លោក​ឧត្តមសេនីយ៍ត្រី​ផៃ សុផាត​នាយសេនាធិការ​​យោធា​កងពលតូច​លេខ​៤១​ថ្លែង​ថា​ជុំវិញ​ករណី​លោក​មាន សុ​ភ័ក្រយ​ក​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ផ​​ល​ដំណាំ​ដើម​ស្វាយ​របស់​លោក​ប៉ាន់​សាម​នោះ​គឺ​គេ​ធ្វើ​ដោយ​ចិត្ត​ឯង​ខាង​កងពល​មិន​បាន​បញ្ជា​ឡើង​

ខេត្ត​ឧត្តរមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២១​នេះ លោក​ឧត្តមសេនីយ៍ត្រី​ផៃ សុផាត​មេ​ប​
​ញ្ជា​ការរង​និង​ជា​នាយសេនាធិការ​កងពល​តូច​លេខ​៤១​បាន​បដិសេធ​ថា​ចំពោះ​រឿង​លោក​មាន សុភ័​ក្រម​
​ន្ត្រី​យោធា​ក្រោម​ឱវាទ​យក​គ្រឿងចក្រ​(​អេះ​ស្កា​វ​ទ័រ​)​ទៅ​ឈូស​បំផ្លាញ​ដំណាំ​ដើម​ស្វាយ​លោក​ប៉ាន់ សាម​មេភូមិ​ពពេល​សែន​ជ័យ​នោះ​ គឺ​គេ​(​មាន​សុភ័​ក្រ​)​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង ខាង​ឯកឧត្តម​មេបញ្ជាការ​មិន​បាន​ចេញ​បញ្ជា​ឡើ​
​យ​។​

​លោក​បាន​ទទួលស្គាល់ថា​(​ឧត្តមសេនីយ៍ផៃ​សុផាត​)​កាលពី​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២១​កន្លង​ទៅ​លោក​បាន​បញ្ជា​ឈ្មោះ​ទូច​វឿង​ដឹកនាំ​ក្រុម​ការងា​និង​សហការ​ជាមួយ​ជំនាញ​ស្រុក​ដើម្បី​ត្រាស​សេ​ធ្វើ​ផ្លូវ​ទៅ​តាម​គំនូស​ប្លង់ដី​អភិវឌ្ឍន៍​គ្រួសារ​កងទ័ព​ស្ថិតនៅ​ភូមិ​ពពេល​សែន​ជ័យ​ឃុំ​ផ្អាវ​ស្រុក​ត្រ​ពាំ​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ តែ​មិន​បាន​បញ្ជា​ឈ្មោះ​មាន សុភ័​ក្រអោយ​​ទៅ​ឈូស​ឆាយ​ផលដំណាំ​របស់​លោក​ប៉ាន់​សាម​ក៏​ដូចជា​ពលរដ្ឋ​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍​បាន​សង្ក​ត់​ធ្ងន់ៗ​ថា​រឿង​ឈូសឆាយ​ផលដំណាំ​របស់​គេ​គឺ​ជា​រឿង​ជាប់គុក​ជាប់ច្រវ៉ាក់​អោយ​លោក​មាន​សុភ័​ក្រទទួលខុសត្រូវ​ខ្លួនឯង​ទៅ​ ​។ ​លោក​បន្តថា ជា​គោល​ការ​អង្គភាព​ក្នុង​ការអភិវឌ្ឍ​​ន៍​គ្រួសារ​កងទ័ព​ប្រសិនបើ​មាន​ផលប៉ះពាល់​ពលរដ្ឋ​ក៏​ដូចជា​គ្រួសារ​យោធា​នោះ​ត្រូវ​ផ្អាក​និង​ដោះស្រាយ​សិន​ទើប​ធ្វើ​បន្ត មិនមែន​ទៅ​បំផ្លាញ​ផលដំណាំ​គេ​ដូ​​ច​លោក​មាន​សុភ័​ក្រចឹង​ទេ​ ។​

​តែ​យ៉ាងណាក៏ដោយ​លោក​មាន សុភ័ក្រ​បានអោយ​​ក្រុម​ការងារ​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០២១​នេះ​ថា​ចំពោះ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ត្រាស​សេ​ផ្លូវ​និង​បាន​ប៉ះពាល់​ផលដំណាំ​លោក​ប៉ាន់​សាម​កាលពី​ថ្ងៃ​ទី​២៥​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ​គឺ​លោក​(​មាន​សុភ័​ក្រ​)​ធ្វើ​ទៅ​តាម​បទបញ្ជា​របស់​ឯកឧត្តម​នាង​ឃីម​មេបញ្ជាការ​កងពលតូច​លេខ​៤១​តែប៉ុណ្ណោះ​ ៕
​ដោយ ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *