លោក​ឧត្តមសេនីយ៍ទោ ហុក ចិន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពត ត្រូវបាន​ពលរដ្ឋ​ចោទថា បាន​កាង​ដី អោយ​ក្រុមហ៊ុន​កំពត​ផត ខណៈ​ដែល​ក្រុមហ៊ុន​ខាងលើ កំពុង​មមា​ញ៉ឹក​ក្នុងការ​ឈូសឆាយ​រំលោភ​យក​ដី​ចំការ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​ហិតា​នៅ​គីឡូ​១២

(​ខេត្ត​កំពត​)​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​នៅ​សង្កាត់​កោះ​តូច ក្រុង​បូកគោ ខឹងសម្បា​ជាមួយ​ក្រុមហ៊ុន​កំពត ខណៈ​ដែល​ក្រុមហ៊ុន​ខាងលើ ដាក់​គ្រឿងច​ក្រឈួសឆាយដី​ចំការរ​បស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ហើយ​មាន​កម្លាំង​យោធា​កាង​ទៀតផង ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កំពត​ផត នៅ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០២១​នេះ បាន​លើកគ្នា​ទៅ​តវ៉ា​ដល់​ទីតាំង​ដី ដែល​ក្រុមហ៊ុន​ដាក់​កម្លាំង​យោធា​កំពុង​ឈូស​ឆាយ​រំលោភ​ក​យ​ដីចំការ​ពលរដ្ឋ​ជាង​៥០​គ្រួសារ ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ​ខេត្ត​កំពត​។

​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​ខាងលើ ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ឧត្តមសេនី​យ៍​ទោហុក​ចិន្តា មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​កំពត​ថា​ជា​អ្នក​បញ្ជា​ពី​ក្រោយខ្នង ក្នុង​ផែនការ​រំលោភ​យក​ដី​ចំកា​រ​របស់​ពួកគាត់​ខណៈ​ដែល​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ខ្ពស់ ព្រោះថា​ជា​តំបន់​អភិវឌ្ឍន៍​ក្រុង​ថ្មី​។

​ប្រភព​បាន​អោយដឹងថា​ដី​ចំការ ដែល​កំពុង​មានទំនាស់​ជាមួយ​ក្រុម​យោធា​នៅ​តំបន់​ខាងលើ មាន​ចំនួន​ជិត​៩០​ហិតា ដែល​ពលរដ្ឋ​ប្រមាណ​ជា​៥០​គ្រួសារ​បាន​ស្រ័យ​ផល​លើ​ផ្ទៃ​ដី​ចំការ​នោះ​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ រហូតមកដល់​ឆ្នាំ​២០១២ ដី​ពួកគាត់​ត្រូវបាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​សម្តេច​តេជោ ក៏​បាន​វាស់​ដែរ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ហូ​តដល់​២០២១​នេះ បែ​ជា​លេចមុខ​ក្រុមហ៊ុន​កំពត​ផត​មក​ឈួស​ឆាយ​រំលោភ​យកទាំ​ង​បំពាន ហើយ​មន្ត្រី​យោធា ក្រោម​ឱវាទ​លោក ហុក ចិន្តា មេបញ្ជាការ​ប្រតិបត្តិ​សឹក​រង​កំពត មក​កាង​ដី​អោយ​ក្រុមហ៊ុន​អះអាង​ថា​ដីចំការ​ពលរដ្ឋ​គ្រប់គ្រង​ខាងលើនេះ ជា​ដី​របស់​ទាហាន ទុក​ជា​ទីលាន​វឹកវើ​ន​បាញ់​គ្រាប់​ពិត​ទៅ​វិញ​។

​លោក សឹង ទី ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ​បានអោយដឹងថា ដី​ចំការ​របស់​ពួកគាត់​ត្រូវបាន​ភាគី​ខាង​ក្រុមហ៊ុន​កំពត​ផត កំពុង​ដាក់​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផលដំណាំ​របស់​ពួក​គាត់​យ៉ាង​រំភើយ ហើយ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខាងលើ​នេះ មិន​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ឡើយ ចំណែកឯ​មន្ត្រី​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​ចំណុះ​អោយ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​និង​ទាហាន បែ​ជា​អ្នក​ហាមឃាត់​ពលរដ្ឋ​មិន​អោយ​ចូល​អាស្រ័យ​ផល​ខ្លួន​ទៅវិញ​។

​ចំពោះ​បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា ការអនុវត្តន៍​ច្បាប់​មាន​ស្តង់ដា​២ ពោល​គឺ​បិទ​ភ្នែក​ម្ខាង បើកភ្នែក​ម្ខាង ដោយ​ទទួលរង​នូវ​ភាពអយុត្តិធម៌ ពី​សំណាក់​ទាហាន​កាង​ដី​អោយ​ក្រុមហ៊ុន កាលពី​កន្លងមក ប្រពល​រដ្ឋ​ក៏​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋបាល​ខេត្ត​កំពត​ចំនួន​២​ដង​រួចមកហើយ កាល​នៅ​អភិបាលខេត្ត​ចាស់​ដែល​មិន​ទាន់​ផ្លាស់ប្តូរ ក៏ប៉ុន្តែ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខាងលើ មិន​ទទួលបាន​ដំណោះស្រាយ​ឡើយ (​ដូច​វ៉ៃ​ទឹក​បង្អើល​ត្រី វ៉ៃ​ព្រៃ​បង្អើល​សំ​ពូច​) ពោលគឺ​ធ្វើអោយ​ភាគី​ខាង​ក្រុមហ៊ុន​និង​ទាហាន​រឹតតែ​បានដៃ​រំលោភ​ពាន​បន្ត​ខ្លាំង​ជាង​មុន​។

​ចំណែក​លោក ម៉ៅ នី​និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ដែល​រស់នៅ​ភូមិ​សង្កាត់​ខាង​លើ បាន​និយាយ​ស្រដៀង​គ្នា​ថា​ដី​ចំកា​រណល​រដ្ឋ​ចំនួន​៥០​គ្រួសារ​ដែល​មាន​ទំនាស់​ខាងលើនេះ មាន​ផល​ដំណាំ​ដូច​ជា​ដំណាំ​ចេក ស្វាយ​ជាដើម ដែល​ពួកគាត់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​អស់​ជាច្រើន​ឆ្នាំ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០២១​នេះ បែ​ជា​ក្រុម​ទាហាន ដែល​ស្គាល់​ថា មក​ពី​សឹង​រង​ខេត្ត​កំពត​យក​បោះទីតាំង​កាង​ដី​អោយ​ក្រុមហ៊ុន​កំពត​ផត យក​គ្រឿងចក្រ​ឈូសឆាយ​កម្ទេច​ផលដំណាំ​ពលរដ្ឋ​គ្មាន​សល់​និង​វាទទី​រំលោភ​យក​ដី​ចំការ​របស់​ពួកគាត់​ទាំងកម្រោល ដោយ​មិន​អាណិតអាសូ​ដល់​ពលរដ្ឋ​ទន់ខ្សោយ​ឡើយ​។

​ពាក់ព័ន្ឋ​រឿង​ទំនាស់​ដីធ្លី​នេះដែរ ប្រជាពលរដ្ឋ​បាន​ប្រតិកម្ម​ទៅ​ទង្វើរ​របស់​មន្ត្រី​យោធា ដែល​មាន​លោក ហុក ចិន្តា ជា​អ្នកប្រព្រឹត្ត​នៅ​ពីក្រោយ ក្រុមហ៊ុន​កំពត​ផ​ត ថា​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង​បំពាន​បែបនេះ គឺជា​ករណី ដែល​កំពុង​បំផ្លាញ​គោលនិយោបាយ របស់​សម្តេច​តេជោ ព្រមទាំង​នាំអោយ​បះ​ពាល់​មុខមាត់​ថ្នាក់ដឹកនាំ​ផងដែរ​។

​ដោយ​ភាព​អស់សង្ឃឹម និង​គ្មាន​ដំណោះស្រាយ​នា​ពេលកន្លងមក ប្រជា​ហាក់​មាន​សង្ឃឹម​ខ្លះ​វិញ​ហើយ បន្ទាប់ពី​លោក​ម៉ៅ ធនិន មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី ដែលជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ពលរដ្ឋ​ទន់ខ្សោយ ជាមួយគ្នា​នោះ​ផងដែរ ប្រជាពលរដ្ឋ សូម​ណូម​ពរ​ដល់ លោក​ឧត្តម​ម៉ៅធ​និន​អភិបាលខេត្ត​កំពត មេត្តា​ជួយ​រក​យុត្តិធម៌ អោយ​ពលរដ្ឋ​ពួកគាត់​ផង​។

​ក្រោយ​ពី​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ដល់​ចំណុច​ទីតាំង​ដី​ខាងលើ លោក​ពៅ ចាន់​ឌី មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ក្រុង​បូកគោ​ចេញ​មក​បញ្ជាក់ថា លោក​មក​គ្រប់គ្រង​លើ​ដី​នេះ គឺ​ធ្វើ​តាម​មេ​បញ្ជា​ប៉ុណ្ណុះ បើ​ចង់បាន​ដី​វិញ​សូម​ទៅ​ប្តឹង​ទៅ​រដ្ឋបាល​ខេត្ត ឬ​ក៏​តុលាការ​ទៅ​លោក​មិន​មាន​សិទ្ធ​ដោះស្រាយ​ទេ ហើយ​លោក​ថា ដី​នេះ​គេ​យក​ធ្វើ​បន្ទាយ​ទាហាន​សឹង​រង​ក្រុង​បូកគោ​ថ្មី​ហើយ​ក៏​ជាទី​តាំង​សម្រាប់​សម៌យុ​ទ្ធ​បាញ់​គ្រាប់ពិត​ផងដែរ​។

​តែ​ទោះបីយ៉ានេះ​ក្តី​ក្រុមការងារ​អង្គភាព​សារ​ព័ត៌មាន​ម្លប់​សន្តិភាព​យើង​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក ហុក ចិន្តា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​កំពត​បាន​ទេ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​៣០​ខែតុលា​ឆ្នាំ​២០២១​នេះ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *