(រាជធានីភ្នំពេញ) ៖ លោក អ៊ឹម ឈួន អតីតស្នងការរងនៃស្នងការដ្ឋានខេត្តកំពតត្រូវបានឃើញនៅក្រៅឃុំប៉ុន្តែមិនដឹងថាជាកិច្ចការផ្ទៃក្នុងរបស់សាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យនៅក្រៅឃុំមានសេរីភាពវិញឬយ៉ាងណាទេបន្ទាប់ពីបុគ្គលរូបនេះត្រូវបានចាប់ខ្លួនរួមទាំងបក្សពួកចំនួន ២ នាក់ទៀតរងការ បង្ក្រាបពីសំណាក់មន្ទីប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទដឹកជញ្ជូនរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបទល្មើសសម្អាតប្រាក់។
ផ្ងែកតាមប្រភព និងតាមរយៈដីការឲ្យដោះលែងចុះថ្ងៃទីទី២៥ខែ៥ឆ្នាំ២០២១របស់ចៅក្រមរាជថានីភ្នំពេញ
យោងតាមប្រភពច្បាស់ការមួយបានឱ្យដឹងថាបច្ចុប្បន្នលោកអុឹមឈួនអតីតស្នងការរងខេត្តកំពតនិងបក្ខពួកចំនួន ២ នាក់ទៀតបានដោះលេងឲ្យមានសេរីភាពនៅក្រៅឃុំបន្ទាប់ពីជាប់ពន្ធនាគារបណ្តោះអាសន្នបានមួយរយៈ។
បើរំលឹកពីសាច់រឿងនេះ គឺកាលពីថ្ងៃទី ៦ខែមេសាឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទីនាពេលកន្លងទៅនៅចំណុចចំណតរថយន្តផ្សារទំនើបខាលេនឌែនម៉លស្ថិតនៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចាប់ខ្លួនជនសង្ស័យចំនួន3នាក់ករណីដឹកជញ្ជូនរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសាធាតុញៀននិងបទល្មើសសម្អាតប្រាក់ ។
ជនសង្ស័យខាងលើត្រូវបានគេស្គាល់ទី១ឈ្មោះ អ៊ឹម ឈួន ភេទប្រុសអតីតស្នងការរងខេត្តកំពត ទី២ ឈ្មោះ ហុង គា ភេទប្រុស និងទី3 ឈ្មោះ កែវ ទិត្យសីហា ភេទប្រុស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាមួយនឹងវត្ថុតាងសារធាតុញៀនចំនួនពីរកញ្ចប់ធំក្រាមពណ៌សរថ្លា មេតំហ្វេតាមីន សរុបទម្ងន់១៧២៨,៧០ក្រាម (មួយពាន់ប្រាំពីររយម្ភៃប្រាំបួនក្បៀសចិតសិបក្រាម)ដែលលាក់បង្កប់ក្រោមកៅអីអង្គុយខាងលើផ្នែកខាងឆ្វេងក្នុងរថយន្ត។ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
ជុំវិញការដោះលែងជនសង្ស័យបញ្ហាគ្រឿងញៀនដែលមានឋានន្តរស័ក្កិថ្នាក់ឧត្តមសេនីយ៍ឈ្មោះ អ៊ឹម ឈួន និងបក្ខពួកខាងលើក្រុមការងារយើងមិនទាន់អាចសុំការបំភ្លឺពីលោក អ៊ីរិនអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២២នេះ ។
គួររំលឹកបញ្ជាក់ថា៖ជនសង្ស័យមានឋានៈធំៗតួនាទីខ្ពស់ក្នុងរាជការប៉ុន្តែបានប្រព្រឹត្តិអំពើរទុច្ចរិតល្មើសច្បាប់គួរឲ្យភ័យខ្លាចខណៈដែលការចាប់ហើយនិងដោះលែងឲ្យនៅក្រៅឃុំត្រូវបានគេមើលឃើញថាមានលក្ខណៈពិសេសពេកហើយបើប្រៀបធៀបជាមួយជនទន់ខ្សោយក្រីក្រ។ដោយសំអាងទៅលើមហាជនបានអះអាងថាឃើញជនសង្ស័យទាំងនេះនៅក្រៅឃុំយ៉ាងហ៊ីហាទៅវិញ។
ប្រភពគួរឲ្យទុកចិត្តបានអោយអ្នកសារពត៌មានយើងបានឃើញមានដីការដោះលែងលេខ២៤៥០ដពសចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ ។ ដីការលេខ២៤៥២ដពសនិងដីការលេខ២៤៥៤ចុះថ្ងៃទី២៥ខែឧសភាឆ្នា២០២១របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។និងយោងតាមដីការសន្និដ្ឋានស្ថាពររបស់លោកព្រះរាជអាជ្ញារងលោកមុតដារ៉ាចុះថ្ងៃទី២៦ខែមករាឆ្នាំ២០២២គឺថាហេតុផលនាំឲ្យជនសង្ស័យដែលជាប់បទល្មើសយ៉ាងធ្ងន់ៗត្រូវបានរួចខ្លួន។
ជាទូទៅប្រសិនបើនិតិវិធីធូររលង់ឬចំណាត់ការរបស់មន្ត្រីយុត្តិធម៌ឬអ្នកអនុវត្តច្បាប់មានភាពមិនប្រក្រតីទោះបីជំនាញរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ស្ថាប័ននានាដែលពាក់ប័ន្ធពិសេសរាជរដ្ឋាភិបាលកម្ពុជាមានថ្នាក់ដឹកនាំកំពូលប្រឹងប្រែងយ៉ាងណាក៍មិនអាចកំចាត់ឬសំអាតរឿងគ្រឿងញៀននេះបានរលូនឡើង។
ពាក់ព័ន្ធករណីខាងលើនេះមហាជនស្នើដល់សម្ដេចក្រឡាហោមសខេងជាពិសេសសម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលជួយពិនិត្យមើលលើករណីមិនប្រក្រតីខាងលើនេះផង៕