បុរស​ជា​ង​ម៉ៅការ​សំណង់​ម្នាក់​សូម​អំពាវនាវ​ដល់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ជួយ​រក​យុត្តិធម៌ ខណៈពេល​រូបគាត់ ចាញ់ល្បិច​ឆោបោ​ក​បុគ្គល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ប្រកប​របរ​ភ្នាក់ងារ AMK

ខេត្ត​បន្ទាយមានជ័យ​÷​បុរស​ជា​ង​ម៉ៅការ​សំណង់​ម្នាក់​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ព្រោះតែ​ចាញ់​ល្បិចកល បុគ្គល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ប្រកប​របរ ភ្នាក់ងារ amk រឿង​ម៉ៅការ​សាងសង់​លំនៅដ្ឋាន មិន​ព្រម​ទូទាត់​ប្រាក់​តាម​កិច្ចសន្យា​។​

​បុរស​ដែល​បាន​អះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ​នោះ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​យើង​ទាំង​ក្ដុកក្ដួល​ថា រូបគាត់​មាន​ឈ្មោះ វ៉ាន វាស្នា (​ហៅ​ជាងពេ​ជ្ជ​ម៉ា )​រស់នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី 26 ខែ 2 ឆ្នាំ 2023 កន្លង​ទៅ​រូបលោក​បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ទទួល​ម៉ៅការ​សាងសង់​លំនៅដ្ឋាន​ទំហំ​៨.២×២០​ម៉ែត្រ​ដោយ​ទទួល​រ៉ាប់រង​ទាំង​សម្ភារៈ​និង​ពលកម្ម ដែល​ស្ថិតនៅ​ភូមិ​សឿ ឃុំ​សឿ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ពី​ជនសង្ស័យ​ឈ្មោះ ចាន់ណា សេ​ម៉ា​(​ហៅ​ប្រុស​)​ភេទ​ប្រុស​អាយុ 36 ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡូយ គង្គា ដែល​មាន​ទី​កំណើត​នៅ​ភូមិ​ដូន​អោក ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង និង​បច្ចុប្បន្ន មក​រស់នៅ​ប្រកប​មុខរបរ​លក់ដូរ និង​ជា​តំណាង​ភ្នាក់ងារ AMK ប្រចាំ​នៅ ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ រូបគាត់​បាន​បញ្ជាក់​បន្តទៀតថា ក្នុង​កិច្ចព្រមព្រៀង​ខាងលើ ប្រាក់​ដែល​គាត់​ត្រូវ​ទទួលបាន​ក្នុង​ការសាងសង់ ចំនូ​ន​សរុប​36,000 ដុល្លារ ក៏ប៉ុន្តែ​រូប​លោក​សាងសង់​បាន​40% ស្រាប់តែ​ម្ចាស់​សំណង់​ខាងលើ បញ្ឈប់​រូប​លោក​ដោយ​ពុំ​មាន​មូលហេតុ និង​មិន​ព្រម​ទូទាត់​សាច់ប្រាក់​នៅ​តម្លៃ​សម្ភារៈ​និង​ការងារ ដែល​គាត់​ធ្វើបាន ទៅតាម​ភាពជាក់ស្ដែង​នោះឡើយ និង​បាន​បោះពាក្យ​សម្ដី​ថា​ទៅ​ប្តឹង​ដល់​ណា​ក៏​ប្ដឹងទៅ​។​

​ដោយ​ក្ដី​អស់សង្ឃឹម​បុរស​ជាជាង​សំណង់​ខាងលើ បាន​មក​ពឹងពាក់​អ្នកសារព័ត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​សូម​អំពាវនាវ ដល់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យជួយ​រក​យុត្តិធម៌ ជួយ​គាត់​ផង​ព្រោះថា​កន្លង​ទៅ រូបគាត់​បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាឃុំ និង​អធិការ ស្រុក​មង្គលបុរី​ដែរ តែ​គ្មាន​ប្រសិទ្ធភាព និង​មិន​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​ជន​បោកប្រាស់​ខាងលើ​នោះឡើយ​។​

​ជាមួយគ្នានេះដែរ​នៅ​ព្រឹក​ថ្ងៃ​ទី 9 ខែវិច្ឆិកា ឆ្នាំ 2023 នេះ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព និង​អង្គភាព​គេហទំព័​រអេច​វី​អិន​អិន ធី​វី​អន​ឡាញ​(HVNN TVOnline) ព្រមទាំង​អង្គភាព​គេហទំព័រ​ស៊ីអេ​ចអិន​ជី ធី​វី​អន​ឡាញ​( CHNG TVOnline ) យើងខ្ញុំ​បាន​ទទួល​លិខិត​សុំ​ពឹងពាក់​ផ្លូវការ​មួយច្បាប់ ពី​បុរស​ឈ្មោះ វ៉ាន វាស្នា​ខាងលើ ដើម្បី​ជួយ​ផ្សព្វផ្សាយ​នៃ​សាច់​រឿង​នេះ​????????​តទៅ​នេះ​ក្រុមការងារ​យើងខ្ញុំ​សូម​អាន​លិខិត​សុំ​ពឹងពាក់ ឱ្យ​អ្នក​តាមដាន​និង​អ្នកទស្សនា​ជ្រាប​និង​យល់​កាន់តែ​ច្បាស់​។​

​ព្រះរាជាណាចក្រ​កម្ពុជា​
​ជាតិ សាសនា ព្រះមហាក្សត្រ​

​លិខិត​សុំ​ពឹងពាក់​
​ខ្ញុំបាទ​ឈ្មោះ វ៉ាន វាស្នា កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​170785064​អាយុ 50​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​អាស័យដ្ឋាន​ផ្ទះ​លេខ​១៤៧ ក្រុមទី​៨ ភូមិ​ល្វា​ចាស់ ឃុំ​ល្វា ស្រុក​បាវេល ខេត្ត​បាត់ដំបង​លេខ​ទូរ​សព្ទ​085755595​។

​សូម​គោរព​ជូន​
​លោក​ប្រធាន​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​លោក​ប្រធាន​អង្គភាព HVN TVOnline និង​លោក​ប្រធាន​អង្គភាព CHNG TVOnline
​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​
​កម្មវត្ថុ​÷ សុំ​ពឹងពាក់​ជួយ​ផ្សព្វផ្សាយ​រឿង​ឈ្មោះ ចាន់ណា សេ​ម៉ា​ភេទ​ប្រុស​អាយុ ៣៦ មុខរប​អាជីវករ​និង​ប្រពន្ធ​ឈ្មោះ​ឡូយ​គង្គា ស្រុកកំណើត ភូមិ​ដូន​អោក ឃុំ​ល្វា ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

​ខ្ញុំបាទ សូម​ជម្រាប​លោក​ប្រធាន​អង្គភាព​ផ្សារ​ព័ត៌មាន​ទាំង​បី​អង្គភាព​ខាងលើ​មេត្តា​ជ្រាប​ថា​កាលពី​ថ្ងៃ​ទី​26 ខែ​2 ឆ្នាំ 2023 ខ្ញុំបាទ បាន​ធ្វើ​កិច្ចសន្យា​សាងសង់​ផ្ទះ​មួយ​កន្លែង​នៅ​ផ្សារ​ហ៊ុយ​ឡេង ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​ព្រមព្រៀង​គ្នា​ថា​ពេល​ធ្វើ​រួច​និង​ប្រគល់​លុយ​ចំនួន​៣៦០០០(​សាមសិប​ប្រាំមួយ​ពាន់​ដុល្លា​សហរដ្ឋអាមេរិក​)​ស្រាប់តែ​ខ្ញុំបាទ​ធ្វើ​រួច​បាន ៤០% នៃ​សំណង់​ខាងលើ ស្រាប់តែ​បុគ្គល​ឈ្មោះ ចាន់ណា​សេ​ម៉ា បាន​បញ្ឈប់​ការងារ​សាងសង់​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។​

​ខ្ញុំបាទ​សូម​ជម្រាបជូន​លោក​ប្រធាន​អង្គភាព​សារព័ត៌មាន បន្តទៀតថា បើ​គិត​ជា​សាច់ប្រាក់​ដែល​ខ្ញុំបាទ​ត្រូវ​ទទួល​បាន​នៃ​តម្លៃ​ការងារ​ថ្មើរ និង​ចំនូ​ន​១៦៤០០$ (​មួយ​មុឺន​ប្រាំមួយ​ពាន់​បួន​រយ​ដុល្លា​)​គិត​ទាំង​សម្ភារៈ​និង​កម្លាំង​ពលកម្ម​។​តែ​ភាពជាក់ស្ដែង​ខ្ញុំបាទ​ទទួល​បាន​ត្រឹមតែ​១២០០០$(​មួយ​មុឺន​ពី​ពាន់​ដុល្លា​)​។​ដោយ​នៅ​ខ្វះ​ប្រាក់​ឈ្នួល​ខាង​លើ​ចំនួន​៤៤០០$(​បួន​ពាន់​បួន​រយ​ដុល្លា​)​ហើយ​បុគ្គល​ខាងលើ​ព្យាយាម​គេចវេស​មិន​ទទួលខុសត្រូវ​ដោយ​មាន​ចេតនា​ឈរ​បោក ហើយ​ខ្ញុំបាទ​បាន​ដាក់ពាក្យ​ប្ដឹង ទៅ​សាលាឃុំ និង​អធិការដ្ឋាន ស្រុក​មង្គលបុរី ក៏​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​។​

​អាស្រ័យ​ដូច​កម្មវត្ថុ​និង​បាន​ជម្រាបជូន​ខាងលើ សូម​លោក​លោក​ប្រធាន​អង្គភាព​ផ្សារ​ព័ត៌មាន​ទាំងបី​ខាងលើ​មេត្តា​ជួយ​ផ្សព្វផ្សាយ​រឿង​នេះ​អោយដឹង​ដល់​សមត្ថកិច្ច​ជំនាញ​ដើម្បី​រូបខ្ញុំ​ទទួលបាន​យុត្តិធម៌​ឡើងវិញ​។​

​សូម​លោក​ប្រធាន​សារព័ត៌មាន ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ​
​។ ធ្វើ​នៅ​មង្គលបុរី​ថ្ងៃ​ព​.​ហ ខែវិច្ឆិការ ឆ្នាំ​២០២៣​។​ស្នាម​មេដៃ​ស្ដាំ​
​វ៉ន​វាស្នា​

​ក្រុម​អ្នកឃ្លាំមើល​ការអនុវត្ត​ច្បាប់​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​ប្រសិនបើ មន្ត្រី​ដែល​មាន​តួនាទី​ការពា​រសុខ​សុវត្ថិភាព​និង ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​.​មាន​ការធូររលង់​ចំពោះ​ជន​ខិលខូច ដែល​តែងតែ​យក​ច្បាប់​មក​ទ្រាប់​អង្គុយ​បន្ត​ទៀត​នោះ តើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវ​រក​គ្រោះជា​បន្តបន្ទាប់​ពី​សំណាក់​ជន​សង្គម​ខ្មៅ​។​

​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អង្គភាព​យើងខ្ញុំ​នៅតែ​មាន​ការជឿជាក់​ទៅលើ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ដំណោះស្រាយ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការរើសអើង ព្រោះថា​កន្លង​ទៅ​យើង​សង្កេតឃើញថា​អង្គភាព​នគរបាល​ខេត្ត​មួយ​នេះ​បាន​បំបែកសំណុំរឿង​និង​ដោះស្រាយ​រឿង​ក្តីក្តាំ​បាន​ជោគជ័យ​ជាច្រើន​ករណី​គួរឲ្យកត់សម្គាល់​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី 9 ខែវិច្ឆិការ ឆ្នាំ 2023​នេះ​ក្រុមការងារ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ លោក​ចាន់ណា សេ​ម៉ា និង​ប្រពន្ធ​ឈ្មោះ ឡូយ​គង្គា​បានទេ ដោយ call ទូរស័ព្ទ​ចូល​បី​ដង​មិនមាន​អ្នកទទួល​(​លេខ​ទូរស័ព្ទ​ជនសង្ស័យ​077968009)​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *