(ខេត្តកំពង់ចាម) ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្នុងខេត្តចំពោះប្រជាពលរដ្ឋដែលរងទុក្ខលំបាក។នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី ១ខ្នង ជូន ក្មស្ត្រីម្នាក់ ឈ្មោះ សន វី អាយុ ៣៦ឆ្នាំ ដែលជាស្រីមេម៉ាយទ័លលំបាក មានកូនប្រុសស្រីចំនួន ៦នាក់ និងចៅស្រី ១នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕