សូម​នាយ​ឧត្ដមសេនីយ៍​ សៅ ​សុខា​ ជួយ​ចាត់​វិធានការ​ទៅលើ​ថៅកែ​ឈើ​ដ៏​ល្បី​ឈ្មោះ ​ជិន ​គឹម​អូន​ និង​ឈ្មោះ​សាក់​សិច​កំពុងតែ​សម្រុក​ដឹក​ឈើ​ចេញ​ព្រៃ​ហាមឃាត់​និង​គៀងគរ​ពលរដ្ឋ​ចូល​កាត់​អារ​ឈើ​ខុសច្បាប់​យ៉ាង​រង្គាល​ផង​ទាន​!!

​ខេត្ដ​ព្រះវិហារ ៖ សូម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ទូទាំងប្រទេស មាន​វិធានការ​ទៅលើ​ក្រុម​ឧក្រឹត្យជន​ព្រៃឈើ​ចាស់វស្សា​ចំនួន​២​រូប​ទី​១​ឈ្មោះ​ជិន​គឹម​អូន​ភេទ​ស្រី​រស់នៅ​ខេត្តកំពង់ធំ​ទី​២​ឈ្មោះ​សាក់​សិច​ភេទ​ប្រុស​រស់នៅ​ខេត្ត​ព្រះវិហារ​ផង​ទាន​!!​។​

​ដោយ​បច្ចុប្បន្ន​ថៅកែ​ទាំ​ពី​នាក់​ខាងលើ​បាន​សហការ​គ្នា​និង​កំពុងតែ​ធ្វើ​សកម្មភាព​គៀងគរ​ពលរដ្ឋ​អោយ​ទៅ​កាប់​អារឈើ​ក្នុងព្រៃ​ហាមឃាត់​នាៗ​ក៏ដូចជា​ព្រៃ​ព្រះរ​ការ​និង​ព្រៃ​ឡង​ក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ​និង​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​ចំណុច​ក្រាំង​ដូង​ស្ថិតនៅ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រៈវិហារ​និង​ដឹកជញ្ជួន​មក​សំចត់​នៅ​ខេត្តកំពង់ធំ​ហើយ​បន្ត​ចែកចាយ​ទូរទាំង​ប្រទេស តែម្តង​។​

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​មាន​រថយន្ត​ខ្នាត​យក្ស​ម៉ាក​យី​ឌុប​ពាក់​ស្លាក​លេខ​ក្រចេះ​3A០៣៤០​បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្តព្រៈវិហារ​ចូល​ដេប៉ូ​ស្ថិតនៅ​ភូមិ​តា​ឡែក​ជិត​ស្នាក់ការ​បរិស្ថាន​ខេត្ត​កំពង់ធំ​បាន​យ៉ាង​រំភើយ​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ចេញមុខ​ហ​ង្ក្រា​ប​ឡើយ​។​

​បើ​យោង​តាម​សេចក្តី​រាយ​ការ​បាន​អោយដឹង​ថៅកែ​ឈ្មោះ​ជិន​គឹម​អូន​និង​ឈ្មោះ​សាក់​សិច​បាន​បៀ​ប​ចំ​សេនារីយោ​ក្នុង​ការដាក់​ទន់​និង​គៀងគរ​កម្លាំង​អោយ​ប្រ​ម៉ូ​ល​ទិញ​ឈើ​និង​កាត់​អារឈើ​ក្នុងព្រៃ​ហាមឃាត់​នៅ​ក្នង​ខេត្ត​ដែល​មានឈ្មោះ​ដូចខាងក្រោម​។​
​ទី​១÷​ឈ្មោះ​គឹម​ឡាយ​ជា​អ្នកប្រ​ម៉ូល​ទិញ​ឈើ​ដោយ​ទទួលបាន​តម្លៃ​ជើងសារ​៤០០០០៛​ក្នុង​១​ម៉ែត្រ​គួប​។​
​ទី​២÷​ឈ្មោះ​ចែ​ណា​ង​
​ទី​៣÷​ឈ្មោះ​នឹត​
​ទី​៤÷​ឈ្មោះ​វុ​ធ​
​ទី​៥÷​ឈ្មោះ​ខេង​
​ទី​៦÷​ឈ្មោះ​ថី​
​ទី​៧÷​ឈ្មោះ​តា​រី​ន​
​ឈ្មោះ​ចំនួន​៧​នាក់​ខាងលើ​នេះ​គឺ​ចុះ​អនុវត្ត​ផែនការ​ផ្ទាល់​ក្នុង​ការប្រម៉ូលទិញ​ឈើ​និង​អោយ​ពលរដ្ឋ​ចូលកាត់​ឈើ​ខុសច្បាប់​ដោយ​ឈ្មោះ​ជិន​គឹមអូន​និង​ឈ្មោះ​សាក់​សិច​ជា​អ្នក​ផ្តល់​លុយ​អោយ​។​
តែ​យើង​ក្រឡេក​ទៅ​មើល​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ក៏ដូចជា​លោក​ប្រាក់​សុវណ្ណ​ចៅហ្វាយខេត្ត​ព្រះវិហារ​វិញ​ហាក់​ស្ងាត់​មិនដែល​ធ្វើ​ការបង្ក្រាប​ឬ​មាន​វិធានការ​ចំពោះ​បុគ្គល​ខាងលើ​នេះ​ឡើយ ឬ​មួយ​ក្រុម​ឈ្មួញ​ទាំងអស់នោះ ចេះ​បំបាំងកាយ បានជា​មើលមិនឃើញ​ឬ​មួយ​ទទួល​បាន​លាភសក្ការៈ​ពី​ឈ្មួញ​ឈើ​ខាងលើ​ហើយ បានជា​ធ្វើ​មិនដឹង ដេកលក់ យ៉ាង​ដូច្នេះ​។​
​ជុំវិញ​ករណី​ខាងលើ​ឈ្មោះ​គឹម​ឡាយ​ដែល​រង​ការ​ចោទថា​ជា​មេ​ការប្រមូលទិញ​ឈើ​ខុសច្បាប់​ខាងលើ​នោះ​បាន​អោយ​ក្រុម​ការងារ​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០២២​នេះ​ថា​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ខាងលើ​ឡើយ​ទោះជា​អោយ​ស្បថ​ដល់​ណា​ក៏​ស្បថ​ដែរ​៕​ដោយ ៖ គេហទំព័រ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *