វិវាទ​ដីធ្លី​គ្មាន​ទីបញ្ចប់​រវៀង​ក្រុម​ប្រជាពលរដ្ឋ​និង​យោធា​កងពលតូច​លេខ​៤១​ម្ខាង​អាង​មាន​ប្លង់​រឹង​និង​ម្ខាង​ទៀត​ថា​ដី​អនុក្រឹត្យ​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ ​ជម្លោះ​ដីធ្លីរ​វៀល​ក្រុម​ពលរដ្ឋ​និង​យោធា​កងពល​លេខ​៤១​បាន​កើតមានឡើង​ជា​បន្តបន្ទាប់​ដោយ​ក្រុមទា​ហ៊ាន​ទាំងនោះ​ចេះ​តែ​ចូល​កាន់កាប់​ដី​ចំការ​ដែល​ពលកំ​ពុង​អាស្រ័យ​ផល​និង​មាន​ប្លង់​កម្ម​សិទ្ធ​(​ប្លង់រឹង​)​ក៏ដោយ​។​ក៏​ខាង​យោធា​នៅ​តែ​ទន្ទ្រាន​យក​ដ៏​ដែល​ដោយ​សំអាង​ថា​ដីចំការ​ទាំងនោះ​គឺជា​ដី​អនុក្រឹត្យ​សម្រាប់​ចែកជូន​គ្រួសារ​កងទ័ព​។​

​បើ​តាម​អោយដឹងពី​ឈ្មោះ​ពៅ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់ថា​នៅ​អំឡុង​ឆ្នាំ​២០១៨​មាន​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែល​រស់នៅ​ខេត្តក្រចេះ​សៀមរាប​និង​ខេត្ត​ត្បូងឃ្មុំ​ដែលជា​សាច់ញាតិ​លោក​(​ពៅ​)​បាន​មក​ទិញ​ដីចំការ​ចំនួន​សរុប​ម្ភៃ​បួន​ហិច​តា​(២៤​ហិច​តា​)​ស្ថិតនៅ​ភូមិ​ពពេល​សែន​ជ័យ​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាស​ខេត្តឧ​ត្ត​រមាន​និង​បាន​ចេញប្ល​ង់​កម្ម​សិទ្ធ​ស្របច្បាប់​នៅ​ឆ្នាំ​២០១៩(​ជា​ដី​ទំនាស់​បច្ចុប្បន្ន​)​ដោយ​មាន​ឈ្មោះ​លី​ស្រេង​និង​ឈ្មោះ​ប៉ាន់​សា​ម​ជា​អ្នក​ជួយ​ទិញ​អោយ​ពី​ខាង​យោធា​ដែល​មាន​របប​ដី​នៅ​ទីនោះ​។​
​លោក​ពៅ​បន្តថា​ក្រោយ​ពី​ទិញ​ដី​នោះ​រួច​ហើយ​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​ខាងលើ​បាន​ផ្តាំផ្ញើ​អោយ​លោក​(​ពៅ​)​ជា​អ្នក​ជួយ​មើលថែរ​និង​ចាត់ចែង​ជួល​ដី​នេះ​អោយ​ពលរដ្ឋ​ផ្សេងទៀត​ចំនួន​៥​គ្រួសារ​នៅ​ឆ្នាំ​២០២០​ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ក្នុងតម្លៃ​១​ហិច​តា​ពី​៣០០០០០៛​ទៅ​៥០០០០០៛​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ដាំដំឡូង​មី​។​

​បើ​តាម​ពលរដ្ឋ​ចំនួន​៥​ដែល​ជួល​ដីចំកា​ខាងលើ​បាន​អះអាង​ថា​ពួកគាត់​ពិតជា​បាន​ជួយ​ពី​លោក​ពៅ​ពិត​ប្រា​ដក​មែន​។​ពលរដ្ឋ​ជួល​ដី​បន្ត​ថា​ឆ្នាំ​ដំបូង​ឆ្នាំ​២០២០​ពួកគាត់​បង្ករ​បង្កើត​ផល​ធម្មតា​និង​ទូទាត់​ប្រាក់​ជួល​ដូច​សន្យា​។​តែ​មិន​ដឹង​យ៉ាង​មិច​ស្រាប់តែ​ឆ្នាំ​២០២១​នេះ​ពេល​ពួក​គាត់​យក​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដូច​ធម្មតា​ក៏​មាន​ក្រុម​ទាហាន​មក​ភ្ជួរ​ផ្គុំ​រ៉ូង​ដាំដំឡូង​ពីលើ​ហើយ​អះអាងថា​ដី​នេះ​ជា​ដី​អនុក្រឹត្យ​របប​យោធា​ទៅវិញ​។​

​បើ​តាម​ឈ្មោះ​ង៉ាន់​និង​ឈ្មោះ​ចែ​ផល្លី​ជា​គ្រួសារ​កងទ័ព​បានបញ្ជាក់​ថា​គាត់​មក​ធ្វើ​លើ​ដី​នេះ​ព្រោះ​ជា​របប​ដី​របស់​ពួក​គាត់​ដោយ​លោក​មាន​សុភ័​ក្រជា​អ្នក​បែងចែក​ទៅ​តាម​គោល​ការ​របប​៥០×១០០​ម៉ែត្រ​។​

​ជុំវិញ​ករណី​ខាងលើ​លោក​មាន​សុភ័ក្រ​មន្រី​យោធា​កងពល​លេខ​៤១​ធ្លាប់​អោយ​ក្រុមការងារ​ដឹងថា​ដីចំកា​នោះ​គឺជា​ដី​ទំនាស់​ហើយ​ក៏​ជា​ដី​អនុក្រឹត្យ​ហើយ​ខាង​កងទ័ព​បាន​ប្តឹង​ទៅ​ឯកឧត្តម​មេបញ្ជាការ​កងពល​លេខ​៤១​ដើម្បី​យក​ដី​នោះ​មក​វិញ​រឺឯ​ប្លង់​រឹង​ដែល​គេ​មាន​គឺជា​ប្លង​ឃុបឃិត​គ្នា​ហើយ​ខាង​លោក​កំពុង​ស្រាវជ្រាវ​រក​ភស្ថុតាង​បន្ថែមដា​ក់​ប្តឹង​ទៅ​តុលាការ​តាម​ច្បាប់​។​

​ចំណែក​លោក​ឧត្តមសេនីយ៍​ទោនាង​ឃីម​មេបញ្ជាការ​យោធា​កងពល​លេខ​៤១​បាន​ថ្លែងថា​ចំពោះ​បញ្ហា​នេះ​លោ​កំពុង​ធ្វើការ​ជាមួយ​ពលរដ្ឋ​ដើម្បី​ដោះស្រាយ​និង​បាន​ជូនដំណឹង​ទៅ​អជ្ញាធរ​អស់ហើយ​។​ហើយក៏​មិន​ដឹង​ពលរដ្ឋ​ណា​ល្អ​រឺ​អា​ក្រក់​នោះទេ​៕​ដោយ​ម្លប់​សន្តិភាព​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *