(ខេត្តព្រះសីហនុ)ក្រុមឧក្រឹត្យជនជួញដូរអាវុធខុសច្បាប់និងក្រុមខ្មាន់កាំភ្លើងចំនួន៦នាក់ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបានបន្ទាប់ពីពួកគេធ្វើសកម្មភាពបាញ់ប្រហារនៅតុលាការខេត្តព្រះសីហនុបណ្តាលអោយអធិការរងក្រុងព្រះសីហនុម្នាក់រងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ថ្ងរផងនោះ។
យោងតាមប្រភពច្បាស់ការមួយបានបង្ហើបថាក្នុងចំណោមឧក្រឹត្យជនទាំង៦នាក់ខាងលើក្នុងនោះមានបុគ្គលម្នាក់ជាមន្ត្រីយោធាបំរើការនៅអង្គភាពវរៈសេនាតូចលេខ៤១៣ដែលមានទីតាំងស្ថិតនៅភូមិពពេលសែនជ័យឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលចំណុះអោយកងពលតូចថ្មើរជើងលេខ៤១ផងដែរ។
គួរំលឹកថាកាលពីយប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២កន្លងទៅថ្មីៗនេះមានករណីបាញ់ប្រហារទៅតុលាការខេត្តព្រះសីហនុបណ្តាលអោយអធិការរងក្រុងម្នាក់រងរបួសបាក់ជើងនិងក្រោយមកសមត្ថកិច្ចបានវែកមុខជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់ជនដៃដល់បាញ់ប្រហារនិងក្រុមជួញដូរអាវុធខុសច្បាប់ក្នុងនោះមានម្នាក់ឈ្មោះឈុនទិត្យប៉ូរ៉ាដែលត្រូវបានគេស្គាល់ថាជាមន្ត្រីយោធាបំរើការនៅអង្គភាពកងពលតូចថ្មើរជើងលេខ៤១និងដកហូតបានអាវុធវែងខ្លីចំនួន២០ដើមព្រមទាំងក៏សាងសំណុំរឿងទៅតុលាការកាលពីថ្ងៃទី២៤ម្សិលមិញនេះតាមនិតិវិធី។
នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២នេះក្រុមការងាសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោនាងឃីមមេបញ្ជាការយោធាកងពលតូចថ្មើរជើងលេខ៤១ដើម្បីសុំសេចក្តីអត្ថាធិប្បាយជុំវិញករណីខាងលើនេះដោយលោកប្រាប់ថាការងារនេះខាងភូមិភាគគេធ្វើការហើយព្រមទាំងនិយាយទាំងកំហឹងបែបអសុរៈថាបើខាងលើគេធ្វើហើយរបស់អញ្ញវាមិចអ្ហែងទាហានអ្ហែងធើអីធើទៅការសែតគេចុះអស់ហើយតើ!អ្ហែងទៅសួរពួកវាទៅមកសួរអីអញ្ញវិញ។ជាមួយគ្នានេះផងដែរអង្គភាពសារព័ត៌មានយើងសូមជំរាបជូនសម្តេចទ្រងឯកឧត្តមលោកជំទាវលោកលោកស្រីនិងសាធារណៈជនមេត្តាជួយពិចារណារាល់ពាក្យសម្តីរបស់លោកមេបញ្ជាការកងពលលេខ៤១តើជាថ្នាក់នាំប្រភេទណា?សូមវាយតម្លៃតាមការគួ។ក្រុមការងារយើងនិងចាក់សម្លេងទាំងស្រុងដើម្បីស្តាប់៕