ពិត​ជា​ធម្មតា​មែន​ឈ្មួញ​ឈើ​ប្តឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ​ជុំវិញ​ការចុះផ្សាយ​រឿង​ជំនួញ​ឈើ​ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ដប់​លាន​រៀល​

នៅ​រសៀល​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០២១​លោក​ខៀវ​សុ​ផានុរ​ស្ស​ចាងហ្វាង​ការផ្សាយ​គេហទំព័​រម្លប់​សន្តិភាព​ត្រូវបាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​កោះអញ្ជើ​ញ​ចូលមក​បំភ្លឺ​តាម​បណ្តឹង​ថៅកែ​ឈើ​ដុះ​ស្លែ​ឈ្មោះ​អឹុង​ជាវ​ឆាយ​ដោយ​ទា​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​១០,០០០,០០០៛(​ដប់​លាន​រៀល​)​ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណ​: ។

មូលហេតុ​ដែល​ឈ្មួញ​ឈើ​ដ៍​ល្បី​ប្រចាំ​ភូមិភាគ​ឧត្តររូប​នេះ​ប្តឹង​អ្នកកាសែត​ខាងលើ​ពី​ព្រោះ​អ្នកកាសែត​រូប​នោះ​ហ៊ាន​ចុះផ្សាយ​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​គេ​ដែល​ប្រព្រឹត្ត​កន្លង​ទៅ​កាលពី​ថ្ងៃ​ទី​២៧​ខែ​មិនា​ឆ្នាំ​២០២១​ដោយ​ដឹក​ចេញពី​ខេត្ត​មណ្ឌល​គី​រី​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ព្រះវិហារ​ឧត្តរមានជ័​យ​និង​ឆ្ពោះទៅ​ខេត្ត​បាត់ដំបង​ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ជាច្រើន​គ្រឿង​ក្នុង​ការដឹកជញ្ជូន ។

គួ​ររំលឹក​ថា​ក្រុម​ឈ្មួញ​ខាងលើ​តែងតែ​ដឹកជញ្ជូន​ឈើ​ជា​បន្តរ​បន្ទាប់​ហើយក៍​ត្រូវ​បាន​ធ្លាប់​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២២​ខែ​ឧសភា​ឆ្នាំ​២០២០​នា​ពេល​កន្លង​ទៅ​ដោយ​រឹបអូស​យក​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ត្រេ​នតូ​(​ហៅ​វ៉េ​អ​ង​)​ពាក់​ស្លាក​លេខ​កំពង់ចាម​៣B7250​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​មនុស្ស​៣​នាក់​ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ​អួ​ង​ប៊ូ​ណាំ​ត្រូវជា​ក្មួយ​ប្រុស​បង្កើត​របស់​ឈ្មោះ​អឹង​ជាវ​ឆាយ​និង​ចាត់​តាម​និតិ​វិធី​ច្បាប់​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ឧត្តរមានជ័យ​ថាករ​ណី​ឈ្មួញ​ឈើ​ប្តឹង​អ្នកកាសែត​ទៅ​ប្រព័ន្ធ​តុលាការ​នោះ​ជា​ការ​បំបាក់ស្មារតី​និង​គំរាម​ដល់​អ្នកសារព័ត៌មាន​ផ្សេង​ទៀត​កុំ​អោយ​ចេះ​តែ​ហ៊ាន​ចុះផ្សាយ​ពាក់ព័ន្ធ​និង​ជំនួញ​ឈើ​របស់​គេ​។​ដោយ​ពួកគាត់​ចាំមើល៍​ថា​តើ​លោក​ខៀវ​សុ​ផានុរ​ស្ស​ចាងហ្វាង​គេហទំព័រ​ម្លប់​សន្តិភាព​មាន​វាសនា​យ៉ាង​ក្រោយពី​ជាប់​បណ្តឹង​ថៅកែ​ឈើ​វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​ខាងលើ​នោះ​។​

​បើទោះបីយ៉ា​ងនេះ​ក្តី​លោក​ខៀវ​សុ​ផានុរ​ស្ស​បាន​ថ្លែងថា​លោក​នៅតែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ប្រព័ន្ធ​យុត្តិធម្ម​និង​មាន​ក្តីសង្ឃឹម​ថា​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​និង​លើកលែងការ​ចោទ​លោក​(​ខៀវ​សុ​ផានុ​រស្ស​)​ដោយ​យក​របប​សារ​សារព័ត៌មាន​ជា​គោ​លហើយ​បើក​ការ​សើុបអង្កេត​ឡើងវិញ​ទាក់ទិ​ននិង​វិនាសកម្ម​ព្រៃឈើ​ដែល​ឈ្មួញ​ខាងលើ​ប្រព្រឹត្ត​កន្លងទៅ​៕​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *