លោក យា ចាន់ ថន និង​អ្នកស្រី ញ៉ែម សៀង បាន​ចេញ​មក​បកស្រាយ និង​ច្រានចោល​ទាំងស្រុង រាល់​ព័ត៌មាន​ដែល​ចុះផ្សាយ​ចោទ​លោក​និង​ប្រពន្ធ​ថា​ជា​ជន​ឆបោក​និង​លួច​ដី​គេ​លក់​នោះ​មិន​ពិត​ទេ​និង​សូម​អោយ​ដើមបណ្តឹង​បង្ហាញ​ភស្ថុតាង​មក​ដើម្បី​បញ្ជាក់​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក យា ចាន់ថន អាយុ​52​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ញ៉ែម​សៀង​អាយុ​៤០​រស់នៅ​ភូមិ​ថ្នល់បំបែក​ឃុំ​ស្រុក​អន្លង់វែង​បាន​ចេញ​មក​សុំ​ធ្វើការ​បដិសេធ និង​ច្រានចោល​រាល់​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ចោទ​លោក និង​ប្រពន្ធ​ថា ជា​ជន​ឆបោក​និង​លួច​លក់​ដី​បង​និង​ប្អូនជីដូនមួយ​ផ្អើល គេ​ពេញ​ខេត្តកោះកុង​នោះ ជា​រឿង​មិន​ពិត​ឡើយ​និង​សុំ​អ្នក​ទាំងនោះ​បង្ហាញ​ភស្ថុតាង​និង​ប្លង់​ដី​មក​កុំ​ថា​តែ​មាត់ទទេ​ចំណែក​ខាង​លោក​(​យា​ចាន់ថន​)​មាន​ប្លង់​ត្រឹមត្រូវ​និង​បង្ហាញ​។​

​លោក យា ចាន់ថន និង​ភរិយា​បានអោយដឹងថា ទី​១ ឈ្មោះ សូ សុផាត អាយុ​៥៦ និង​ប្រពន្ធ​ឈ្មោះ ញ៉ែម គីម​លី អាយុ​៥០ ស្រុកកំណើត​ភូមិ​ភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គ​បូរី ខេត្តតាកែវ ទី​២ ឈ្មោះ គិន គុន អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហោ ទី អាយុ​៤៨ មាន​ស្រុកកំណើត​ភូមិ​ទ័ព​ស្តេច ឃុំ​ច្រេស ស្រុក​មេសា ខេត្ត​ព្រៃវែង ។ អ្នក​ទាំង​៤​រូប​ខាងលើនេះ ត្រូវ​ជា​បង​និង​ជា​ប្អូនជីដូនមួយ ធ្លាប់​បាន​រកស៊ី​ទិញ​លក់​ដី​ឡូ​ជាមួយគ្នា ហើយ​ពួកគាត់​អោយ​លោក (​យា​ចាន់ថន​) ខ្វះ​លុយ ពួកគាត់​ចំនួន​៣០០០០$ (​បី​ម៉ឺន​ដុល្លា​) ដើម្បី​ទុក​ដើមទុន​រកស៊ី​សិន ធ្វើ​អី​ក៏​ធ្វើ​ទៅ​អោយ​តែ​ចំណេញ ។ តែ​ក្រោយមក​លោក​បាន​លក់​ដី​ផ្ទាល់ខ្លួន ដែល​មាន​ប្លង់​ឈ្មោះ​លោក​ត្រឹមត្រូវ ហើយក៏​បាន​សង​ទៅ​ពួកគាត់​វិញ​ទ្វេរ​ដង រហូតដល់​ទៅ​៦០០០០$(​ប្រាំមួយ​ម៉ឺន​ដុល្លា​) តែ​ពួកគាត់​ខាងលើ​មិន​ព្រម​យក​ហើយ​ថែម​ទាំង​ទារ​ចំណែក​លុយ​លក់​ដី​ស្មើគ្នា​ព្រមទាំង​ចោទ​លោក​ថា​ជា​មេ​ឆបោក​លួច​ដី​ពួក​គាត់​លក់​ទៅ​វិញ ។ ហេតុដូច្នេះ​ហើយ​សូម​អ្នកសារព័ត៌មាន​ក៏ដូចជា​សាធារណៈជន​ឈប់​មាន​ការភាន់ច្រឡំ​តទៅទៀត ។

​លោក យា ចាន់ថន និង​ភរិយា​សូម​ស្នើ​ទៅ​អ្នក​ពាក់​ពន្ធ​ខាងលើ​នោះ អោយ​បង្ហាញ​ភស្ថុតាង​មក ដើម្បី​បញ្ជាក់​កុំ​ចេះតែ​ដើរ​ចោទ​គេ​ចោទ​ឯង តាមតែ​អំពើ​ចិត្ត ដែល​នាំ​មហាជន​មាន​ការភាន់ច្រឡំ​ប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​លោក​និង​គ្រួសារ​។​

​លោក​បន្តថា ប្រសិនបើ​បុគ្គល​ទាំង ៤ រូប​ខាងលើ និង​អ្នក​ញុះ​ញ៉ុង​នៅ​ពីក្រោយ​ខ្នង​នោះ មិន​មាន​ឯកសារ​ជាក់លាក់​នោះទេ លោក​និង​ចាក់​ការ​តាម​ផ្លូវច្បាប់​ហើយ​ដើម្បី​រក​យុត្តិធម៌​សម្រាប​ខ្លួន​លោក​ជនរងគ្រោះ​។​

​តែ​យ៉ាងណាក៏ដោយ ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ សូ សុផាត និង​ឈ្មោះ គុន គន់ និង​ភរិយា​បាន​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *