​ម្ចាស់បំណុល​ស្ទើ​រក្អួត​ឈាម​ ខណៈដែល​កូនបំណុល​យក​ប្លង់​ដី​មក​បញ្ចាំ​ខ្លួន ​ហើយ​លក់​ដី​អោយ​អ្នក​ផ្សេង​ទៀត​ ទាំង​គ្មាន​ឯកសារ​ដើម តែ​មេភូមិ​ចិត្តសឿង​ ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ទិញ​លក់​ដី​ដោយ​មិន​ញញើត​ច្បាប់​ប​ន្តិ​ច​សោះឡើយ​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ រឿង​គួ​អោយ​ហួសចិត្ត​បាន​កើតឡើងរ​វៀង​ម្ចាស់បំណុល ត្រូវបាន​កូនបំណុល​ធ្វើ​ស៊ី​ស្រស់ៗ ខ​ណះពេល​កូនបំណុល​យក​ឯកសា​រ​ប្លង់​ដី​មក​បញ្ចាំ​គេ​ហើយ ប្រែជា​បែកគំនិត​យក​ដី​ទៅ​លក់​អោយ​អ្នក​ផ្សេង​ទៀត​យ៉ាង​រំភើយ តែ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​នោះ បែ​ជា​លោក​ម៉ា ធុន មេភូមិ​ហ៊ាន​ស៊ីញ៉េ​ទទួលស្គាល់​លើ​ការទិញ​លក់​ទាំង​គ្មាន​ឯកសារ​ប្លង់​ដី​ដើម​ដោយ​មិន​ខ្វល់​ពី​ផ្លូវច្បាប់​។​

​ស្ត្រី​ម្នាក់​ឈ្មោះ​កាន់​សុខុម​បាន​អះអាង​ថា​គាត់​ជា​ម្ចាស់បំណុល​បាន​អោយ​ក្រុមការងារ​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ​ថា​កាលពី​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លង​ទៅ​ឈ្មោះ​សូ​ហួត​ជា​ម្តាយ​និង​ឈ្មោះ​សន​ស្រី​លាភ​ត្រូ​ជាកូន​បាន​មក​ខ្ចី​លុយ​អ្នកស្រី​ចំនួន​២៥០០០០០៛​ដោយ​យក​ប្លង់​ដី​ទំហំ​៣០×៥៥​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​ទួល​តាសេក​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យម​កដំ​កល់​ទុក​ជា​របស់​បញ្ចាំ​។​ស្រាបតែ​នៅ​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ក៏​លិច​ធ្លាយ​ថា​ដី​នោះ​គេ​លក់​ទៅ​អោយ​ឈ្មោះ​ដៀង​ជា​មន្ត្រី​ភូមិបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាត់ទៅហើយ​ដោយ​មាន​លោក​ម៉ា​ធុន​មេភូមិ​ទួល​តាសេក​ឃុបឃិត​លួច​ស៊ីញ៉េ​ស្ងាត់ៗ​ទទួល​ស្គាល់​ទាំង​គ្មាន​ប្លង់ដី​ដើម​ផង​នោះ​។​

​ក្រោយ​ពី​បែកធ្លាយ​រឿង​ក៏មាន​ជជែក​គ្នា​រវៀង​អ្នក​ទទួល​បញ្ចាំ​និង​អ្នកទិញ​ដី​ប៉ុណ្ណុះ​ដោយ​ឈ្មោះ​ដៀងតួនាទី​មន្ត្រី​ភូមិបាល​ស្រុក​ភាគី​ខាង​ទិញ​និយាយ​យ៉ាង​ក្រ​អើត​ថា​ខ្ញុំ​ដើរ​ទិញ​តែ​អត់​ប្លង់ចឹង​អោយ​តែ​លក់​គឺ​ខ្ញុំ​ទិញ​ហើយ​មិន​ខ្វល់​ថា​ប្លង់​នោះ​បញ្ចាំ​អ្នកណា​ឡើយ​រឺ​ឯ​ភាគី​ទទួល​បញ្ចាំ​បានត្រឹមតែ​កាន់​ប្លង់ដី​ទាំង​សោកសៅ​។​ទោះបី​យ៉ាងនេះ​ក្តី​ម្ចាស់​ដី​ដើម​ឈ្មោះ​សូ​ហួត​បាន​រត់ចោលស្រុក​បាត់​ទៅ​ហើយ​នៅតែ​ឈ្មោះ​ស៊ន​ស្រី​លាភ​ត្រូូវ​ជាកូន​ប៉ុណ្ណុះ​។​អ្នកស្រី​កាន់​សុខុម​ជា​ពលរដ្ឋ​រងគ្រោះ​ថា​និង​ដាក់​បណ្តឹង​តាម​ប្រព័ន្ធ​ច្បាប់​មិន​អោយ​ជន​ឆបោក​ម្តាយកូន​ទាំង​ពីរ​អ្នក​ខាងលើ​និង​អ្នកផ្សំគំនិត​រួចខ្លួន​ឡើយ​។​

​ជុំវិញ​ករណី​នេះ​លោក​ម៉ា​ធុន​មេភូមិ​ទួល​តាសេក​បានទទួល​ថា​ពិតជា​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​លើ​លិខិត​ទិញ​លក់រ​វៀល​ឈ្មោះ​សូ​ហួត​និង​ឈ្មោះ​ដៀង​ពិតប្រាកដ​មែន​ដោយ​ភាគី​ខាង​លក់​ដី​កុហក​លោក​ថា​ប្លង់ដី​នោះ​ជ្រុះ​បាត់​តែ​មិនដឹងថា​គេ​យក​ទៅ​បញ្ចាំ​ឡើយ​។​

​ចំណែក​លោក​ខាន់​ខែម​មេឃុំ​ត្រពាំង​ប្រាសាទ​បាន​បញ្ជាក់ថា​លោក​បាន​អោយ​ឈ្មោះ​កាន់​សុខុម​ជា​ជនរ​គ្រោះ​ដាក់​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រឺ​នៅ​ខាង​ស្រុក​ក៏​បាន​ហើយ​បញ្ហា​លោក​ម៉ា​ធុន​មេភូមិ​ទួល​តាសេក​ស៊ីញ៉េ​ទទួលស្គាល់ទិញ​លក់ដោ​យគ្មាន​ប្លង់​ដើមគឺ​ជា​រឿង​ខុសច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *