មន្ត្រី​យោធា​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​ពលរដ្ឋ​សូម​អំពាវនាវ​ដល់​លោក​ឧត្តមសេនីយ៍​ទោនាង​ឃីម​មេបញ្ជាការ​កងពល​តូច​លេខ​៤១​ជួយ​ដោះស្រាយ​និង​រក​យុត្តិធម៌​អោយ​ខ​ណះពេល​មន្ត្រី​យោធា​ពីរ​រូប​នោះ​ជួល​ត្រាក់ទ័រ​គាត់​ភ្ជួរ​ដី​មិន​ព្រម​អោយ​ប្រាក់​ឈ្នួល​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ មន្ត្រី​យោធា​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​គេ​ស្គាល់ឈ្មោះ អ៊ឹង ឆៃ​ហៃ អត្តលេខ​២៣៥០៦០ ជា​ប្តី​និង​ឈ្មោះ ផាន់ ស៊ី​ផាន់​ថង អត្តលេខ​២៣៦១៥៥​ជា​ប្រពន្ធ​បំរើការ​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤១ ត្រូវបាន​ពលរដ្ឋ​អ្នក​ប្រកប​រប​ស៊ីឈ្នួល​ភ្ជួរ​ដី​(​ត្រាក់ទ័រ​) ចោទប្រកាន់ថា បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម ពួកគាត់​មិន​ព្រម​អោយ​ប្រាក់​ឈ្នួល ដែល​មាន​ចំនួន​ពីរ​លាន​រៀល (២០០០០០០៛) និង​សូម​អំពាវនាវ​ដល់​លោក​ឧត្តមសេនីយ៍ទោ នាង ឃីម ដែលជា​មេបញ្ជាការ​ជួយ​រក​យុត្តិធម៌​និង​ដោះស្រាយ​អោយ​ផង​! ។​

​បើ​តាម​អោយដឹងពី​ឈ្មោះ សាយ ធឿន និង​ប្រពន្ធ​ឈ្មោះ ឃួ​ញ ច្រឹប ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​នោះ​ថា​កាលពី​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ អ៊ឹង ឆៃ​ហៃ និង​ប្រពន្ធ​ឈ្មោះ ផាន់ ស៊ី​ផាន់​ថង ជា​មន្ត្រី​យោធា​បាន​មក​ជួល​ពួកគាត់ (​សាយ ធឿន​) អោយ​ទៅ​ភ្ជួរ​ដី​(​ត្រាក់ទ័រ​)​ដែល​ស្ថិតនៅ​ភូមិ​ពាម​ក្នុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​ចំនួន​១៣​ហិច​តា​កន្លះ ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​ដប់​ពីរលាន​ពីរ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​រៀល (១២,២៨៥,០០០៛) ដោយ​ចំនួន​លុយ​នេះ​បាន​អោយ​អស់​មួយចំនួន​ធំ ហើយ​នៅសល់​ជំពាក់​តែ​ចំនួន​ពីរ​លាន​រៀល (២០០០០០០៛) ទៀត មកដល់​បច្ចុប្បន្ន​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២១ មាន​រយះពេល​ជាង​៣​ឆ្នាំ​ទៅ​ហើយ​នៅតែ​មិន​ព្រម​សង​ដោយ​ចេះ​សន្យា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មាន​ពេល​ខ្លះ​ប្តី​ប្រពន្ធ​យោធា​ខាងលើ​នោះ​បាន​គំរាម​ថា​ចង់​រឿង​តូច​រឺ​រឿង​ធំ​ព្រោះ​គេ​ជា​កូន​មេ​ហើយ​ចុងក្រោយ​នេះ​គេ​ថា​មិន​សង​ទេ​ដោយ​យក​លេស​ថា​ចាំ​អោយ​ឈ្មោះ​ហៃ​រ៉ាត់​មក​ទារ​ទើប​គេ​អោយ​។​

​ចំពោះ​ករណី​នេះ​ឈ្មោះ ហៃ រ៉ាត់ បាន​អោយ​ក្រុមការងារ​យើង​ដឹង​តាម​ទូរស័ព្ទ​ថា​កាលនោះ ភ្ជួរ​ដី​លោក​ជា​អ្នកស៊ីឈ្នួល​បន្ត​ពី​ឈ្មោះ​សាយ​ធឿន​ប៉ុណ្ណោះ​រឿង​ទៅ​ទារ​ពី​មន្ត្រី​យោធា​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​លោក​(​ហៃ​រ៉ាត់​)​គ្មាន​សិទ្ធ​ទេ​ព្រោះ​លោក​ជា​កម្មករ​។​

​តែ​យ៉ាងណាក៏ដោយ​លោកស្រី​ផាន់​ស៊ី​ផាន់​ថង​ជា​មន្ត្រី​យោធា ដែល​រង​ការ​ចោទ​ពី​ពលរដ្ឋ​នោះ​ធ្លាប់​អោយ​ភ្នាក់ងារ​យើង​ដឹង​ថា​ពិតជា​មាន​ករណី​ជំពាក់​ប្រាក់​ស្នួល​ខាងលើ​មែន​តែ​យ៉ាងនេះ​ក្តី​លោក​ស្រី​ថា​និង​សង​មិន​អោយ​ជាប់​កម្ម​ពារ​ឡើយ តែ​ដោយសា​សម័យ​កូវិត​ពិបាក​រក​លុយ​ទើប​មិន​ទាន់​សង ៕
​ដោយ​ម្លប់​សន្តិភាព​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *