លោក​អនុសេនីយ៍ឯក ហេង សុ​វុទ្ធី ប្រធាន​ស្នាក់ការ​សន្តិសុខ​អូរ​ដីស​ចេញមុខ​បកស្រាយ​បំភ្លឺ​និង​ច្រាន​ចោល​ទាំងស្រុង​ជុំវិញ​ការចោទប្រកាន់​តាម​បណ្តាញ​សង្គម​fb​ថា​លោក​ប្លន់​និង​លួច​ដី​រាស្ត្រ​នោះ​ជា​រឿង​មិន​ពិត​ទេ​

(​ខេត្ត​កំពត​) ៖ លោក​អនុសេនីយ៍ឯក ហេង សុ​វុទ្ធី មេបញ្ជាការរង​កង​រាជវុ​ធ​ហត្ថ​ស្រុក​ឈូក និង​ប្រពន្ធ​ឈ្មោះ សុខ សាវ៉ាត នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ បាន​ចេញ​មក​បំភ្លឺ​និង​ច្រាន​ចោល​រាល់​ការប្រកាន់​តាម​បណ្តាញ​សង្គម FB ដែល​មាន​អា​ខោ​ន​ឈ្មោះ ភូ​ជេ​ស៊ី ទៅ​ខ​មិន​ចូលផេក​PM​ផ្ទៃ​ប្រទេស (GRknews) និង​អា​ខោ​ន​ឈ្មោះ​ស្អែក​ស្លាប់​ស្អែក​ស្លាប់ ត្រូវ​បំរើ​រាស្ត្រ​បាន​សរសេរ​បង្ហោះ​ថា លោក​ប្លង់​និង​លួច​ដីរ​ស្ត្រ ហើយ​ថ្មីៗ​នេះ​បុរស​ម្នាក់​រស់នៅ​ប្រទេ​ថៃ​ឈ្មោះ​ប៉ា​លាំង ដោយ​ប្រើប្រាស់​អា​ខោ​ន​fb​ឈ្មោះ jasadadajacksrun បានធ្វើការ​ឡាយ​ដោយ​ទាញ​យក​ការ​បង្ហោះ​របស់​fb​ខាងលើ​នោះ​មក​វាយប្រហារ​លោក​ទាំ​ង​មិន​រឿង​ពិត​ផង​នោះ​។​

​លោក ហេង សុ​វុទ្ធី សូម​ជំរាប​ជូន​សាធារណៈជន​និង​អ្នកសារព័ត៌មាន​ជ្រាបថា ការ​បង្ហោះ​របស់​ម្ចាស់​អា​ខោ​ន​ខាងលើ ដែល​ចោទ​នោះ លោក​សុំ​បដិសេធ និង​ង​ច្រាន​ចោល​ទាំងស្រុង​ថា មិនមែន​ជា​រឿង​ពិត​ទេ សូម​មហាជន កុំ​មាន​ការភាន់ច្រឡំ​តទៅទៀត ។​

​លោក​បាន​បញ្ជាក់ថា​ដីចំការ​ចំនួន​១២​ហិកតា ស្ថិតនៅ​ភូមិ​ជ័យ​សេនា​ឃុំ​តាកេន ស្រុក​ឈូក ខេត្ត​កំពត ដែល​មាន​ទំនាស់​នោះ លោក​កាន់កាប់​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៧ លោក​បាន​សង់​លំនៅដ្ឋាន​លើ​ដី​ហ្នឹង​នោះ​ទៀត ហើយ​ក៏​គ្មាន​អ្នកណា​មក​ជំទាស់​ដែរ​រហូត​ដល់​ឆ្នាំ​២០១២ ក្រុមនិស្សិត​សម្តេច​តេជោ​បទបញ្ជា​០១​ចុះ​មក​វាស់វែង​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ ។ តែ​ត្រូវបាន​លោកជំទាវ​ឈ្មោះ ចាន់ សុធា ចេញមុខ​មក​ជំទាស់​ក្បាល់ដី​លេខ​២២៦.២១២ ទើប​មាន​ការខកខាន​ចេញ​ប្លង់ ។ ក្រោយពី​មាន​ការស្រាវជ្រាវ​ពី​អាជ្ញាធរ​ទើប​លោក​ជំទាវ​ចាន់​សុធា​ដក​ពាក្យបណ្តឹង​វិញ​ព្រោះ​ជា​ការភាន់ច្រឡំ ។​

​លោក ហេង សុ​វុទ្ធី បាន​បន្ថែមថា ចាប់តាំងពី​ពេលនោះ​មក​លោក​បាន​ស្នើរ​ទៅ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដើម្បី​ចេញ​ប្លង់​ជា​បន្តបន្ទាប់ ។ ស្រាបតែ​នៅ​ឆ្នាំ​២០២០​ក៏​លេច ឈ្មោះ តូ វណ្ណៈ និង​ប្រពន្ធ​ភូ​ល័ក្ខណា​រស់​នៅ​រាជធានី​ភ្នំពេញ មកប្តឹង​លោក​ទាមទារ​យក​ដី​ចំនួន​១២​ហិច​តា​ខាងលើ ដោយ​មិន​មាន​ឯកសារ​អ្វី​ទាំងអស់ ហើយ​បាន​បង្ហោះ​សំអុយ​កេរ​ឈ្មោះ​លោក​ពេញ​បណ្តាញ​សង្គម​fb បើ​ទោះជា​អាជ្ញាធរ​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​និង​រកឃើញ​ថា ដី​ខាងលើនេះ​ជា​ដី​ពិតប្រាកដ​របស់​លោក​ក៏ដោយ​ក៏​គេ​នៅតែ​បន្តសកម្មភាព​រហូតដល់​ថ្ងៃទី​២៩​ខែកក្កដា​២០២០​ខាង​អធិការកិច្ច​PM​ផ្ទៃ​ប្រទេស​ក៏​ចុះ​មក​សុើបអង្កេត​ទៀត​ក៏រ​កមិន​ឃើញ​ដូច​ការលើកឡើង​តាម​បណ្តាញ​សង្គម​នោះដែ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *