កំពង់ស្ពឺ÷ ដោយសារសាលារៀនវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅចំកណ្ដាលទីរួមខេត្ត មានទេសភាព និងបរិស្ថានល្អ ព្រមទាំងបានអនុវត្តបានយ៉ាងម៉ឺនម៉ាត់ នូវបទបញ្ជាផ្ទៃក្នុងគ្រឹះស្ថានអប់រំ តាមក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងបានអនុវត្តតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបានដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ផងនោះ។ សម្ដេចក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ ធនធានមនុស្សជាចម្បង។ ព្រោះអភិវឌ្ឍន៍ចំណេះដឹង គឺជាការងារដ៏សំខាន់ និងទូលំទូលាយ តាមបែបប្រពន្ធឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងសង្គមកម្ពុជា នាសម័យនេះ។
លោក អេង ថាវុធ នាយកសាលាវិទ្យាល័យកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះនៅពេលដែលលោក បានអញ្ជើញក្នុងពិធីបើកទទួលពាក្យចូលឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងការប្រឡងវាស់សមត្ថភាព ដើម្បីជ្រើសរើសថ្នាក់ចូលរៀន នៅវិទ្យាល័យកំពង់ស្ពឺ ឆ្នាំសិក្សា ២០២៤ និងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ជាមួយឪពុក ម្ដាយ ជាអាណាព្យាបាលសិស្សានុសិស្ស នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលប្រជុំសាលាវិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក អេង ថាវុធ នាយកសាលាវិទ្យាល័យកំពង់ស្ពឺ បានពាំនាំប្រសាសន៍របស់សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត ដោយលោកបានបញ្ជាក់ថា÷ ដើម្បីសម្រេចបានសាលារៀនស្តង់ដា គណនេយ្យភាព ជាមួយសហគមន៍ និងស្វាយភាពកែលម្អសាលារៀន ថ្នាក់រៀន ផ្ដល់វិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន ដល់សិស្សមានសមត្ថភាព និងបេស្តង់ដា គ្រូវប្រើប្រាស់តេស្តដើម្បីកែលម្អរ ការបង្រៀន ជាគុណអាវុធជាប្រចាំថែមទាំងអាចជួយសិស្ស ដែលរៀនយឺតព្រមទាំងព័ត៌មានត្រឡប់ ពីមាតាបិតាសិស្ស នៅតាមសហគមន៍វិញបានទាន់ពេលវេលា និងបង្កើនសកម្មភាពការងារក្រៅម៉ោងសិក្សា ដើម្បីបង្កើនការអប់រំសិក្សា នូវ សីលធម៌ សុជីវធម៌ និងមានការយកចិត្តទុកដាក់លើការសិក្សា និងអាហាររូបត្ថម្ភរបស់សិស្សានុសិស្ស ត្រូវមានការចូលរួមពីមាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍។ ក្នុងការគាំទ្រ និងអភិវឌ្ឍន៍សាលារៀនឲ្យមានប្រសិទ្ធភាព ដូច្នេះសម្រាប់រយៈពេល ២ ឆ្នាំខាងមុខសម្ដេច សូមឲ្យអ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍន៍សាលារៀន ពីថ្នាក់មតេយ្យរហូតដល់មធ្យមសិក្សា តាមគ្រប់រូបភាពនូវគ្រប់មធ្យោបាយតាមស្តង់ដា ទាំងប្រាំ រួមមានសមិទ្ធផលសិក្សារបស់សិស្ស ត្រូវកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល និងត្រូវកំណត់យក វិទ្យាភាសាខ្មែរ គណិតវិទ្យា ជាអាថទិភាពបង្រៀន និងរៀន។ត្រូវបង្កើនកម្មវិធីសិក្សាបន្ថែម ការរៀនភាសាបរទេស និងសិក្សា កំព្យូទ័រ។ ក៏ដូចជាកម្មវិធីអភិវឌ្ឍយុវជន កម្មវិធីអ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍។ ត្រូវពង្រឹងក្រមសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍កាយសម្បទាឱ្យបានរឹងមាំ ដើម្បីអនាគតយុវជនកម្ពុជាផងដែរ។
ដោយអ្នកស្រីត្រេន ស្រីមុំ