លោក សា​ប់ យឿន ប្រធាន​ច្រក​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ផ្តៅ​សោម ឆ្លងដែន​ចូល​ថៃ​

​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​ជាំ កំពុងតែ​ឃុបឃិត​មួយ​ឈ្មួញ ក្នុងការ​បើកដៃ​ឲ្យ​នាំ​ផ្តៅ​សោម ឆ្លងដែន​ទៅ​ប្រជា​ទេស​ថៃ​។ ដោយ​គេ​កំពុង​ដាក់​ការសង្ស័យថា លោក សា​ប់ យឿន កំពុង​ប្រព្រឹត្ត​អំពី​ពុករលួយ​ជាមួយ​ឈ្មួញ ដែល​សង្ស័យ​មាន​លាប​សក្ការៈ ទើប​ហ៊ាន​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ នាំ​ផ្តៅ​សោម ឆ្លងដែន​ទៅ​ប្រទេស​ថៃ ។​

​ការដឹកជញ្ជូន ផ្តៅ​សោម ឆ្លងដែន​ទៅ​ប្រទេស​ថៃ បើសិនជា​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក​សាប់ យឿន នោះទេ ចំពោះ​អនុផល​ព្រៃឈើ​ប្រភេទ​ផ្តៅ​សោម​នេះ ក៏​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​តាម​រថយន្ត​ចូល​ប្រទេស​ថៃ​បាន​នោះដែរ​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សកម្មភាព​រថយន្ត​បាន​ដឹក​ផ្តៅ​សោម ចូល​ទៅ​ថៃ ដោយ​ឆ្លង​ដែន​កាត់​ច្រក​អន្តរជាតិ​ជាំ ដែល​ក្រោម​ការគ្រប់គ្រង​របស់​លោក សា​ប់ យឿន ។​

​រថយន្ត​ដែល​ដឹក​ផ្តៅ​សោម ធ្វើ​ចរាចរណ៍​ឆ្លងដែន​ចូល​ទៅ​ថៃ ដោយ​គេ​សង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ដោយយោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា អ្នក​រត់ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​នៅ​មាត់​ច្រក​អន្តរជាតិ​ជាំ គឺ​មាន​ខ្សែរ​ជា​មន្ត្រីរាជការ​ផង​។ ហើយ​សេចក្តីរាយការណ៍​មក​ថា ឈ្មួញ​ដឹក​ផ្តៅ​សោម ឈ្មោះ សឿន ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផ្តៅ ឆ្លងដែន​ចូល​ទៅ​ថៃ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *