ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្អាវ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោហួ​ត​សុធី​ស្នងការ​នគរបាល​ខេត្តឧ​ត្ត​រ​មានជ័យ​

​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ផ្អាវ​នៅ​រសៀល​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០២១​នេះ​បាន​ធ្វើ​ពិធី​សូត្រ​ក្រុង​ពាលី​ជា​សិរី​មង្គល​ដើម្បី​បើក​ការដ្ឋាន​សាងសង់​អាគារ​ប៉ុស្តិ៍​។​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមា​
​ន​ជ័យ​និង​មាន​ការចូលរួម​ពី​ស្នងការរង​លោក​អភិបាលស្រុក​ព្រមទាំង​មាន​ការចូលរួម​ពី​លោក​វរៈសេនីយ៍ទោ​អ៊ូច​ម៉ៅ​អធិការ​នគ​រា​បាន​ស្រុក​ត្រពាំង​ប្រាសាទ​និង​មន្ត្រីរាជការ​នៅក្នុង​ស្រុក​។​

​អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ដែល​កំពុង​បើក​អោយ​សាងសង់​នៅ​ស្ថិតនៅ​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ទំហំ​៩×១២​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ប្រក​ស័ង្កសី​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នេត សាវឿន​៕
​ដោយ​ម្លប់​សន្តិភាព​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *