ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានធ្វើការចោទប្រកាន់ទៅលើលោកវរៈសេនីយ៍ត្រី សាយ រតនៈមណ្ឌល អត្តលេខ០១៩៥២៧ បម្រើការនៅអង្គភាពវរសេនាតូចវិស្វកម្មយោធាភូមិភាគ ៥ ថាបានប្រើអំពើហិង្សាលើរូបរាងកាយ ព្រមទាំងផ្លូវភេទ និងលួងលោមឲ្យរូបនាងនិងម្ដាយខ្ចីប្រាក់ធនាគារនិងឯកជន រួចហើយមិនព្រមជួយសង ថែមទាំងបណ្ដេញនាងនិងកូនៗចេញពីផ្ទះទៀតផង ។ ដោយការឈឺចាប់ ទើបនារីខាងលើបានធ្វើការអំពាវនាវដល់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍និងរកយុត្តិធម៌អោយរូបនាងផង!។
ជួបជាមួយអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងតាមរយះទូរស័ព្ទជាច្រើនលើកច្រើនសារ និងចុងក្រោយ ក្រុមការងារយើងបានជួបស្ត្រីខាងលើផ្ទាល់តែម្តង នឹងបានបញ្ជាក់ថា នាងមានឈ្មោះ រស់ នារតី មានទីកំណើតនៅភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត និងបានមករួមរស់ជាមួយប្ដីឈ្មោះ សាយ រតនៈមណ្ឌល ជាមន្ត្រីយោធានៅខេត្តបាត់ដំបង ។ ក្នុងទឹកមុខក្រៀមក្រំ នាងបានរៀបរាប់ទាំងឈឺចាប់នូវទុក្ខសោកវេទនាប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីសកម្មភាពប្ដីកំហូចរបស់នាងជាច្រើនករណី ដែលអង្គភាពយើងមិនអាចយកមករៀបរាប់អស់ឡើយ ។
នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះ អង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងទទួលបាននៅលិខិតពឹងពាក់ផ្លូវការមួយច្បាប់ពីស្ត្រីរងគ្រោះខាងលើជាតទៅនេះក្រុមការងារយើងសូមអាននៅខ្លឹមទាំងស្រុងដើម្បីថ្វាយជំរាបជូនដល់សម្ដេចទ្រងឯកឧត្តមលោកលោកស្រីព្រមទាំងប្រិយមិត្តអ្នកអានអ្នកស្ដាប់និងពិចារណាតាមការគួរ (សូមអាន)។
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតសុំពឹងពាក់
នាងខ្ញុំឈ្មោះ រស់ នារតី ភេទស្រីអាយុ28 ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 11 0543578 ទីលំនៅបច្ចុប្បន្ន ភូមិព្រៃឃ្ជាយ ឃុំស្នាយ អញ្ជិត ស្រុកជុំគិរី ខេត្តកំពត ទូរសព្ទលេខ 08847 668 28។
សូមគោរពជូន
លោកប្រធានអង្គភាព សារព័ត៌មានគេហាក់ទំព័រម្លប់សន្តិភាព ។
សូមទានជ្រាប!
កម្មវត្ថុ ៖ សូមពឹងពាក់អង្គភាពគេហទំព័រ ម្លប់សន្តិភាព ជួយផ្សព្វផ្សាយរឿងអយុត្តិធម៌ ដែលកើតឡើងចំពោះនាងខ្ញុំ ជាបន្តបន្ទាប់និងលើកចុងក្រោយក្នុងអំឡុងខែ ០៦ ២០២៤។
នាងខ្ញុំសូមជម្រាបជូនលោកប្រធានអង្គភាពគេហទំព័រម្លប់សន្តិភាពមេត្តាជ្រាបថានាងខ្ញុំបានរៀបការជាមួយបុរសម្នាក់ ឈ្មោះ សាយ រតនមណ្ឌល ជាមន្ត្រីយោធាមានឋានន្តរសក្តិវរះសេនិយ៍ត្រីអត្តលេខ០១៩៥២៧តាំងតែពីឆ្នាំ ២០១៧់និងបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់នឹងបានបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធស្របច្បាប់និងបង្កើតបានកូនប្រុសចំនួន២នាក់ ។ រហូតមកដល់ឆ្នាំ2020 ស្រាប់តែមានរឿងរ៉ាវរកាំរកុះមិនចេះឈប់រហូតប្រើអំពើហិង្សាជាបន្តបន្ទាប់នឹងប្រើល្បិចលួងលោមឱ្យម្ដាយនាខ្ញុំខ្ចីលុយធនាគារនិងប្រាក់ឯកជនព្រមទាំងប្រាក់ផ្ទាល់ខ្លួនរបស់ម្ដាយនាងខ្ញុំដែលទើបនឹងលក់ដីបានសរុបទាំងអស់ចំនួន 37,500$លើកទី ១ យកនៅថ្ងៃទី ២ ខែ ២ ២០២០ ចំនួន ២ ០០០០$លើកទី ២ យកធនាគារភីលីប ថ្ងៃទី ២ ខែ ៥ឆ្នាំ ២០២១ចំនួន ១៥០០០$ ដុល្លារ លើកទី 3ថ្ងៃទី ២០ខែ៩ឆ្នាំ២០២២ ខ្ចីលុយឯកជនចំនួន២៥០០$ នាងខ្ញុំសូមជម្រាបជូនលោកប្រធានអង្គភាពសារព័ត៌មានបន្តទៀតថាតាំងពីល្បួងលួងលោមបានប្រាក់ខាងលើនោះមក ប្ដីនាងខ្ញុំ សាយ រតនៈមណ្ឌល ចេះតែរករឿងបង្ករទំនាស់នឹងប្រើហឹង្សាមកលើនាងខ្ញុំជាបន្តបន្ទាប់និងមានចេតនាមិនព្រមសងលុយមកលើម្ដាយគ្នាខ្ញុំវិញឡើយ។ព្រមទាំងបណ្ដេញនាងខ្ញុំចេញពីផ្ទះដែលជាទ្រព្យរួមដែលមានទីតាំងនៅភូមិ គីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងប្រើប្រាស់អំពើហិងសារមកលើរូបរាងកាយយ៉ាងធ្ងន់ធ្ងរលើកចុងក្រោយនៅអំឡុងខែ ៨ ឆ្នាំ ២០២៤ ។
លោកប្រធានគេហទំព័រម្លប់សន្តិភាពជាទីគោរព!នាងខ្ញុំសូមបញ្ជាក់ជូនថាក្រោយពីកើតហេតុនាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចរហូតដល់ប្រធានអង្គភាពសាមុីរបស់លោក សាយ រតនៈមណ្ឌល ក៏ប៉ុន្តែមិនទទួលបានលទ្ធផល។
សំណូមពរ នាងខ្ញុំសូមសំណូមពរ ដល់លោកប្រធានគេហទំព័រម្លប់សន្តិភាពមេត្តាជួយផ្សព្វផ្សាយនូវរឿងរ៉ាវខាងលើដើម្បីឲ្យបានជ្រាបដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិមានឯកឧត្តមទៀសីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាពិសេសសម្ដេចបបរធិបតីហ៊ុនម៉ាណែតមេត្តាជ្រាប នឹងអាចផ្ដល់យុត្តិធម៌ដល់នាងខ្ញុំវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានអង្គភាពសារព័ត៌មាន មេត្តាជួយផ្សព្វផ្សាយដោយក្ដីអនុគ្រោះ។
សូមលោកប្រធានទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ។
ធ្វើនៅជុំគីរី ថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ ២០២៤
ស្នាមមេដៃស្តាំ
រស់ នារតី
បើទោះបីមានការចោទប្រកាន់យ៉ាងនេះក្តី លោកវរសេនីយ៍ត្រី សាយ រតនៈមណ្ឌល ត្រូវជាប្ដីស្ត្រីខាងលើដែលទទួលរងការចោទនោះ បានឱ្យអង្គភាពយើងដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ ២០២៤ ម្សិលមិញនេះថា លោកមិនបានប្រព្រឹត្តដូចការចោទឡើយ និងបានធ្វើការបដិសេធនិងច្រានចោលទាំងស្រុងរាល់ការលើកឡើងរបស់ឈ្មោះរស់នារតីដែលត្រូវជាប្រពន្ធផងដែរ ។
ជុំវិញរឿងរ៉ាវខាងលើអ ង្គភាពសារព័ត៌មានយើងមិនហ៊ានធ្វើការវិនិច្ឆ័យឡើយទុកឱ្យមហាជនពិចារណាតាមការគួរចុះព្រោះថាបញ្ហាប្ដីប្រពន្ធប្រៀបបានដូចជាអាយ៉ៃឆ្លើយឆ្លងឬអាចហៅម្យ៉ាងទៀតថាកំពុងបាចទឹកដាក់គ្នាឬដូចពាក្យចាស់មួយទៀតតែងពោលថាស្រីប្រកាន់ប្រុសប្រកែកអញ្ចឹងដែរ។
ទន្ទឹមនឹងគ្នានេះដែរ ភ្នាក់ងារយើងបានខលទៅលោកវរសេនីយ៍ទោឈឹមសារឿនមេបញ្ជាការវិស្វកម្មយោធាភូមិភាគ ៥តែត្រូវបានលោកបញ្ជាក់ថាករណីនេះគឺជារឿងគ្រួសារមិនពាក់ព័ន្ធដល់អង្គភាពឡើយហើយកាលពីប៉ុន្មានថ្ងៃមុននារីខាងលើក៏បានយកពាក្យបណ្ដឹងដើម្បីឲ្យលោកចារបញ្ជូនទៅភូមិភាគតែលោកមិនហ៊ាន។នៅព្រឹកថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំ ២០២៤ មុននេះបន្តិចអង្គភាពគេហទំព័រលោកសន្តិភាពបានខលទៅលោកឧត្តមសេនីយ៍ទោសេងភារិននាយសេនាធិការយោធាយុទ្ធភូមិភាគទី ៥ដើម្បីជម្រាបជូនលើករណីនេះតែទូរសព្ទខលចូលត្រូវបានផ្ដាច់ទៅវិញមិនដឹងជាមូលហេតុអ្វី៕