ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ ហ៊ូ សា​គុណ​អគ្គស្នងការ​រង​នគរបាលជាតិ នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន​លើកឡើង​ថា​ក្នុង​បរិបទ​នេះ​កងកម្លាំង​នគរបាល​ជាតិ​គឺ​ដៃ​ម្ខាង​ការពារ​បូរណភាព​ទឹក​ដី​នឹង​ដៃ​ម្ខាង​ទៀត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩

​ខេត្ត​ព្រះវិហារ ៖ ប្រសា​ស​ន៏​លើកឡើង​របស់​ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏​ហ៊ូ សា​គុណ​អគ្គស្នងការ​រង​នគរបាល​ជាតិ​នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន​បែបនេះ ខ​ណះ​ដែល​ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​ឯក​ឩ​ត្ត​ម នាយឩ​ត្ត​ម​សេ​នី​យ៏ស​ន្តិ​បណ្ឌិត​នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ នឹង​យក​អំណោយ​ដែល​ជា​គ្រឿងឩបភោគ​បរិភោគ​រួម​នឹង​ថវិការ​មួយ​ចំនួន​ដែល​ជា​អំណោយ​របស់​ឯកឩត្តម នាយឩ​ត្ត​ម​សន្តិ​បណ្ឌិត​អគ្គស្នងកា​រ​នគរបាល​ជាតិ​ដោយ​ផ្ទាល់​ចែកជូន ដល់​កងកម្លាំង​នគរបាលជាតិ​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ទិស​ភូមិភាគ​ទី​៤.​នា​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២១​ក្នុង​អំឡុង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​ព្រំដែន​ក៏​បាន​ពាំនាំ​ប្រសា​ស​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក​សម្តេច​ក្រឡាហោម ស ខេង ឩ​បនាយ​ក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ដូច​ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​នាយឩ​ត្ត​ម​សេ​នី​យ៏​លើកឡើង​ថា​ថ្វី​ត្បិតខ​ណះ​នេះ​លោក​ទាំង​២​មិន​បាន​អញ្ជើញ​មក​ដោយ​ខ្លួន​លោក​ផ្ទាល់​ក៏ពិតមែន​តែ​លោក​ក៏​បាន​ចាត់​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ដោយ​ផ្ទាល់​ដើម្បី​ផ្តល់​នូវ​ទឹកចិត្ត​រវាង​នាក់​ដែល​នៅ​សមរភូមិ​មុខ​នឹង​នាក់​ដែល​នៅ​សមរភូមិ​ក្រោយ​ដើម្បី​រក្សា​នូវ​ភាពស្និទ្ធស្នាល​ដូច​អណ្តាត​នឹង​ធ្មេញ​យ៉ាង​ដូច្នេះ​ដែរ​។​

​បន្ថែម​ពី​នោះ ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ក៏​បាន​ធ្វើ​ការកោតស​រសើរ​លើកទឹកចិត្ត នឹង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ស្មារតី​ការតស៊ូ​នឹង​ភាព​អំណត់​អត់ធន់​ព្យាយាម​ប្រឈម​នូវ​រាល់​គ្រប់ឩ​បស​គ្គ​ក្នុង​បុព្វហេតុ​ការពារជាតិ​ការពារ​បូរណភាព​ទឹក​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តប​តាម​ប្រសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​ឲ្យ​បាត់បង់​មួយ​មី​លី​ម៉ែត​នោះឡើយ ។​

​ជា​ចុងក្រោយ ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ គណះអធិបតី​ក៏​បាន​សង្កត់ធ្ងន់ថា​ស្ថិត​ក្នុង​បរិបទ​មួយដែល​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​មេរោគ​ជំងឺ​កូវី​ដ​១៩​បាន​នឹង​កំពុង​វាយលុក​យ៉ាង​ខ្លាំងខ្លា​ដោយ​កត្តា​ទាំងនេះហើយ​ដែល​ធ្វើឲ្យ​កងកម្លាំង​នគរបាល​ការពា​ព្រំដែន​យើង​ត្រូវ​បង្កើន​នូវ​ស្មារតី​បន្ថែម​ទ្វេរ​ឡើង​ថែម​ទៀត ទៅ​លើ​ករណី​ខាងលើ​នេះ​ដោយ​ឯកឩត្តម​ថា ក្នុងនាម​យើង​ជា​កម្លាំង​ការពារ​ព្រំដែន​ចឹងដៃ​ម្ខាង​ការពារបូរ​ណភាពទឹក​ដី​នឹង​ដៃ​ម្ខាង​ទៀត​គឺ​ការពារ​ជំងឺ​កូវី​ដ​១៩​នេះ​ហើយ​អ្វី​ដែល​យើង​ត្រូវ​ការពារ​ជាមួយ​នឹង​ជំងឺ​កូវី​ដ​១៩​ដែល​វា​ជា​សត្រូវ​ដែល​មិន​មាន​ស្រមោល​ឲ្យបាន​នេះ​គឺ​យើង​ត្រូវ​ចូលរួម​គោរព​និង​អនុវត្ត​ឲ្យបាន​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​គឺ​៣​កុំ​នឹង​៣​ការពារ​ព្រោះ​វិធីសាស្ត្រ​ខាងលើ​ឯកឩត្តម​គណអធិបតី​ថា​វា​ជា​ខែលដ៏​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុង​វិធីសាស្ត្រ​ការពារ​មិនឲ្យ​មាន​ការីក​រាលដាល​ឆ្លង​ពី​សំណាក​មេរោគ​ដ៏​កាច​សាហាវ​នៃ​កូវី​ដ​១៩​នេះ​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រឿងឩបភោគ​បរិភោគ​រួម​នឹង​ថវិការ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឩត្តម​នាយឩ​ត្ត​ម​សេ​នី​យ៏ស​ន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ផ្តល ជូន​ដល់​កងកម្លាំង​នគរបាលជាតិ​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ក្នុង​ទិស​ភូមិភាគ​ទី​៤​តាមរយះ​ឯកឩត្តម នាយឩ​ត្ត​ម​សេ​នី​យ៏ អគ្គស្នងកា​រង​នគរបាល​ជាតិ​នឹង​ជា​ប្រធា​នាយកដ្ឋាន​កណ្តាល​នគ​រ​បាល​ព្រំដែន​នា​ឱកាស​នោះ​រួមមាន​.​មី​.​ត្រីខ​. ទឹក​ភេ​ស​ជ្ជះ​នឹង​ថវិការ​ចំនួន​៤០​លាន​រៀល​ផងដែរ ៕
​ដោយ សួន ក្រែង​

You might like

Leave a Reply

Your email address will not be published. Required fields are marked *