កំពង់ស្ពឺ÷ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកជាឃាតករលាក់មុខ ដែលកើតមានឡើងជារៀងរាល់ថ្ងៃ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ឲ្យស្ថិតក្នុងកម្រិតទាបបំផុត។
បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរយានយន្ត និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ក្នុងការធ្វើដំណើរទាំងទៅ និងមករបស់បងប្អូនប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពក្នុងពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។
លោក ស៊ុម អ៊ុយហាវ នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះខណៈពេលដែលលោកអញ្ជើញចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍នាព្រឹកថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅរង្វង់មូលវិមានឯករាជ្យ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ស៊ុម អ៊ុយហាវ នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានបន្តទៀតថា÷ អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៏ បើកបរមានសុវត្ថិភាព-ពលរដ្ឋល្អ បើកបរប្រកបដោយសុវត្ថិភាព
បើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវព្រមទាំងអ្នករួមដំណើរ -មួកសុវត្ថិភាពមួយ ការពារជីវិតមួយ-កុំបើកបរយានយន្តក្នុងស្ថានភាពស្រវឹង បើស្រវឹងកុំបើកបរ -កុំបើកបរហួសល្បឿនកំណត់ ដែលមានក្នុងច្បាប់ -កុំនិយាយទូរស័ព្ទនៅពេលបើកបរយានយន្ត -កុំបើកបរវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់-បើកបរត្រូវមានសុជីវធម៌ និងគោរពសិទ្ធិអទិភាពគឺជាពលរដ្ឋល្អ -បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអោយបានត្រឹមត្រូវព្រមទាំងអ្នករួម ដំណើរ -ត្រូវពិនិត្យយានយន្តអោយមានសុវត្ថិភាពល្អ មុនពេលបើកបរផងដែរ៕ដោយអ្នកស្រីត្រេនស្រីមុំ