អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រគល់​ផ្ទះ​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​

រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ព្រម​ទាំង​អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់ និង​កម្លាំងប្រដាប់អាវុធ បានប្រគល់​ផ្ទះ​បាន​សាងសង់​រួច​ចំនួន ០៨​ខ្នង​បន្ថែម ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​។​

​ក្នុងនោះ​នៅ ឃុំ​បត់​ត្រង់​ចំនួន​០៣ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី និង​នៅក្នុង​ក្រុង​សិរីសោភ័ណ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ០១​ខ្នង​, ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ០១​ខ្នង​ទៀត​។​

​ជាមួយគ្នា​នោះ​ក៍​បាន​នាំយក​អំណោយ​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ដល់​គ្រួសារ​ដែល​ទទួល​បានកា​រ​សាងសង់​ផ្ទះ​ទាំងអស់ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ទឹកត្រី​១​យួ​, ទឹកស៊ីអ៊ីវ​១​យួ​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ ក្រមា​១ កន្ទេល​១)៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *