(ភ្នំពេញ) លោក អេង អូន ដែលគេស្គាល់ថា ជាមន្ត្រីយោធាជើងខ្លាំងម្នាក់ដែលបម្រើការនៅអង្គភាពទ័ពអាកាសកេងកងខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានអស់ល័ក្ខខណៈដែលលោកបានព្យាយាមរត់គិចខ្លួនអស់រយៈជាច្រើនថ្ងៃកន្លងមកនេះ បែជាមកជាប់ដៃសមត្ថកិច្ចខេត្តកំពង់ស្ពឺ (ដូចពាក្យមួយឃ្លាថាសត្វកុករមែងតែងតែភ្លេចជុង ចំណែកឯជុងមិនដែលភ្លេចកុកនោះទេ)យ៉ាងណាមិញលោកលោកអេង អូន រត់ចេញពីសំណាញហើយ បែជាភ្លេចខ្លួន មកពួនសង្ងំផឹកស៊ីសប្បាយជាមួយនិងស្រីស្នេហ៍ក្នុងហាងផឹកស៊ី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗនៅតំបន់ផ្សារត្រែងត្រយ៉ឹង ឃុំត្រែងត្រយ៉ឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំពោះករណីចាប់ឃាត់ខ្លួនលោក អេង អូននេះ សមត្ថកិច្ចធ្វើឡើងតាមដីកាបង្គាប់អោយនាំខ្លួនលេខ(៨៥៤)ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចេញដោយលោកធាប ច័ន្ទពិសិដ្ឋ ចៅក្រមស៊ីបសួរសាលាដំបូងរាជធានីភ្នំពេញ កិច្ចប្រត្តិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណៈដែលជនសង្ស័យកំពុងផឹកស៊ីអោបស្រីស្នេហ៍ក្នុងហាង។
សូមបញ្ជាក់ថា កាលពីលើកទី១ តុលាការសាលាដំបូងរាជធានីភ្នំពេញបានឃាត់ខ្លួន លោកអេង អូន ម្តងរួចទៅហើយ តែតុលាការដោះលែងអោយក្រៅឃុំបណ្តោះអាសន្ន គឺដើម្បីផ្តល់ឱកាសអោយលោកអេង អូន ដោះស្រាយជាមួយភាគីដើមបណ្តឹឬក៏ភាគីម្ចាស់បំណុល ក៏ប៉ុន្តែបុគ្គលឈ្មោះអេង អូន មិនព្រម ថែមទាំងអួតក្អែងក្អាងប្រាបគេឯងថា គ្មានអ្នកណាធ្វើអីលោកបាននោះទេ ព្រោះលោកអត់ខុស ហើយលោកជាទាហាន លោកមិនខ្លាចអាណាទាំងអស់។
បន្ទាប់ពីបញ្ចេញទុស្សនៈបិទបាំងទង្វើអាក្រក់ មិនទទួលខុសត្រូវលើកំហុសរបស់ខ្លួន ខណៈដែលខ្លួនស្ថិតក្នុងសំណាញ់ច្បាប់ទៅហើយនោះ ទោះបីជាយ៉ាងណាក៏ដោយក៏លោកខ្លួនឯង ត្រូវដឹងពីទង្វើការពិតខ្លួនឯង លើសពីនេះទៀតលោកអេង អូន មិនបន្ទាប់ពីព្រមចូលខ្លួនដោះស្រាយតាមកិច្ចសន្យា ទើបមានការឃាត់ខ្លួនជាលើកទី២ និងបន្តបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។
ប្រភព ពីម្ចាស់បំណុលបានអោយដឹងថា ការចាប់ខ្លួនលោកអេង អូននេះ គឺជាជនសង្ស័យទី១ ចំណែកឯជនសង្ស័យទី២ ដែលជាប់បណ្តឹងដែរនោះ គឺលោកហាស់ សុបិន បច្ចប្បន្នម្ចាស់ដើមបណ្តឹងស្នើសុំដិកាពីតុលាការ ដើម្បីស្វែងរកចាប់ខ្លួនបន្ត ក្នុងករណីបទល្មើសតែមួយ។