(ខេត្តបន្ទាយមានជ័យ) សង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងប្រគុំលេងយ៉ាងត្រហឹងអើងកងមានការលេងភ្នាល់ដាក់លុយធំរាប់ម៉ឺនដុល្លា ជារៀងរាល់ថ្ងៃដែលគេឆ្ងល់ថាហេតុអ្វីបានជាដំណើរការបាន។
កីឡាករបក្សីដែលពាក់អាវុធដែកស្រួចនៅនឹងជើងបានសម្តែងនៅសង្វៀនខាងលើក៏មានដាក់បន្ថែមនូវល្បែងអាប៉ោងដើម្បីទាក់ទាញភ្ញៀវជាតិដែលងប់ងុលនឹងល្បែងអោយទៅកម្សាន្តភ្នាល់ចាក់លុយយ៉ាអនាធិបតេយ្យ។
ប្រភពពីអ្នកញៀនល្បែងបានបង្ហើបថាមានអ្នកចាំរត់ការជួបជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្រុងប៉ោយប៉ែតនិងពាំនាំកញ្ចប់ថវិការក្រោមតុតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត។ដូច្នេះអាចនិយាយបានថាទីតាំងសង្វៀននេះដូចជាមានច្បាប់អនុញ្ញាតអញ្ចឹងដោយមិនខ្វល់ពីវិធានការមិនអោយជួបជុំធំដើម្បីទប់ស្កាត់ជំងឺកូវិត១៩របស់ប្រមុខរាជរដ្ឋាភិបាលឡើយ។ ព្រោះសមត្ថកិច្ចជំនាញចាប់ពីអធិការក្រុងប៉ោយប៉ែតដល់ស្នងការខេត្តហើយដល់អភិបាលខេត្តទៀតផង ទើបគ្មានវិធានការបង្ក្រាប តែក៏មិនអាចថា សមត្ថកិច្ច និងអាជ្ញាធរ អសមត្ថភាពនោះដែរ។
ចំពោះករណីនេះតើឯកឧត្តមអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យមានដឹងដែរឬទេហើយមានវិធានការយ៉ាងណាចំពោះទីតាំងសង្វៀនជល់មាន់ខាងលើដែលបន្តអោយនៅលេងភ្នាល់លើទឹកដីខេត្តមានបេះដូងសេដ្ឋកិច្ចមួយនេះ។
លោក ព្រំ ពិសិដ្ធ អធិការក្រុងប៉ោយប៉ែតស្តីទីបានអោយក្រុមការងារយេីងដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២១នេះថាករណីខាងលើលោកមិនដែលបានដឹងទេ។ចំណែកលោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតយើងមិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទលោកជាប់រវល់ខលមិនចូល៕ដោយ ម្លប់សន្តិភាព