ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម ហើយប្តីមកពីធ្វើការងារវិញបានឃើញសង្ស័យជនដៃដល់វាយសម្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នៅក្នុងភូមិដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ត្រី ណុល ដារ៉ា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននិយាយឲ្យដឹងថានៅពេលដែលទទួលបានព័ត៌មានរួចមក កម្លាំងជំនាញខេត្ត-មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងជំនាញកោសល្យវិច្ចយ័មន្ទីរសុខាភិបាលខេត្តបានចុះត្រួតពិនិត្យសាកសព
ដែលជនរងគ្រោះមានឈ្មោះ ជឹម ផាភេទស្រី អាយុ ៥៥ ឆ្នាំមានទីលំនៅ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរចាំចំការជាមួយប្តីឈ្មោះ ពុធ ផានអាយុ៦៨ឆ្នាំ ហើយម្ចាស់ចំការមានឈ្មោះ ឡេង ចាន់ថានី ភេទស្រី រស់នៅរាជាធានីភ្នំពេញ។
លោកបានបន្តទៀតថា យោងតាមចម្លើយរបស់បុរសជាប្តី នៅម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បុរសជាប្តីបានចេញពីចំការទៅធ្វើទ្វាររបងផ្ទះអោយកូន នៅភូមិព្រៃទទឹង លុះវេលាម៉ោង០៥-៣០នាទីថ្ងៃដដែល វិលមកចំការវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏ត្រឡប់មករកនៅផ្ទះបងប្អូននៅភូមិ មិនឃើញ និងទូរសព្ទរចូលតែគ្មានអ្នកទទួល ក៏ត្រឡប់មក កន្លែងចាំចំការវិញ ក៏ឃើញសាកសព ស្លាប់ដេកខាងជើងរោងចាំចំការចម្ងាយ២០ម៉ែត្រ។ ករណីខាងលើនេះ សាកសព ស្លាប់ចន្លោះម៉ោង ០៥,៣០នាទី ក្នុងករណីឃាតកម្ម ដោយជនសង្ស័យយកវត្ថុរឹងវាយក្បាល និងអាករ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានយកទូរស័ព្ទពីជនរងគ្រោះចំនួន០១គ្រឿង ម៉ាកViVo រត់គេចខ្លួនបាត់។
នៅកន្លែងកើតហេតុមានបន្សល់ទុក កូនកាំបិតចិត្តបន្លែមុខពីរចំនួន០១ កាបូបស្ពាយ ចំនួន០១ មានប្រាក់រៀលចំនួន ៣៦០០០រៀល និងលោហះធាតុពណ៌លឿងចំនួន ០១ខ្សែ។
បច្ចុប្បន្នបុរសជាប្តីត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តយកទៅសាកសួរ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕