ការដេញថ្លៃ​លើ​មូលនិធិ​ឃុំ​សង្កាត់​នៅ​សាលាឃុំ​កំពង់ត្រាច​ខាងកើត​មិន​មាន​ភាពប្រក្រតី​សូម​ជំនាញ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​និង​ស្រាវជ្រាវ​ផង​ទាន​

កំពត ÷ ការដេញថ្លៃ​លើ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ត្រូវបាន​ធ្វើឡើង​នៅ​សាលាឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​ ​នា​ព្រឹក​ថ្ងៃ​០៧​ខែ​១២​ឆ្នាំ​២០២២​នេះ​ ​ដែល​មាន​គម្រោង​ចំនួន​២​ដែល​ដាក់​ឱ្យ​ក្រុមហ៊ុន​ទូទាំង​ប្រទេស​កម្ពុជា​ធ្វើ​ការប្រកួតប្រជែង​ដាក់​ដេញថ្លៃ​រួមមាន ឃុំ​កំពង់ត្រាច​ខាងកើត​នឹង​ឃុំ​អង្គ​សូ​ភី នៅក្នុង​នោះ​គេ​សង្ក​ត​ឃើញថា ឃុំ​កំពង់ត្រាច​ខាងកើត មាន​គម្រោង​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន​២​ខ្សែ​នៅ​ភូមិ​កោះ​តា​ចាន់​មាន​តម្លៃ​ប៉ាន់ស្មាន​៨៥.២៥៣.៦៥៥​រៀល​គត់ ដេញ​ចុះ​តម្លៃ​នៅសល់តែ​៧០០០០០០​រៀល​តែ​ប៉ុណ្ណោះ​
​ហើយ​ក្នុង​ការប្រគួតប្រជែង​ដេញ​ថ្លៃនេះ​គឺ​មានកម្លា​ភាពយុត្តិធម៌​ត្រឹមត្រូវ​មិន​មាន​ការឃុបឃិត​ចរចា​នោះ​ទេ ។

​បើ​ក្រឡេក​មក​មើល​គម្រោង​ចរចា​បោះ​លុយ​១០%​និង តម្លៃ​ខ្លួន​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត មាន​២​លាន​ទៅ​ដល់​៦​លាន​ក្នុង​ក្រុមហ៊ុន​នីមួយៗ​បន្ថែមទៀត​ដើម្បី​ជា​ថ្នូ​និង​ការ​មិន​អោយ​ចូល​ដាក់​ដេញថ្លៃ នៅ​ក្នង​ឃុំ​អង្គ​សូ​ភី ដែល​មាន​ឈ្មោះ​ឡង​ប៊ុន​ស្រន់​ក្រុមហ៊ុន​(​ឡង​ប៊ុន​ស្រ​ន់​)​ក្តោប​យក​គម្រោង​សាងសង់​លូ​រំដោះ​ទឹក​រាង​អក្សរ​អ៊ុយ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​៩៨.០៧៦.៧០០​រៀល​គត់ ​ឈ្មោះ​ឡង ប៊ុន​ស្រន់​(​ក្រុមហ៊ុន​.​ឡ​ង ប៊ុន​ស្រន់​)​ដាក់​ដេញ​ក្នុងតម្លៃ ៩៤.១៨០០០០​រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន ដែល​ទាប​ជាង​គេ​បំផុត រី​ឯ​ក្រុមហ៊ុន​២​ទៀត​នោះ​គ្រាន់តែ​ជួយ​ដាក់​ប៊ីត​ដើម្បី​បង្គ្រប់​និតិ​វិធី​តែប៉ុណ្ណោះ​។​

​អ្វី​ដែល​ហួសចិត្ត​នោះ​ក្រុមហ៊ុន​ខាងលើ​បាន​ដើរ​ចរចា​លុយ​ទឹកតែ​នៅមុខ​សាលាឃុំ​និង​លើ​សាលាឃុំ​នៅ​មុខ​មន្ត្រី​ជំនាញ តែ​មិន​មាន​ប្រតិកម្ម​អ្វី​ពី​មន្ត្រី​ជំនាញ​ឡើយ​ខណៈ​ដែល​ក្នុង​ច្បាប់​នៃ​ការដេញថ្លៃ​ត្រូវបាន​ចាត់ទុក​ថា ទង្វើ​នេះ​ជាកា​ខុប​ឃិត​និង​ស៊ុមគ្រលំ​គ្នា​រវាង​អ្នកទទួលការ​និង​អ្នកទទួលការ ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ធ្វើអោយ​មាន​ការខាតបង់​ថវិការ​របស់​ជាតិ​រាប់​សិប​លាន ។​

​បើ​ប្រៀបធៀប​ទៅ​នឹង​ការដេញថ្លៃ​ខាងលើ​សាលាឃុំ​កំពង់ត្រាច​ខាងកើត​មាន​តម្លៃ​ប៉ាន់ស្មាន​៨៥.២៥៣.៦៥៥​រៀល​គត់ ដេញ​ចុះ​នៅសល់​តម្លៃ​តែ​៧០០០០០០​រៀល​តែ​ប៉ុណ្ណោះ​

​រីឯ​ឃុំ​អង្គ​សូ​ភី​វិញ​មាន​តម្លៃ​ប៉ាន់ស្មាន​៩៨.០៧៦.៧០០​រៀល​គត់ តម្លៃ ៩៤.១៨០០០០​រៀល ប្រហាក់ប្រហែល​និង​តម្លៃ​ប៉ាន់ស្មាន ដែល​ទាប​ជាង​គេ​បំផុត គឺ​ចុះ​តម្លៃ​តែ​៣​លានជាង​តែប៉ុណ្ណោះ​រី​ឯ​ក្រុមហ៊ុន​២​ទៀត​នោះ​គ្រាន់តែ​ជា​អ្នក​ជួយ​ដាក់​ប៊ីត​ដើម្បី​បង្គ្រប់​និតិ​វិធី​តែ​ប៉ុណ្ណោះ​បើ​យើង​ប្រៀបធៀប​គម្រោង​ទាំង​២​ខាងលើ​នេះ​គឺ​ខុស​គ្នា​មេឃ​និង​ដី​មិន​អាច​ទទួលយក​បានទឿ​យ​។​

​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​បណ្ឌិត​ឯកឧត្តម ម៉ៅ ធនិន​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពត និង​គ​.​ជ​.​អ​.​ប ជាពិសេស​ឯកឧត្តម​អោម​យិនទៀង​ប្រធាន​ប្រឆាំង​អំពើពុករលួយ​មេត្តា​ដាក់​កម្លាំង​ចុះ​ស៊ើបអង្កេត​រឿង​មិន​ប្រក្រតី​ខាងលើនេះ​ផង​ និង​សំណូមពរ​អោយ​មាន​ការដាក់​ដេញថ្លៃ​ឡើងវិញ​នូវ​គម្រោង​ខាងលើ​នេះ​បើ​មិន​ដូច្នេះ​ទេ​វា​និង​បាត់បង់​នូវ​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយសារ​ក្រុម​ហ៑ុន​ខាងលើនេះ​ទាន​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *