(ខេត្តកំពត) ៖ នៅក្នុងសង្គមជាតិយើងមនុស្សមួយចំនួនមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទាដោយសារការកសាងអំពើល្អហើយក៏ក្លាយជាមនុស្សជាទីគាប់ចិត្តនៃសាធារណៈជនរីឯបុគ្គលមួយចំនួនខ្លះទៀតក៏មានកេរ្តិ៍ឈ្មោះល្បីសាយភាយដោយសារការប្រព្រឹត្តអំពើស្មូកគ្រោកមានអបាយមុខជាដើមផងដែរ។
តួយ៉ាងដូចជាលោកវរៈសេនីយ៍ទោប៉ោយ៉ាអធិការស្រុកឈូកក្នុងនាមជាមន្ត្រីអនុវត្តច្បាប់គួណាស់តែមានចិត្តស្មោះត្រង់បំរើរាស្ត្រខណះពេលកុមារាម្នាក់មានអាយុទើបតែជាង៧ឆ្នាំកំពុងដេកសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដែលជនរងគ្រោះកំពុងស្រេកឃ្លានយុត្តិធម៌ផងនោះបែជាអធិការរូបស្រស់ខាងលើបង្វែសំណុំរឿងដាក់បន្ទុកលើកុមាររងគ្រោះនោះថាជាជនបង្ករទៅវិញក្នុងស្ថានភាពមិនទាន់មិនទាន់ដឹងពីជោគវាសនាក្មេងនោះស្លាប់រឺរស់នៅឡើង។
អ្នកស្រីប៊ុនសុភាពដែលត្រូវជាជីដូនកុមាររងគ្រោះបានអោយអង្គភាពម្លប់សន្តិភាពយើងដឹងនៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២២នេះថាចៅរបស់អ្នកស្រីមានឈ្មោះខុនរ៉ាវុទ្ធភេទប្រុសអាយុ៧ឆ្នាំត្រូវរថយន្តម៉ាកហាយលេនដឺព័ណក្រហមពាក់ផ្លាកលេខភ្នំពេញ2AR5304បើកទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនរហូតដល់ចំណុចភូមិព្រិចឃុំបឹងនិមលស្រុកឈូកខេត្តកំពតស្របពេលចៅអ្នកស្រីចេញសាលារៀនគ្រីស្ទានករុណាដើរឆ្លងថ្នល់មកផ្ទះក៏ត្រូវបានឡានខាងលើបើកបុកបណ្តាយអោយដួលបោកក្បាលទៅថ្នល់និងបាក់ជើងឆ្វេងម្ខាងបច្ចុប្បន្នក្មេងរងគ្រោះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់តាំងពីថ្ងៃកើតហេតុថ្ងៃទី៥ខែមេសាឆ្នាំ២០២២មកម្លេះគិតមលពេលនេះមានរយៈពេល១៦ហើយដែលចៅអ្នកស្រីសន្លប់រហូតនៅមិនទាន់ដឹងខ្លួនឡើយក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ។
អ្នកស្រីប៊ុនសុភាពបន្តក្រោយកើតហេតុកៃកុងរថយន្តបង្ករបានរត់បាត់ស្រមោលសូន្យឈឹងតែក្រោយមកក៏មានតំណាងជនបង្ករចូលមកដោះស្រាយដោយព្រមសងសំណងអោយចៅរបស់អ្នកស្រីជាប្រាក់ចំនួន៦០០០០០០៛(ប្រាំមួយលានរៀល)ដើម្បីបញ្ចប់រឿងតែអ្នកស្រីមិនយល់ព្រមព្រោះកុមាររងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។តែអ្វីធ្វើអោយអ្នកស្រីកាន់តែហួសចិត្តនោះគឺលោកប៉ោយ៉ាអធិការស្រុកឈូកបែជាមិនមានវិធានការផ្លូវច្បាប់ហើយថែមទាំងលាក់បាំងអត្តសញ្ញាណតៃឡានបង្ករគ្រោះថ្នាក់ព្រមទាំងងាកមកចោទប្រកាន់ក្មេងរងគ្រោះថាជាអ្នករត់ចូលឡានគេទៅវិញហើយថាជាអ្នកបង្ករដោយការចោទនោះអ្នកស្រីមិនអាចទទួលយកបានឡើយ។
លោកវរៈសេនីយ៍ទោប៉ោយ៉ាអធិការនគរបាលស្រុកឈូកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដឹងថាចំពោះករណីគ្រោះថ្នាក់ចរាចរខាងលើគឺឺភាគីខាងក្មេងរងគ្រោះគឺជាអ្នកបង្ករដែលរត់ចូលឡានខ្លួនឯង។នៅពេលក្រុមការងារយើងសួររកអត្តសញ្ញាណអ្នកបើកបរម្ចាស់រថយន្តតែត្រូវបានលោកប៉ោយ៉ាព្យាយាមលាក់បាំងដោយឆ្លើយថារកអត់ឃើញទេគេរត់បាត់ហើយ។
ក្រុមប្រជាពលរដ្ឋរស់នៅខេត្តកំពតបានដាក់ការសង្ស័យថាករណីនេះលោកអធិការស្រុកឈូកអាចជាប់ពាក់ព័ន្ធនិងជាអ្នកនៅពីក្រោយខ្នងនៃបទល្មើសព្រហ្មទណ្ឌមួយខណៈពេលមានការបែកធ្លាយសារសម្លេងបុរសម្នាក់ឈ្មោះឡុងនីដែលបានអះអាងថាខ្លួនជាអ្នកបើកបរហើយក៏ជាម្ចាស់រថយន្តបង្កហេតុបានបានបញ្ជាក់ថារូបគេក៏ចង់ចូលខ្លួនមកដោះស្រាយដែរតែដោយសាខាងអធិការហាមឃាត់មិនអោយចូលខ្លួន៕