(ខេត្តកែប) ៖ ពលរដ្ឋទូរទាំងប្រទេសរងចាំអ៊ុតមើល តើលោកវរៈសេនីយ៍ត្រី ស៊ូ ចាយ នាយភស្ថុភានៃនគរបាលវរៈកាពារព្រំដែនជើងទឹកលេខ៤៣០ ហ៊ានយកអាចម៌ដីចាក់លុបដីមាត់ព្រែក ដែលស្ថិតនៅភូមិអង្កោលឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែបនោះ តើមានវាសនាយ៉ាងណា? ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់លើកឡើងធ្ងន់ៗ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី(រឿងដីធ្លីត្រូវតែជំរៈម្តងពេលនេះ ជាពេលដែលត្រូវវះកាត់) ហើយសម្តេចតេជោបានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ នាពេលកន្លងទៅនេះថា ចំពោះបុគ្គល ដែលមានតួនាទីជាមន្ត្រីតែ បែរជាមានគំនិតអាក្រក់ឃុតឃិតគ្នារំលោភយកដីរដ្ឋ និងរកល្បិចផ្សេងៗដើម្បីគម្រាមគំហែងពលរដ្ឋ ដើម្បីយកដីមកកាន់កាប់ខ្លួនឯងនោះ គឺមិនលើកលេងជាដាច់ខាតគេត្រូវទទួលទោស និងបណ្តេញចេញពីបក្សតែម្តង ។ ចំពោះប័ណ្ណកម្មសិទ្ធិដោយការធ្វើឡើងរួមគំនិតគ្នាខុសច្បាប់ក៏ត្រូវរំលាយចោលដែរ ។
តួរំលឹកថា កាលពីទី ១ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អាជ្ញាធរស្រុកដំណាក់ចង្អើរសហការជាមួយកម្លាំងស្នងការនគរបាលខេត្តកែបចុះទៅហាមឃាត់លោកស៊ូ ចាយ ដែលធ្វើសកម្មភាពយករថយន្តដឹកអាចម៌ដីចាក់លុបដីចំណីព្រែកដែលជាសម្បត្តិរដ្ឋទាំងបំពានដោយមិនញញើតច្បាប់នោះ។
បើតាមប្រសាសន៍លោក ឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរ ដែលបានចូលរួមក្នុងកិច្ចប្រតិបតិ្តការនោះ បានតម្រូវអោយលោក ស៊ូ ចាយ ម្ចាស់ទីតាំងខាងលើកាយអាចម៌ដីចេញពីមាត់ព្រែកដោយឥតលក្ខខន្ធបើមិនដូចច្នេះទេនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ បើទោះបីយ៉ាងនេះ ក្តីមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ទៅហើយលោក ស៊ូ ចាយ នៅតែមិនព្រមធ្វើតាមការណែនាំរបស់រដ្ឋបាលសាលាស្រុកឡើយ។
គេមិនទាន់ដឹងថា តើលោកវរៈសេនីយ៍ឯក សំរិទ្ធ ថាវរ៉ាត់ មេបញ្ជារការវរៈសេនាការពារព្រំដែនជើងទឹកលេខ៤៣០ ប្រចាំខេត្តកែប បានដឹងរឿងរ៉ាវលោកវរៈសេនីយ៍ត្រី ស៊ូ ចាយ ជាមន្ត្រីឱវាទដែលយកអំណាចនគរបាលទៅប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ធ្វើអោយប៉ះពាល់ដល់អង្គភាពដែររឺយ៉ាងណានោះទេ បានជានៅសង្ងំស្ងៀមឈឹងយ៉ាងដូចច្នេះ ។ បើទោះបីជាកន្លងមក គេល្បីថាលោក ស៊ូ ចាយ តែម្នាក់ឯងបានតើតួនាទីយ៉ាងសំខាន់រហូតដល់ទៅពីរឯណ: . ទី១ ដើរតួជាអ្នកបង្ក្រាប់បទល្មើសធនធានធម្មជាតិ និងទី២ ដើរតួជាអ្នកទៅប្រព្រឹត្តបទល្មើសធនធានធម្មជាតិខ្លួនឯងផង (ពោលគឺដៃម្ខាងចាប់ដៃម្ខាងទៀតប្រព្រឹត្តល្មើស)។
អ្នកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យនេះថា ករណីរឿងលោក ស៊ូ ចាយ យកអាចម៌ដ៏ចាក់ចូលមាត់ព្រែកនោះ មិនមានច្បាប់អនុញាតទេ ហើយអ្នកស្រីបានអោយមន្ត្រីទៅសួរនាំម្តងហើយដែរ ដើម្បីកាយអាចម៌ដី ចេញវិញព្រោះជាដីចំណីព្រែក តែលោក ស៊ូ ចាយ ថារកគ្រឿចក្រអត់បាន ។ អ្នកស្រីបន្តថា រីឯនីតីវិធីក៏សាងសំណុំរឿងគឺជាសមត្ថកិច្ចខាងជលផលជាអ្នកធ្វើ។
ចំណែកលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលគ្រប់តំបន់ខាងលើនោះឆ្លើយថា អោយសួរទៅលោក ប៊ុន យោង ប្រធានមន្ទីរសិប្បកម្មនិងឧស្សាហកម្មខេត្តកែបសិនទៅ។
ជុំវិញករណីនេះ ក្រុមការងារយើងមិនអាចសុំបំភ្លឺពីលោកវរៈសេនីយ៍ត្រី ស៊ូ ចាយ នាយភស្ថុភា នៃនគរបាលការពារព្រំដែនជើងទឹកលេខ ៤៣០ បានទេ នៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះ ដោយទូរស័ព្ទខលចូល សួរមិនទាន់ដឹងរឿងផង លោកក៏បិទទូរស័ព្ទទៅ ៕
ដោយ ម្លប់សន្តិភាព