ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ចុះ​ពិនិត្យ​ការកែលម្អ​ចិញ្ចើមផ្លូវ​លេខ​៣៣A​ដោយ​ក្រាល​ការ៉ូ​

(​ខេត្ត​កែប​) ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត កែប អមដំណើរ​ជា​មួយ​ដោយ លោក លោកស្រី អភិបាលរង​ខេត្ត លោក ឧត្ដមសេនីយ៍ ស្នងការ នគរបាល ខេត្ត មេបញ្ជាការ ខេត្ត អភិបាល ក្រុង កែប និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការកែលម្អ​ចិញ្ចើមផ្លូវ ដោយ​ក្រាល​ការ៉ូឡា នៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៣៣​អា ប្រវែង ៧០០​ម៉ែត្រ ស្ថិត នៅ​ភូមិ​ថ្មី សង្កាត់ ព្រៃ ធំ ក្រុងកែប ។

​ក្នុងឱកាស ចុះ​ពិនិត្យ​វឌ្ឍនភាព​ការកែលម្អ​ចិញ្ចើមផ្លូវ ដោយ​ក្រាល​ការ៉ូឡា​នេះ​ផងដែរ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំ​ក្រាល​ការ៉ូឡា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការរៀបចំ​កែលម្អ​សោភ័ណភាព​ផ្លូវជាតិ​៣៣​អា អោយ​មាន​ភាពស្រស់ស្អាត និង​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការ ដើរ​កំសាន្ត ឬ​ហាត់ប្រាណ​តាម​ចិញ្ជើម​ផ្លូវពេល​សម្រាក​ពី​ការ​ងារ ។

​ឯកឧត្តម ក៏បាន​ជំរុញ​អោយ​មន្ទីរ​ជំនាញ សូម​យកចិត្តទុកដាក់​ពិនិត្យមើល​នៅ ប៉ាណូ ឫ​ផ្ទាំង អា​ហ្វីស និង​សំណង់​សិល្ប​ការ ដែល​បំពាក់​តាម​ដងផ្លូវ​ជាតិ​៣៣​អា មាន​សភាព​ចាស់​ទ្រុឌទ្រោម​ត្រូវ​ដក​ចោល និង​ជួសជុល​ឡើង​វិញ​នៅ​សំណង់​សិល្បការ​ទាំងនោះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *