(ខេត្តកោះកុង) ៖ នៅព្រឹកថ្ងៃទី 17 ខែធ្នូឆ្នាំ 2023នេះផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលមានទទឹង 8 ម៉ែត្រប្រវែង 180 ម៉ែត្រដែលស្ថិតនៅភូមិចំការលើឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក ក្រួច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកបទុមសាគរនិងមានការចូលរួមយ៉ាងច្រើនក្រុះករពីមន្ត្រីរាជការជុំវិញស្រុក ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបទុមសាគរបានសម្ដែងការកោតសរសើរលោក អា៑ង អាង មេភូមិចំការលើនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលចេះសាមគ្គីគ្នាក្នុងការចូលរួមអភិវឌ្ឍន៍ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ ព្រោះថា ថវិកាដែលចំណាយលើការសាងសង់នេះគឺមានការចូលរួមបដិភាគរវាងប្រជាពលរដ្ឋមូលដ្ឋាននិងថ្នាក់ស្រុកទើបផ្លូវមួយខ្សែនេះអាចប្រសូតចេញបាន។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានសំដែងការសាទរនៅសមិទ្ធផលថ្មីមួយនេះដែលធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្នុងការទទួលទានប្រចាំថ្ងៃនិងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រជាជាតិទាំងមូលផងដែរ៕