ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ២៧៧​គ្រួសារ ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​បាន​ទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ​÷ នៅ​ថ្ងៃ​ទី ១៧​ខែ តុលា ឆ្នាំ​២០២៣ ​កាកបាទក្រហមកម្ពុជា​  មាន​កម្មវិធី ចែក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ២៧៧​គ្រួសារ​។ ពិធី​ចែក​អំណោយ​មនុស្សធម៌​នា​វេលា​ព្រឹក​នេះ​ដែរ មាន​ចំនួន​ពីរ​ទីតាំង​÷ ទី​តាំងទី​១ ចំនួន ១៥០​គ្រួសារ ស្ថិត​នៅ​វត្ត​អង្គ​រោង ក្នុង​ភូមិ​អង្គ​រោង ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ក្រោម​អធិបតីភាព​ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា តំណាង​ដ៌​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​។

​ទី​តាំងទី​២. ក្រោម​អធិបតីភាព ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នាពេល​នោះ​ដែរ ឯកឧត្តម​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​កោតសរសើរ​ចំពោះ ថ្នាក់ដឹកនាំ ក្រុម​ប្រតិបត្តិ​សាខា​-​អនុសាខា​ខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក្នុង​ការគិតគូរ​ពី​ជីវភាព​រស់នៅ និង​សុខភាព​របស់​បងប្អូន​ពុក ម៉ែ មា មីង លោកយាយ លោកតា ទាំងអស់ និង​បាន​ជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផងដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត បាន​បន្តថា “​ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​សាខា​នៅ​ពេល​ថ្មី​នេះ​មាន​គ្រោះ​ធម្មជាតិ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ជីវភា​ព​ប្រចាំថ្ងៃ ផ្ទះសម្បែង ស្រែចំការ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ស្រប​តាម​អនុសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​។ សូម​អាជ្ញាធរ និង​សាខា អនុស្សា​ទាំងអស់ តាមដាន​ឲ្យបាន​ម៉ត់ចត់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ធម្មជាតិ​នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់​យ៉ាងកំហុក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។

​គូ​បញ្ជាក់​ផង​ដែរ​ថា​÷
​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ករណី​ទឹក​ជន​ប៉ះពាល់​ខ្នង់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៩៧ គ្រួសារ លើ​៨ ភូមិ ក្នុង​៣​ឃុំ (​ឃុំ​ស្នំ​ក្រពើ ៤ ភូមិ​  មហា​ឫស្សី ២​ភូមិ និង​ព្រៃ​វិហារ ២​ភូមិ​) ។
– ឃុំ​មហាឫស្សី​= ២​ភូមិ ចំនួន ១៥០ គ្រួសារ (​រងគ្រោះ​ធ្ងន់​៣៣​គ្រួសារ មធ្យម ១០៧ ស្រាល​២០ ) ។​
– ឃុំ​ព្រៃ​វិហារ​ = ២​ភូមិ ចំនួន​៨៦ គ្រួសារ​រងគ្រោះ​មធ្យម​។​
– និង​ឃុំ​ស្នំ​ក្រពើ​ = ៤​ភូមិ ចំនួន​១៦១ គ្រួសារ​(​រងគ្រោះ​ធ្ងន់ ១០៣​គ្រួសារ មធ្យម ៣៩​គ្រួសារ ស្រាល ១៩​គ្រួសារ​)​។​
=>​ភូមិ​ដែល​កំពុង​តែ​រង​ផលប៉ះពាល់​ខ្លាំង​គឺ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នំ​ក្រពើ​  ដែល​មាន​ប្រជាពលរដ្ឋ ១១៩​គ្រួសារ ខ្នង​ផ្ទះ​ចំនួន​៩៧​ផ្ទះ ​មនុស្ស​ចំនួន​៥១១ នាក់ ។ អ្នក​ដែល​ជម្លៀលចេញ ចាស់ជរា​  និង​មាន​កូនតូច ចំនួន ១៩ នាក់ ២​ទីតាំង​,  ទី​តាំងទី​១ វត្តបុ​ទុម​វន្ត​ហៅ​ក្រាំងក្រូច ឃុំ​ស្នំ​ក្រពើ ១៧ នាក់ និង​ទី​តាំងទី​២ មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី ៣ នាក់​(​ចាស់​និង​មាន​ជំងឺ​ប្រចាំកាយ​)​។​

​កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម​រួមមាន​: អង្ករ ,​មី ,​ត្រីខ ,​ទឹកត្រី ,​ឃី​ត និង ថវិកា មួយចំនួន​មក​ប្រគល់ជូន​ដល់ដៃ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ សូម​គោរព​ជូនពរ សម្ដេច សូម​មាន​សុខភាព​ល្អ​បរិបូណ៌ កាយពល​មាំមួន កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​រួមចំណែក​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជាង​នេះ​ជា​បន្តទៅទៀត ផងដែរ​៕​ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *