(ខេត្តឧត្តរមានជ័យ) ដោយមានចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្ដម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ! ។
នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ២២៖៣០ នាទីយប់ លោកវរសេនីយ៍ឯក សុឹម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអន្លង់វែង ចុះបង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១ករណី នៅចំណុចភូមិរំចេកកណ្ដាល ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ កែវ ផេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូតាម៉េង ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ដកហូតវត្តុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ២កញ្ចប់ធំ និង១កញ្ចប់តូច,ម៉ូតូចំនួន១គ្រឿង ,និងទូរស័ព្ទដៃ ចំនួន១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការបន្ត ៕ម្លប់សន្តិភាព