មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប​ចេញ​លិខិត​បំភ្លឺ​ជុំវិញ​ការចុះផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​ថា​ឈ្មួញ​កាយ​ដីភ្នំ​ធ្វើ​អាជីវកម្ម​ព្រោះ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះ​ជា​រឿង​មិន​ពិត​ទេ​

(​ខេត្ត​កែប​) ៖ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០២១​នេះ​បាន​ចេញ​លិខិត​បំភ្លឺ​ជូន​អ្នកសារព័ត៌មាន​ក៏ដូចជា​សាធារណជន​កុំអោយ​មាន​ការភាន់ច្រឡំ​បន្ទាប់ពី​មាន​ការចុះផ្សាយ​បណ្តាញ​ព័ត៌មាន​មួយចំនួន​ដែល​បាន​ចោទប្រកាន់​ខាង​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​កែប​ថា​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​អោយ​ឈ្មួញ​យក​គ្រឿងចក្រ​កាយ​ដីភ្នំ​ស្ថិតនៅ​ទីលាន​ចាក់សំរាម​ភូមិ​ដំណាក់​ចង្អើរ​សង្កាត់​ព្រៃធំ​ក្រុងកែប​ធ្វើ​អាជីវកម្ម​នោះ​ជា​រឿង​មិន​ពិត​ទេ​ព្រោះ​គេ​មានច្បាប់​ត្រឹមត្រូវ​។​

​បើ​យោង​តាម​លិខិត​បំភ្លឺ​ព័ត៌មាន​របស់​មន្ទីរ​មាន​ខ្លឹមសារ​ដូចតទៅ​÷​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប​សូម​ជំរាប​ជូន​បណ្តា​អង្គភាព​សារព័ត៌មាន​និង​សារ​ធា​រណ​ជន​ជ្រាបថា​÷
១.​ក្រុមហ៊ុន​យស់​សក្តា​ឌី​វេឡុ​ប​មីន​ឯ​.​ក​បាន​ធ្វើ​អាជីវកម្ម​ដីក្រហម​ចំណុច​ទីលាន​ចាក់សំរាម​ភូមិ​ដំណាក់​ចង្អើរ​សង្កាត់​ព្រៃធំ​ក្រុងកែប​។​
២.​ក្រុមហ៊ុន​យស់​សក្តា​ឌី​វេឡុ​ប​មីន​ឯ​.​ក​មាន​អាជ្ញាប័ណ្ណ​អណ្តូងរ៉ែ​បើក​និង​ការដ្ឋាន​វាយ​ថ្ម​សម្រាប់​ធ្វើ​អាជីវកម្ម​ដីក្រហម​លេខ​០១៣២​រ​ថ​.​អ​ធរ​.​អប​ចុះ​ថ្ងៃទី​២៣​ខែ​សីហា​ឆ្នាំ​២០២១​ធ្វើ​អាជីវកម្ម​ដីក្រហម​ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ​សង្កាត់​ព្រៃធំ​ក្រុងកែប​ខេត្ត​កែប​។​
៣.​ក្រុមហ៊ុន​យស់​សក្តា​ឌី​វេឡុ​ប​មីន​ឯ​.​ក​មាន​កិច្ចសន្យា​ការពារ​បរិស្ថាន​លេខ​៦០៥​សជណ​ប​.​ស្ថ​ចុះ​ថ្ងែ​ទី​១០​ខែ​ឧសភា​ឆ្នាំ​២០២១​របស់​ក្រសួង​បរិស្ថាន​។​
៤.​ចំពោះ​ការដឹង​ជញ្ជូន​ក្រសួង​និង​មន្ទីរ​បាន​ណែនាំ​អោយ​ក្រុមហ៊ុន​គោរព​តាម​សារាចរ​ណែនាំ​លេខ​០៣១០​រ​ថ​.​អ​ធរ​.​សរ​ច​ស្តីពី​វិធានការ​ចំពោះ​ការដឹ​ក​ជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ​។​
​ករណី​អង្គភាព​សារព័ត៌មាន​ក៏ដូចជា​សាធារណជន​ដែល​មិន​ទាន់​យល់​ច្បាស់​បញ្ហា​ទីតាំង​ចំណុច​ខាងលើ​នេះ​សូម​មេត្តា​ទំនាក់ទំនង​មក​មន្ទីី​រ​រ៉ែន​និង​ថាមពល​ខេត្ត​កែប​ដែល​មាន​អាស័យដ្ឋាន​ភូមិ​កែប​សង្កាត់​កែប​ក្រុង​ខេត្ត​កែប​យើងខ្ញុំ​និង​សហការ​គ្រប់ពេលវេលា​រាល់​ម៉ោង​ធ្វើការ​។​
​សេចក្តី​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប​សង្ឃឹមថា​អង្គភាព​សារព័ត៌មាន​សាធារណជន​ទូទៅ​និង​ជ្រាប​ជា​ព័ត៌មាន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *