លោក​វរសេនីយ៍ឯក ឡី លន់ មេ​បញ្ជា​រការ​វរ​សេនា​តូច​លេខ ៣៨២ រង ការ​ចោទ​ពី​អតីត​យោធា​ម្នាក់​ថា បាន​បណ្តេញ​គាត់​ចេញ​ពី​អង្គភាព​ដោយ​គ្មាន​កំហុស និង​សូម​អំពាវនាវ​ដល់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជួយ​ដាក់​ការស៊ើបអង្កេត​រក​យុត្តិធម៌​អោយ​ផង !

(​ខេត្ត​ព្រះវិហារ​) ៖ អតីតៈ​យោធា​ម្នាក់​បំរើការ​នៅ​អង្គភាព​វរៈ​សេនា​តូច​លេខ ៣៨២ ចំណុះ​កងពលតូច​លេខ ៨ ដែល​គេ​ស្គាល់ឈ្មោះ សោម សំ​អូន នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ដល់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដាក់​ការស្រាវជ្រាវ​និង​ជួយ​រក​យុត្តិធម៌​អោយ​គាត់​ផង ! ខ​ណះ​ពេល​លោក​វរសេនីយ៍ឯក ឡី លន់ ជា​មេ​កើយ បាន​លុបឈ្មោះ​គាត់​ចេញ​ពី​អង្គភាព​ដោយ​សារ​គាត់ (​សោម សំ​អូន​) ហ៊ាន​ទម្លាយ​រឿង​យោធា​មួយចំនួន មិន​បាន​ទទួល​ដី​គោល​របប​លំនៅដ្ឋាន​៥០×១០០​ម៉ែត្រ​តាម​បណ្តាញ​សង្គម​fb ។​

​លោក សោម សំ​អូន ដែល​តាំងខ្លួន​ឯង​ជា​ជនរងគ្រោះ​បាន​អោយ​ភ្នាក់ងារ​យើង​ដឹង​ថា​លោក​ជា​យោធា​ស្ម័គ្រចិត្ត​មកពី​ខេត្ត​សៀម​រាម​ក្នុង​ឆ្នាំ​២០០៨​ព្រឹត្តការ​ប្រាសាទព្រះវិហា​រនិង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ជាតិ ។ តែ​មិន​នឹកស្មាន​ដល់​នៅ​ឆ្នាំ​២០២០ កន្លងទៅ លោក ឡី លន់ មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៣៨២ ចេះ​តែ​រក​លេស​តាម​ធ្វើបាប​លោក (​សោម សំ​អូន​) ជា​ច្រើនលើកច្រើសារ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ លោក ឡី លន់ បាន​ចោទ​គាត់ (​សោម សំ​អូន​) ថា​ជាប់​ពាក់ព័ន្ធ​និង​គ្រឿងញៀន ជាមួយ​យោធា​ពី​រូប​ទៀត គេ​បាន​បក​ឯកសណ្ឋាន​លោក​និង​ប្រគល់អោយ​PM​ស្រុក ដោយ​គ្មាន​ភស្ថុតាង និង​សារធាតុ​ញៀន​នៅក្នុង​ខ្លួន លោក​ត្រូវបាន​គេ​ដោះ​លេង​វិញ ។ ទោះ​យ៉ាងនេះក្តី ឈ្មោះ​លោក​ត្រូវ​លុប​ចេញ​ពី​ក្រសួង​ការពារជាតិ​ទាំង​អយុត្តិធម៌​ដ៏​ដែល ដោយឡែក យោធា​ផ្សេងទៀត ដែល​គេ​ចាប់​បាន​រឿង​គ្រឿងញៀន​ខាងលើ​ត្រូវ​អប់រំ​និង​បន្ត​បំរើការ​ជា​ទាហាន​ដល់​សព្វថ្ងៃ ។​

​លោក (​សោម​សំ​អូន​)​បាន​បន្ត​ថា​ភាព​អសកម្ម​ជាច្រើន​និង​ការប្រព្រឹត្ត​អំពើរ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ​បាន​កើតមាន​ឡើង​ចាប់តាំងពី​លោក​ឡីល​ន់មក​កាន់តំណែង​។​ដូចជា​បែងចែក​គោល​របប​ដី​ខ្លះ​បាន​ខ្លះ​អត់​អ្នក​ធ្វើ​តែ​សិប្បកម្ម​មិន​ចូល​បន្ទាយ​និង​ការដោះដូ​មុខតំណែង​ល្អៗ​និយម​បក្សពួក​យក​តែ​សាច់ញាតិ​លោក​ឡីល​ន់តែ​ប៉ុណ្ណោះ​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​លោក​វ​រះ​សេនីយ៍​ឯ​កឡី​លន់​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៣៨២​បាន​អោយ​ក្រុមការងារ​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០២១​ថា​បញ្ហា​នេះ​សួ​ទៅ​ខាង​លើ​ទៅ​ដោយ​បុគ្គល​នោះ​ញៀ​ថ្នាំ​និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ​គ្មាន​អ្នកណា​ធ្វើបាប​ទាហាន​ទេ​នេះ​មក​ពី​ខ្លួនឯង​។​
​ចំណែក​លោក​ឧត្តមសេនីយ៍ទោលី​ស៊ុន​មេបញ្ជាការ​កងពលតូច​លេខ​៨​បានបញ្ជាក់​ថា​បុគ្គល​ខាងលើ​ជា​ជន​ញៀន​និង​ជួញដូរ​ថ្នាំញៀន​ខាង​អង្គភាព​បាន​អប់រំ​ច្រើនដង​ហើយ​តែ​មិន​កែប្រែ​តាំង​ពី​វ​រះ​រហូត​ដល់​កងពល​និង​មាន​ឯកសារ​គ្រប់គ្រាន់​ជុំវិញ​ករណី​នេះ​៕​ដោយ ម្លប់​សន្តិភាព​

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *