ទីតាំង​ម៉ាស្សា​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ដុះ​ស្លែ​កាន់​ឆ្នាំ​នៅ​កណ្ដាល​ទីរួមស្រុក​អន្លង់វែង​សមត្ថកិច្ច​អាជ្ញាធរ​មិន​បង្ក្រាប រីឯ​លោក​វរសេនីយ៍ឯក ស៊ូ នូវ អធិការ​ស្រុក​ថា អត់​ទាន់​ដឹង​រឿង​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ ទីតាំង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ផ្លាក​យីហោ​អា​ម៉ី​ម៉ាស្សា​នៅ​ចំណុច​លូ​បី​ស្ថិត​ភូមិ​អភិវឌ្ឍន៍​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​កំពុងបើក​ដំណើរការអា​ជីវក​ម្ម​បម្រើ​សេវា​ផ្លូវភេទ​យ៉ាង​អនាធិបតេយ្យ​រីឯ​សមត្ថកិច្ច​ជំនាញ​មិនទាន់​ធ្វើការ​បង្ក្រាប​ចំណែក​លោក​វីរៈ​សេនីយ៍​ឯក​ស៊ូ​នូវ​អធិការនគរបាល​ស្រុក​អន្លង់វែង​ឆ្លើយ​ថា​ករណី​នេះ​លោក​មិន​ទាន់​បាន​ដឹង​រឿង​នៅ​ឡើយ​ទេ​។​

​សេចក្តីរាយការណ៍​នៅ​ថ្ងៃទី ២២ ខែ​កុម្ភៈ​ឆ្នាំ ២០២៤​បានឲ្យដឹង​ថា​ទីតាំង​ម៉ាស្សា​មាន​ផ្លាក​យីហោ​អា​ម៉ី​ម៉ាស្សា​ខាងលើ​នេះ​បាន​បង្កប់​នៅ​សេវា​បម្រើ​ផ្លូវភេទ​ជាច្រើន​ឆ្នាំ​មកហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​នោះឡើយ​។​

​ប្រភព​រាយការណ៍​ដ៏​ដែល​នោះ​បាន​បន្ត​ថា​ឱ្យ​តែ​ដល់​ពេល​រាត្រី​គេ​ឃើញ​នារី​ស្រស់ស្អាត​ក្មេងខ្ចី​ខ្លះ​បើ​មើល​ពី​ស​បក​ក្រៅ​ទំនងជា​មិន​គ្រប់​អាយុ​ផង​ក៏​មិនដឹង​ជាច្រើន​នាក់​អង្គុយ​តម្រង់​ជួរ​គ្នា​ចាំ​ទទួលភ្ញៀវ​ដែល​មក​រក​សេវា​ផ្លូវភេទ​។​ប្រភព​បន្ថែម​ថា​សម្រាប់​ភ្ញៀវ​ដែល​ចូល​ទៅ​ដល់​នារី​ទាំង​នោះ​តែង​សួរ​ថា​ម៉ាស្សា​ឬ​ក៏​វ៉ៃ​សិច​?​បើ​រក​សេវា​ផ្លូវភេទ​តម្រូវឲ្យ​បង់​លុយ​មុន​ចំនួន​បួន​ម៉ឺន​រៀល​(៤០០០០៛)​បើ​ម៉ាស្សា​ត្រូវ​ចំណាយ​លុយ​បន្ថែម​ពី​ម៉ឺន​រៀល​ទៀត​(២០០០០៛)​សម្រាប់​ភ្ញៀវ​ម្នាក់​។​

​ពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង​បានលើកឡើង​និង​រិះគន់​ថា​បញ្ហា​រឿង​នេះ​សួរ​តែ​អ្នករត់ម៉ូតូឌុប​ជាពិសេស​ប្រុសៗ​ដែល​ចូលចិត្ត​ការសប្បាយ​ពេល​រាត្រី​ក៏​ដឹង​ដែរ​តែ​មូលហេតុ​អ្វី​លោក​អធិការ​ស្រុក​បែរជា​និយាយថា​មិន​បានដឹង​រឿង​ក្នុង​នាម​លោក​ជា​មន្ត្រី​អនុវត្ត​ច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​តែ​ជា​មើលរំលង​បទល្មើស​ពេស្យាចារ្យ​កំពុង​បើក​ដំណើរការ​យ៉ាង​គឃ្លើន​បែបនេះ​។ ដែល​សកម្មភាព​នេះ​នាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ប៉ះពាល់​ប្រពៃណី​និង​ទំនៀមទម្លាប់​ល្អ​ក្នុង​សង្គម​ជាតិ​ខ្មែរ​។​

​ហេតុ​ដូច្នេះ​ពលរដ្ឋ​សូម​សំណូមពរ​ទៅ​លោក​ឧត្តមសេនីយ៍ទោហួ​ត​សុធី​ស្នងការ​នគរបាល​ខេត្តឧ​ត្ត​រ​មានជ័យ​មេត្តា​បង្ក្រាប​ទីតាំង​ពេស្យាចារ្យ​ខាងលើ​នេះ​ផង​ទាន​!​និង​បើក​ការស៊ើបអង្កេត​ចំពោះ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​ចំពោះ​អាជីវកម្ម​នេះ​ផង​ដែរ​ដោយ​ស្របតាម​អភិក្រម​ទាំង​ប្រាំ​របស់​សម្ដេច​តេជោ​ដែល​បាន​ដាក់​ចុះមកស​ម្រាប់​អោយ​មន្ត្រី​រដ្ឋ​ទាំងឡាយ​អនុវត្ត​៕

​ជុំវិញ​ករណី​ខាងលើ​លោក​វ​រះ​សេនីយ៍​ឯក​ស៊ូ​នូវ​អធិការនគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ក្រុម​ការងារ​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​កុម្ភៈ​ឆ្នាំ ២០២៤​នេះ​ថា ចំពោះ​ទីតាំង​ខាងលើ​លោក​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​!​លោក​និង​ចាត់​មន្ត្រី​ជំនាញ​ឲ្យទៅ​ត្រួតពិនិត្យតាំង​ម៉ាស្សា​មួយនេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *