ខេត្តកែប៖ យោងតាមសេចក្តីរាយការណ៍ ពីអាណាព្យាបាលសិស្សរងគ្រោះ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី២ឯ ខែមិនា ឆ្នាំ២០២៥ មានករណីសិស្សម្នាក់ឈ្មោះ ថងឌី ដែលជាសិស្សរៀននៅអនុវិទ្យាល័យ ពងទឹក បានមកវាយកូនរបស់គាត់ដែលជាសិស្សឈ្មោះធន រ៉ាយុ រៀននៅសាលាបឋមសិក្សាធម្មគិរី ដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងករណីហឹង្សាខាងលើ គ្មានការហាមឃាត់ភ្លាមៗពីគ្រូបន្ទប់ថ្នាក់ឬក៏នាយកសាលាខាងលើឡើយ ក្រោយកើតហេតុ ទើបដឹងថា មានសិស្សវាយគ្នា បន្ទាប់មកនាយកសាលាខាងលើ បានអញ្ជើងអាណាព្យាបាលសងខាងមកសម្រប់សម្រួល ហើយបញ្ជូនក្មេងរងគ្រោះទៅពេទ្យឯកជនមួយកន្លែងស្ងិតនៅឃុំពងទឹក ក៏ប៉ុន្តែករណីបែបហឹង្សាដែលបង្កដោយក្មេងទំនើងសាលាផ្សេង បែបនេះ ត្រូវបានឪពុកខាងក្មេងគ្រោះមិនអស់ចិត្ត ក៏សរសេរបង្ហោះសារខ្លីក្នុងបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដោយមានខ្លឹមសារដូចខាងក្រោម។
(រឿងដែលគួរឲ្យហួសចិត្តសាលាបឋមសិក្សាធម្មគីរីទើបតែធ្វើរបងរួច។ហេតុអ្វីបានជាបណ្តែតបណ្ដោយឱ្យក្មេងទំនើងដែលមានឈ្មោះផងឌីចូលមកវ៉ៃកូនខ្ញុំដល់មុខថ្នាក់រៀនរហូតដល់ថ្នាក់បែកច្រមុះហូរឈាមបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីដឹងរឿងនេះខ្ញុំបានទាក់ទងទៅលោកគ្រូនាយកសាលាលោកបានឆ្លើយថាលោកអត់បានដឹងរឿងនេះទេ។ក្នុងនាមខ្ញុំជាឪពុករបស់ជនរងគ្រោះមិនដឹងថាក្នុងម៉ោងសិក្សា។លោកគ្រូប្រចាំថ្នាក់លោកបាននៅក្នុងសាលាឬអត់ទេព្រោះក្មេងទំនើងឈ្មោះថងឌីអង្គុយចាំវ៉ៃកូនខ្ញុំនៅមុខថ្នាក់តែម្ដង។ដោយឡែកក្មេងទំនើងម្នាក់នេះមិនមែនជាសិស្សសាលានៅក្នុងសាលាខាងលើនោះទេ។សូមបញ្ជាក់ផងដែលថាសាលាបឋមសិក្សាធម្មគីរីស្ថិតនៅភូមិចំការ បី ឃុំពងទឹកស្រុកដំណាក់ចង្អើលខេត្តកែប។)
បន្ទាប់ពីមានការបង្ហោះតាមរយៈគណនេយ្យហ្វេសប៊ុកឈ្មោះ HEA KRUY ដែលត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះនោះស្រាប់តែនៅថ្ងៃទី 29 ខែមីនាឆ្នាំ 2025 ដែលជាថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុខាងសាលាធ្វើសេចក្តីជូនដំណឹងជូនសាធារណជននិងតម្រូវឲ្យម្ចាស់អាខោន facebook ខាងលើធ្វើការកែតម្រូវឡើងវិញនិងលុបចេញនៅសារដែលបានបង្ហោះលើទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃទី 28 ខែមីនាឆ្នាំ 2025ដើម្បីជៀសវាងសាធារណៈជនមានការភាន់ច្រឡំសេចក្តីជូនដំណឹងខាងលើក៏បានសង្កត់ធ្ងន់ៗថាការសរសេរបង្ហោះដូចមានខ្លឹមសារខាងលើគឺជាព័ត៌មានដែលមិនពិតនោះទេមានចេតនាបង្កើតឲ្យមានការភាន់ច្រឡំពីសាធារណៈជននិងមានបំណងមូលបង្កាច់ធ្វើឲ្យប៉ះពាល់ដល់គណៈគ្រប់គ្រងសាលានិងអង្គភាពជាស្ថាប័នរដ្ឋជាពិសេសសាលារៀនដែលជាថ្នាក់បណ្ដុះបណ្ដាលកុមារាកុមារីឱ្យក្លាយ ទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិនិងគ្រួសារនាពេលអនាគតផងដែរ។
មហាជនក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជិតសាលាបឋមសិក្សាខាងលើបានលើកឡើងថាសេចក្តីជូនដំណឹងខាងលើហាក់ដូចជាមានភាពមិនប្រក្រតីខណៈពេលរឿងសិស្សសាលាអនុវិទ្យាល័យពងទឹកឈ្មោះថងឌីមកវាយកុមារាដែលរៀននៅសាលាបឋមសិក្សាធម្មគិរីអ្នកណាក៏បានដឹងហើយនឹងមានការប្ដឹងផ្ដល់គ្នារហូតដល់សមត្ថកិច្ចទៀតផង។ហើយភាពជាមន្ទិលសង្ស័យមួយទៀតនោះករណីនេះកើតហេតុនៅម៉ោង 11:00តែដល់ពេលប្រជុំដោះស្រាយម៉ោង 10:46 នាទីដល់ម៉ោង 11:20ទើបបញ្ចប់អញ្ចឹងមានន័យថាការសម្របសម្រួលដោះស្រាយមុនពេលកើតហេតុទៅទៀត។នេះបើយោងតាមកិច្ចប្រជុំមួយស្ដីអំពីការដោះស្រាយជម្លោះរវាងសិស្សហើយនិងសិស្សដែលដឹកនាំដោយលោកនាយកសាលាឈ្មោះឆឹងស៊ីធឿនដោយមានការចុះហត្ថលេខានិងបោះត្រាកាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2025ដោយមានការចូលរួមអស់លោកលោកស្រីដែលជាគណៈកម្មការសាលាបឋមសិក្សាធម្មគិរី។កិច្ចប្រជុំបានបញ្ជាក់ថាខាងសាលាបានធ្វើការសម្របសម្រួលដោះស្រាយហើយតែខាងអាណាព្យាបាលមិនសុខចិត្តកាលពីថ្ងៃសុក្រទី 28 ខែមីនាឆ្នាំ 2025 នៅវេលាម៉ោង10 46 នាទីដល់ម៉ោង 11 20 នាទី។
ប្រភពដដែលនោះបានលើកឡើងថាករណីប្រើអំពើហិង្សាដែលមានស្ថានទម្ងន់ទោសរឿងព្រហ្មទណ្ឌជនបង្ករួចខ្លួនរីឯកុមារារងគ្រោះមិនទាន់នឹងជាសះស្បើយផងបែរជាឪពុកដែលជាអាណាព្យាបាលត្រូវលោកនាយកសាលាប្ដឹងបន្ថែមពីលើទៅអធិការអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អែលទៀតតើសាច់រឿងនេះគួរឲ្យសើចឬមួយគួយំ។
នៅរសៀលថ្ងៃទី 30 ខែមិនាឆ្នាំ 2025 អង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងបានធ្វើការទំនាក់ទំនងទៅលោកឆឹងស៊ីធឿននាយកសាលាបឋមសិក្សាធម្មគិរីដើម្បីធ្វើការបកស្រាយនូវរឿងរ៉ាវខាងលើដោយលោកបានទទួលស្គាល់ថាពិតជាមានករណីប្រើអំពើហិង្សាពិតប្រាកដមែនហើយលោកក៏បានដាក់ពាក្យបណ្ដឹងដើម្បីឲ្យអាណាព្យាបាលក្មេងរងគ្រោះធ្វើការសុំទោសជាសាធារណៈនិងកែតម្រូវព្រមទាំងលុបរាល់សារដែលបានបង្ហោះដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសាលាលោកដែលគ្រប់គ្រង។
បើតាមការបញ្ជាក់ពីលោកធិនគ្រុយដែលត្រូវជាឪពុកកុមាររងគ្រោះបានឲ្យក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី 31 ខែមីនាឆ្នាំ 2025 នេះថាបញ្ហាផ្ទុះអំពើហិង្សាខាងលើលោកនិងឪពុកម្ដាយជនបង្ករបានសម្របសម្រួលគ្នានឹងធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់អស់ហើយនៅចំពោះមុខសមត្ថកិច្ចនគរបាលនៅឡើយតែលោកឆឹងស៊ីធឿននាយកសាលាបឋមសិក្សាធម្មគិរីដែលនៅបន្តប្តឹងផ្ដល់ទៅលើឪពុកជនរងគ្រោះបន្ថែមទៀត៕