ឯកឧត្តម គន់ គីម ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ឧត្តរមានជ័យ​

​ឧត្តរមានជ័យ​÷​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស ត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ភារកិច្ច​អនុវត្តន៍​បន្ត របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ឧត្តរមានជ័យ​។​

​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ឯកឧត្តម​បាន​សង្ខេប​ផ្តល់​ការវាយតម្លៃ​លើ​សមិទ្ធផល​នានា​ដែល​គណៈកម្មាធិការ​គណ​បក្ស​ខេត្ត សម្រេចបាន​ក្នុង​ត្រីមាស​ទី​១ ព្រមទាំង​បញ្ជាក់​បញ្ហា​ប្រឈម​នានា​ដែល​ត្រូវ​ការកែលម្អ និង​ពង្រឹង​បន្ថែម​។​

​ឯកឧត្តម ក៏​បាន​ណែនាំ​អោយ​អង្គភាព​ទាំងអស់​បន្ត​ពង្រឹង​ការធ្វើការងារ​ផ្នែក​គណបក្ស សង្គម​សេដ្ឋកិច្ច និង​ការរួមចំណែក​ដល់​ការអភិវឌ្ឍន៍​តំបន់ ដោយ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​គោលនយោបាយ​របស់​គណ​បក្ស​យ៉ាង​ស្មោះត្រង់ និង​មាន​ប្រសិទ្ធភាព​។​

​កិច្ចប្រជុំ​បាន​ប្រារព្ធ​ឡើង​ក្នុង​បរិយាកាស​ល្អ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ការសហការ​សកម្ម​ពី​សំណាក់​មន្ត្រី​គណៈកម្មាធិការ​គណបក្ស​គ្រប់​កម្រិត​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *