ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ជាមួយ​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៉ិន​វេសមេន​គ្រុប ខូ​;​អិល​ធី​ឌី ចុះសួរសុខទុក្ខ​កងទ័ព​ព្រំដែន​មុខ​

នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្ដម ​ខាយ ឃុនហេង រដ្ឋលេខាធិកា តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ជាមួយ​អ្នក​ឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយក​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៉ិន​វេសមេន​គ្រុប ខូ​;​អិល​ធី​ឌី នឹង​ប្រតិភូ​ក្រសួង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤១ ដែល​ជា​អង្គភាព​ចង​សម្ព័ន្ធមេត្រីភាព កំពុង​ឈរជើង​បំពេញ​ភារកិច្ច​នៅ​ព្រំដែន​មុខ​កម្ពុជា​-​ថៃ ទិស​អន្លង់វែង នៃ​ខេត្ត​ឧត្តរមានជ័យ​។

​ក្នុង​មតិ​ស្វាគមន៍ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ តាង​នាម​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៉ិន​វេសមេន​គ្រុប​ខូ​;​អិល​ធី​ឌី ដែល​តែងតែបាន​ឆ្លៀតឱកាស​ចុះ​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល ព្រមទាំង​នាំយក​អំណោយ​ជា​សម្ភារ ថវិកា និង​គ្រឿងឧបភោគ​បរិភោគ ឧបត្ថម្ភ​គាំទ្រ​ដល់​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤១​។​

​ឧត្តមសេនីយ៍ទោ នាង ឃីម បាន​បន្តទៀតថា បើទោះបីជា​
​ដៃគូរ​សម្ព័ន្ធមេត្រីភាព បាន​ខកខាន​ជួប​មុខ​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មកហើយ​ក្តី ដោយសារតែ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តែ​អង្គភាព​ទាំង​ពីរ​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​មាន​ការទំនាក់ទំនង​គ្នា​ជានិច្ច​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​។

​ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​បន្ថែមទៀតថា ក្នុង​វិបត្តិកូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក ក៏​ដូចជា​កម្ពុជា​ផង​ដែរ​។ ហើយ​ក្នុងនោះ​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៉ិន​វេសមេន​គ្រុប ខូ​;​អិល​ធី​ឌី របស់​អ្នកឧកញ៉ា ម៉ក់ គឹមហុង ដែលជា​ដៃគូរ​សម្ព័ន្ធមេត្រី​ភាពជា​មួយ​អង្គភាព​កងពល​តូច​ថ្មើរជើង​លេខ​៤១​ផង​ដែរ​នោះ ក៏​បាន​ទទួលរង​ការខាតបង់​លើ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ​។ ឧត្តមសេនីយ៍ មេបញ្ជាការ តាង​នាម​ឲ្យ​នាយទាហាន និង​ពលទាហាន បាន​សម្តែង​នូវ​ការសោកស្ដាយ ផងដែរ​។ ក្រោយ​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ បាន​កាត់បន្ថយ​ការរីក​រាលដាល​ឆ្លង​ក្នុង​សហគមន៍ និង​ពិភពលោក ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ ដើម្បី​បន្ត​ជួយឧបត្ថម្ភ គាំទ្រ ដល់​អង្គភាព​យោធា​នៅ​ព្រំដែន​មុខ​។

​ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយសារ​តែ​ឯកឧត្ដម​មមាញឹក​នឹង​កិច្ច​ការងារ​ជាច្រើន ទើប​ចាត់តាំង​ឲ្យ​ឯកឧត្ដម ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​នឹង​ក្រុមហ៊ុន​សុ​ភក្តិ​កា អ៉ិន​វេសមេន​គ្រុប ខូ​;​អិល​ធី​ឌី ចុះសួរសុខទុក្ខ​កងទ័ព​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេលខាងមុខ​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទិញ​វ៉ាក់សាំង មកចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ដូសទី​១ រហូត​ដល់​ដូស​ជំរុញ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ការឆ្លង​រាលដាល​នៃ​វិរុស​កូវី​ដ​-១៩ មាន​ការថយចុះ​ជាខ្លាំង រហូត​ឈាន​បើក​ប្រទេសជាតិ​ឡើងវិញ​។ បើទោះបីជា​វិរុស​កូវី​ដ​-១៩​មាន​ការថយចុះ​យ៉ាងណាក្តី ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បន្ត​ផ្តាំផ្ញើ​ដល់​កងទ័ព​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន និង​បន្ត​អនុវត្ត​នូវ​វិធានការ​៣​ការពារ និង​៣​កុំឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ធានា​សុខុមាលភាព ក្នុង​បុព្វហេតុ​បំពេញ​ភារកិច្ច​ការពារ​ជាតិ និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ ក៏​បាន​ពាំនាំ​នូវ​អំណោយ​ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួមមាន​ដូចជា ៖​អង្ករ ២​តោន ត្រីខ​២៥​កេស មី​ជាតិ ៣០០​កេស​ឆៃប៉ូវ ៥០០​គីឡូក្រាម ប្រេង​ឆា​៤០០​ដប ទឹក​ស៊ី​អ៉ីវ​២០០​យួរ ទឹកត្រី​២០០​យួរ ស្ករស ៥០០​គីឡូក្រាម អំបិល​៤០០​គីឡូក្រាម និង​ជូន​ថវិកា​ដល់​កងទ័ព​ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល​។ ក្នុងនោះ​អ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយក​ក្រុមហ៊ុន សុ​ភក្តិ​នី​កា អុិន​វេសមេន​គ្រុប ខូ​;​អិល​ធី​ឌី បាន​ឧបត្ថម្ភ គោយន្ត ៣​គ្រឿង និង​ម៉ាស៊ីនដ្រូ​ន សំរាប់​ប្រើប្រាស់​ក្មុង​អង្គភាព កងពល​តូច​ថ្មើរជើង​លេខ​៤១​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *