(ខេត្តសៀមរាម) ៖ សង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិទំនប់អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងប្រគុំលេងយ៉ាងត្រហឹងអើងកង មានការលេងភ្នាល់ដាក់លុយធំរាប់ម៉ឺនដុល្លា ជារៀងរាល់ថ្ងៃ ដែលគេឆ្ងល់ថា ហេតុអ្វីបានជាដំណើរការបាន។
កីឡាករបក្សីដែលពាក់អាវុធដែកស្រួចនៅនឹងជើងបានសម្តែងនៅសង្វៀនខាងលើ ក៏មានដាក់បន្ថែមនូវល្បែងអាប៉ោង ដើម្បីទាក់ទាញភ្ញៀវជាតិដែលងប់ងុលនឹងល្បែងអោយទៅកម្សាន្តភ្នាល់ចាក់លុយ។
ក្នុងនោះ មានមនុស្សម្នាក់ឈ្មោះ ភា លេខទូរស័ព្ទ 099335959 ជាអ្នករត់ការជួបជាមួយស្ថាប័នសារព័ត៌មាន ដែលថតផ្តិតយករូបភាព នៅទីតាំងជល់មាន់។ ហើយតាមអោយដឹងទៀតថា ក៏មានមនុស្សម្នាក់ទៀត ដែលគេស្គាល់ច្បាល់ឈ្មោះ ភឹង ចន្ដារ៉េត ហៅ(បង១៦៨) ជាអ្នកពាំនាំកញ្ចប់ថវិការ ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត។ ដូច្នេះអាចនិយាយបានថា ទីតាំងសង្វៀននេះ ដូចជាមានច្បាប់អនុញ្ញាតអញ្ចឹង ព្រោះសមត្ថកិច្ចជំនាញចាប់ពីអធិការក្រុងសៀមរាប ដល់ស្នងការខេត្ត កងរាជអាវុធហត្ថក្រុងដល់មេបញ្ជាការអាវុធហត្ថខេត្ត ហើយដល់អភិបាលខេត្តទៀតផង ទើបគ្មានវិធានការបង្ក្រាប តែក៏មិនអាចថា សមត្ថកិច្ច និងអាជ្ញាធរ អសមត្ថភាពនោះដែរ។
ករណីនេះ តើឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានដឹងដែរ ឬទេ? លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ទិត ណារ៉ុង ស្នងការនគរបាលខេត្ត តើមានវិធានយ៉ាងណាចំពោះទីតាំងសង្វៀនជល់មាន់ខាងលើ បន្តអោយនៅលើទឹកខេត្តមានបេះដូងសេដ្ឋកិច្ចទេសចរណ៍មួយនេះ៕
ដោយ ម្លប់សន្តិភាព